ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​ភ្លេច​Password គួរ​ធ្វើ​យ៉ាងម៉េច​ទើប​នឹកឃើញ​វិញ

9 ឆ្នាំ មុន

ការ​ភ្លេច​លេខ​កូដ​សម្ងាត់​(Password)​សម្រាប់​បើក​ឱ្យ​ដំណើរការ​ក្នុង​កម្មវិធី​ប្រើប្រាស់​នានា​នៃ​ប្រព័ន្ធ​អី​ុ​ន​ធើ​រ​ណេ​ត គឺជា​បទ​ពិសោធន៍​ដែល​គួរ​ឱ្យ​ស្ត្រែ​ស​និង​នាំ​កង្វល់​ក្នុង​ចិត្ត​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ។

ការ​ភ្លេច​លេខ​កូដ​សម្ងាត់​(Password)​សម្រាប់​បើក​ឱ្យ​ដំណើរការ​ក្នុង​កម្មវិធី​ប្រើប្រាស់​នានា​នៃ​ប្រព័ន្ធ​អី​ុ​ន​ធើ​រ​ណេ​ត គឺជា​បទ​ពិសោធន៍​ដែល​គួរ​ឱ្យ​ស្ត្រែ​ស​និង​នាំ​កង្វល់​ក្នុង​ចិត្ត​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ។

ដូចនេះ​ដើម្បី​សម្រួល​អារម្មណ៍​ស្មុគស្មាញ​អស់ទាំង​នោះ​មក​រីករាយ​វិញ សូម​ណែនាំ​វិធី​ប៉ុន្មាន​ចំណុច​សម្រាប់​ធ្វើ​ឱ្យ​លោក​អ្នក​ចង​ចាំ​ឬ​នឹកឃើញ​Password ទាំងនោះ​ដូច​តទៅ ៖

១-​សួរ​ខ្លួនឯង​នូវ​សំណួរ​ដូច​ខាងក្រោម​នេះ ៖
តើ​Password  ដែល​ខ្ញុំ​ប្រើ​ជា​ទូទៅ​ចំពោះ​គណនេយ្យ​ដទៃ​គឺ​អ្វី ?
-​តើ​មាន​អ្វី​សំខាន់​ដែល​នាំ​ឱ្យ​ខ្ញុំ​ខ្វាយខ្វល់​ក្នុង​ចិត្ត​នៅ​ពេល​បង្កើត​Password នោះ ?
-​តើ​ពាក្យ​គន្លឹះ​ណាខ្លះ​ស្ថិត​នៅ​ក្នុង​អ្វី​ដែល​ខ្ញុំ​កំពុង​ព្យាយាម​ផ្ដោត​ទៅ​លើ ?
តើ​ពណ៌ សត្វពាហនៈ អាហារ និង​កីឡា​អ្វី​ដែល​ខ្ញុំ​ចូល​ចិត្ត ?
-​តើ​ឈ្មោះ​ហៅ​ក្រៅ​របស់ខ្ញុំ​មាន​ដាក់​រហស្សនាម​អ្វីខ្លះ​ពេល​ចុះ​ឈ្មោះ​បើក​គណនេយ្យ ។
-​តើ​ខ្ញុំ​គិត​អំពី​អ្វី​ពេល​ខ្ញុំ​បង្កើត​Password  ? ឧ​ទារ​ហណ៍​ដូច​ជា​អ្នក​អាច​ធ្លាប់​ប្រើ​ពាក្យ​ថា​ខ្ញុំ​ឃ្លាន ឬ​ខ្ញុំ​ធុញទ្រាន់​និង​អផ្សុក​ណាស់​ជាដើម ។

២-​គិត​ឡើង​វិញ​នៅ​ថ្ងៃ​អ្នក​បង្កើត​Password ហើយ​ដើរទៅ​មុខ​ដោយ​ខ្លួនឯង​តាម​វិធី​ដែល​មាន​ស្រាប់​នោះ ។

៣-​ប្រសិនជា​អ្នក​នៅ​តែ​ស្រពេចស្រពឹល​ជាមួយនឹង​ព័ត៌មាន​មួយ​ចំនួន​ដែល​អាច​ផ្ដល់​នូវ​តម្រុយ​ទៅ​នឹង​អ្វី​ដែល​បាន​និង​កំពុង​ធ្វើ​វា​លើ​កុំព្យូទ័រ ពេល​នោះ​មុន​ពេល​ដែល​អ្នក​ផ្លាស់​ប្ដូរ​Password ចូល​សង្កេត​មើលទៅ​លើ​វា​និង​ព្យាយាម​កត់សម្គាល់​នូវ​អ្វី​ដែល​ស្ថិត​ក្នុង​ចិត្ត​របស់​អ្នក​គ្រា​កំពុង​អនុវត្ត ។

*​សម្គាល់ ពិនិត្យ​សំណុំ​ឯកសារ​(Files) នៅ​ក្នុង​ទូរស័ព្ទ​នោះ​អ្នក​អាច​នឹង​រក​នឹកឃើញ​Password ក៏​ថា​បាន ។
-​ពេល​ខ្លះ​វា​អាច​កើត​មាននូវ​ការ​រំខាន​នានា​ឬ​ការ​វាយប្រហារ​ចូល​កុំព្យូទ័រ​អ្នក​ឬ​ក៏​មានការ​កែ​Password ថ្មី​ដោយ​ករណី​ផ្សេង​ពី​នេះ​ក៏​មាន​ឬ​អាច​នរណា​ម្នាក់​មាន​បំណង​ចង់​គ្រប់គ្រង​គណនេយ្យ​អ្នក​ក៏​មាន​ដែរ ។

*​បម្រាម ៖ ប្រសិនបើ​អ្នក​ភ្លេច​Password លើ​ឯកសារ Microsoft Word  អ្នក​នឹង​មិន​អាច​រក​ឃើញ​វិញ​ឡើយ ហើយ​ក៏​ពុំ​មាន​មធ្យោបាយ​ណាមួយ​អាច​រំខាន ឬ​Hack លើ​ឯកសារ​ទាំងនោះ​បាន​ដែរ ៕