ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅចាំទេករណី៥ឆ្នាំមុន? ​បំបែក​សំណុំ​​​រឿង​ដោយរកឃើញឃាតករ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បង្ហោះ​ជា​ផ្លូវការ​ថា កាលពី​រសៀល​ថ្ងៃ​ទី​១៣ ​កញ្ញា ថា សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​ឃាត​កម្ម…

រាជធានី​ភ្នំពេញ ៖ គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បង្ហោះ​ជា​ផ្លូវការ​ថា កាលពី​រសៀល​ថ្ងៃ​ទី​១៣ ​កញ្ញា ថា សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​ឃាត​កម្ម កាលពី​៥​ឆ្នាំ​មុន ទៅ​កាន់​តុលាការ ដើម្បី​ធ្វើការ​ផ្តន្ទាទោស​តាម​ច្បាប់ ។

ជនសង្ស័យ​ឈ្មោះ សី ផា​រ៉ា​ដា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជា​ជនសង្ស័យ​ជាប់ ពាក់ព័ន្ធ​ក្នុង​អំពើ​ឃាតកម្មរឹត​ក​សម្លាប់ជន​រង​គ្រោះ​ម្នាក់​ជា​មិត្តភក្តិ​ស្គាល់គ្នា រួច​យក​សាកសព ទៅ​បោះចោល​នៅ​ក្នុង​គំនរ​សំរាម​​ក្បែរ​ប្រឡាយ​ទឹក​មួយ​កន្លែង ដើម្បី​ប្លន់​យក​ទ្រព្យសម្បត្តិ រួម​មាន​រថ​យន្ដកា​មេ​រី​១​គ្រឿង ទូរស័ព្ទ​ម៉ាក​អាយ​ហ្វូ​ន​ស៊ិ​ច​ផ្លើស​ និង​ណូ​គា​២​គ្រឿង ខ្សែ​ក ខ្សែដៃ និង​ចិ​ញ្ចៀនពេជ្រ១​ឈុត ដែល​អំពើ​ឃាតកម្ម​នេះ​បាន​កើតឡើង​កាលពី​៥ ឆ្នាំ​កន្លង​ទៅ ។

សូម​រំលឹក​ថា កាលពី​ថ្ងៃ​ទី​២៣ ​ឧសភា ឆ្នាំ​២០១៥ (៥​ឆ្នាំ​មុន​) មាន​សព​ជន​រង​គ្រោះ​ម្នាក់ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​គំនរ​ សំរាម​ក្បែរ​ប្រឡាយ​ទឹក​មួយ​កន្លែង តាម​បណ្ដោយ​ផ្លូវ​លេខ​៣៧១ ក្នុងភូមិ​អូរ​បែក​ក្អម សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដោយ​ពុំ​មាន​អ្នក​ស្គាល់​អត្តសញ្ញាណ ជន​រង​គ្រោះ​ទេ ព្រោះតែ​សាកសព​មាន​សភាព​ហើម​ប្រែប្រួល​ខុស​ពី​រូបភាព​ដើម តែ​អាច​បញ្ជាក់​បាន​ថា ជា​អំពើ​ឃាតកម្ម ។

ក្រោយ​កើត​មាន​ករណី​នោះ​ឡើង តាម​រយៈ​វិធានការ​ជំនាញ​របស់​កម្លាំង​កងរាជ អាវុធ ហត្ថ​រាជធានី​ភ្នំពេញ ទើប​កំណត់​អត្តសញ្ញាណ​ជន​រង​គ្រោះ​បាន​ថា មានឈ្មោះ ស្រ៊ុ​ន សុភ​ក្ដិ អាយុ៣៥​ឆ្នាំ ទីលំនៅ ភូមិ​ព្រែក​តា​នូ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។
បន្ទាប់​មក ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏​បាន​ឃាត់ខ្លួន​ជន​ដៃដល់​ម្នាក់​ឈ្មោះ សោម គឹ​ម​ស៊ា​ន និង​បាន​បញ្ជូន​ទៅ​តុលាការ​ផ្តន្ទាទោស​តាម​ច្បាប់​ផង​ដែរ ។

ចំណែក​ឈ្មោះ សី ផា​រ៉ា​ដា នេះ ក្រោយ​ពី​ដឹង​ថា បក្ស​ពួក​របស់​ខ្លួន​ត្រូវ​បាន​កម្លាំង​កង​រាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ចាប់ខ្លួន​ហើយ​នោះ គេ​ក៏​គេចខ្លួន​បាត់​រហូត​តែ​ម្តង​ទៅ ។ ទោះជា​យ៉ាងនេះ​ក្តី​ សមត្ថកិច្ច​មិន​ដែល​បោះបង់ការ​តាម​ប្រ​ម៉ា​ញ់​ជន​ជា​ឃាតករ​ទេ គ្រាន់តែ​វិធានការ​តាម​ប្រ​មាញ់​របស់​សមត្ថកិច្ច មិន​អាច​ត្រូវ​បាន​យក​មក​ផ្សព្វផ្សាយ​ឬ​អួត​បង្ហាញ​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​ឡើយ ជាក់ស្តែង​ ជនសង្ស័យ​ដែល​គេចខ្លួន​អស់​រយៈពេល​៥​ឆ្នាំ​ខាងលើ​នេះ ត្រូវ​បាន​អាវុធហត្ថ​ភ្នំពេញ​ស្រាវជ្រាវ​ដឹង​ថា សំងំ​លាក់​ខ្លួន​​នៅ​ខេត្តតាកែវ ទើប​កម្លាំង​ការិយាល័យ​ជំនាញ ចុះ​ទៅ​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តតាកែវ ចាប់​ជនសង្ស័យ​បាន​យ៉ាង​ស្ងៀមស្ងាត់​បំផុត ។

ហេតុ​ដូច្នេះ​ហើយ ​ទើប​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ភ្នំពេញ សុំ​អំពាវនាវ​ដល់​មហាជន សូម​មេត្តា កុំ​វាយ​ស្មៅ​បង្អើល​ពស់ កុំ​គោះ​ទឹក​បង្អើល​ត្រី តាម​រយៈ​ការ​តាំងខ្លួន​ជា​អ្នក​ឈឺឆ្អាល​ជួស​គ្រួសារ​ជន​រង​គ្រោះ បង្ហោះ​សារ​សួរ​រក​ឃាតករ​តាម​អារម្មណ៍​ផ្ទាល់ខ្លួន និង​ប្រមាថ​ដល់​សមត្ថកិច្ច​ដែល​មិន​ទាន់​អាច​ស្វែងរក​ឃាតករ​ឃើញ ដែល​ប្រការ​នេះ គឺជា​ការ​ពញ្ញាក់​ស្មារតី​ជនល្មើស ឲ្យ​រឹតតែ​ប្រុង​ប្រយ័ត្ន រឹតតែ​ពួន​កាន់តែ​ស្ងាត់ និង​រឹតតែ​រត់​គេ ច​កាន់តែ​ឆ្ងាយ ប៉ះពាល់​ដល់​ចំណាត់ការ​របស់​សមត្ថកិច្ច​ទៅ​វិញ​ទេ ។

ពោល​គឺ​៥​ឆ្នាំ មិន​ទាន់​ហួសពេល​ទេ ព្រលឹង​ជន​រង​គ្រោះ​នៅ​តែ​អន្ទង​(PM)​ឲ្យ​តាម​ចាប់ខ្លួន​ជន​ជា​ឃាតករ សម្លាប់​ជន​រង​គ្រោះ​ច្រក​បាវ ឲ្យ​បាន​មុន​បុណ្យ​ភ្ជុំបិណ្ឌ​នេះ មិន​ខុស​ពាក្យ​ថា (​កុក​អាច​ភ្លេច​ជុង តែ​ជុង​មិន​ដែល​ភ្លេច​កុក​) ហើយ​អាជ្ញា​យុ​កាល​នៃ​បទ​ល្មើស​ឧក្រិដ្ឋ មាន​រយៈពេល​១៥​ឆ្នាំ បើ​ដរាបណា​មិន​ទាន់​ផុត​អាជ្ញា​យុ​កាល ទេ កុំ​ទាន់​ចាត់​ទុក​ថា ជនល្មើស​បាន​រួចខ្លួន ដូច្នេះ​បើ​បងប្អូន បានដឹង​ដំណឹង​ជនល្មើស សូម​ចូលរួម​សហ​ការណ៍​ផ្តល់​ព័ត៌មាន​ដល់​សមត្ថកិច្ច ដើម្បី​អនុវត្ត​ច្បាប់​ដោយ​មិន​លើក
លែង ៕

អត្ថបទសរសេរ ដោយ