ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ក្នុង​យុទ្ធសាស្ត្រ​ធ្វើ​ឱ្យ​ភូមិ​ព្រះ​ដាក់​ជា​ភូមិ​គំរូ​នៅ​ស្រុក​បន្ទាយស្រី

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ លោក ឃឹម ហ្វី​ណ​ង់ អភិបាលស្រុក​បន្ទាយស្រី បាន​ចែក​ដើម​ស្លា ដើម​យឹត​ថោ និង​​ដើម​ឥន្ទនេល សរុប​ជាង​៣០០​ដើម…

ខេត្តសៀមរាប ៖ លោក ឃឹម ហ្វី​ណ​ង់ អភិបាលស្រុក​បន្ទាយស្រី បាន​ចែក​ដើម​ស្លា ដើម​យឹត​ថោ និង​​ដើម​ឥន្ទនេល សរុប​ជាង​៣០០​ដើម ជូន​ដល់​អ្នក​ភូមិ​ព្រះ​ដាក់ ដើម្បី​ដាំ​លម្អ​តាម​មុខ​របង​ផ្ទះ​របស់​ពួក​គាត់​ដោយ​ខ្លួនឯង ។

លោក​អភិបាលស្រុក​វ័យក្មេង​រូប​នេះ បាន​ដឹក​នាំ​ក្រុមការងារ​ចុះ​ចែក​ដើម​រុក្ខជាតិ​ទាំង​៣​ប្រភេទ​ខាងលើ​ជូន​ដល់​អ្នក​ភូមិ​ព្រះ​ដាក់ ដោយ​ផ្ទាល់​ផង​ដែរ ។

ជា​ផ្នែក​មួយ​នៃ​សកម្មភាព​អភិរក្ស​ភូមិ​បុរាណនៅ​ក្នុង​តំបន់​បេ​តិក​ភ័​ណ្ឌ​មួយ​នេះ ឲ្យ​រក្សា​បាន​នូវ​អត្តសញ្ញាណ​ដើម​នៃ​ទម្លាប់​រស់នៅ​របស់​ខ្លួន​តាម​បែប​ជនបទ និង​បង្កើត​គុណ​តម្លៃ​នៃ​ភាព​ទាក់​ទាញ​ខាង​ផ្នែក​ទេសចរណ៍ រដ្ឋបាល​ស្រុក​កំពុង​សហការ​ជាមួយ​អាជ្ញាធរ​ភូមិ ឃុំ សប្បុរសជន អ្នក​ស្ម័គ្រចិត្ត​សង្គម និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ជា​ពិសេស​អ្នក​ភូមិ​ខ្លួនឯង​ផ្ទាល់ ដើម្បី​ប្រែក្លាយ​ភូមិ​ព្រះ​ដាក់​ឲ្យ​ទៅ​ជា​ភូមិ​គំរូ​ប្រចាំ​ស្រុក​បន្ទាយស្រី ។

ចង្កោម​សកម្មភាព​ជា​ច្រើន​នៃ​ផែនការ «​យុទ្ធសាស្ត្រ ភាព​ជា​គំរូ​» កំពុង​ត្រូវ​បាន​យក​មក​អនុវត្ត​ជា​បណ្តើរ​ៗ​នៅ​ទី​នេះ ក្នុង​នោះ​រួម​មានការ​ជំរុញ​ឲ្យ​រស់នៅ​ស្អាត ការ​ស្វ័យគ្រប់គ្រង​លើ​បញ្ហា​សំរាម ការ​តម្រង់​ទិស​ខាង​ផ្នែក​មុខរបរ​និង​ជីវភាព ក៏​ដូច​ជា​ចលនា​ប្រឡងប្រណាំង​ផ្ទះ​ស្អាត​ជាដើម ។ ការ​អភិវឌ្ឍ​មិន​ទាមទារ​ឲ្យ​មាន​ទំនើប​កម្ម​គ្រប់ពេល​នោះ​ទេ ។

លោក​អភិបាលស្រុក​ថ្លែង​ថា លោក​ពិតជា​ចង់​ឃើញ​អ្នក​ភូមិ​ព្រះ​ដាក់​រឹតតែ​ច្រើន​មាន​មោ​ទ​ន​ភាព​ចំពោះ​អ្វី​ដែល​ខ្លួន​មាន ស្ញប់ស្ញែង​នឹង​កេរ​ដំ​ណែ​ល​ចាស់ និង​បង្កើត​ភាព​អស្ចារ្យ​តាម​រយៈ​ការ​មិន​ផ្លាស់​ប្តូរ​អត្តសញ្ញាណ ។ បុរាណ​មិនយឺត សម័យ​មិន​បរទេស គួរតែ​ជា​អ្វី​ដែល​អ្នក​ព្រះ​ដាក់​គ្រប់​ៗ​គ្នា​តោង​ធ្វើ​ឲ្យ​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ