ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាព​តានតឹង​ខ្លាំង​! ​ក្រិ​ក​នឹង​ទិញ​យន្ត​ហោះ​​ប្រដេញ​ធុន ​RAFALE ​ដល់​១៨​គ្រឿង

3 ឆ្នាំ មុន

ប្រទេស​ក្រិ​ក​-​តួ​ក​គី ៖ នាយក​រដ្ឋមន្ត្រី​ក្រិ​ក​ប្រកាស​នា​ថ្ងៃ​ទី​១២ ខែ​កញ្ញា​ថា ក្រិ​ក​នឹង​ទិញ​យន្តហោះ​ប្រយុទ្ធ​ធុន​RAFALE​ចំនួន​១៨​គ្រឿង ពី​ក្រុមហ៊ុន​យន្តហោះ DASSAULT ក្នុង​ពេល​មាន​ភាព​តានតឹង​ខ្លាំង​ជាមួយ​តួ​ក​គី​។ នាយក​រដ្ឋមន្ត្រី​រូប​នោះ​លោក​KYRIAKOS MITSOTAKIS…

ប្រទេស​ក្រិ​ក​-​តួ​ក​គី ៖ នាយក​រដ្ឋមន្ត្រី​ក្រិ​ក​ប្រកាស​នា​ថ្ងៃ​ទី​១២ ខែ​កញ្ញា​ថា ក្រិ​ក​នឹង​ទិញ​យន្តហោះ​ប្រយុទ្ធ​ធុន​RAFALE​ចំនួន​១៨​គ្រឿង ពី​ក្រុមហ៊ុន​យន្តហោះ DASSAULT ក្នុង​ពេល​មាន​ភាព​តានតឹង​ខ្លាំង​ជាមួយ​តួ​ក​គី​។

នាយក​រដ្ឋមន្ត្រី​រូប​នោះ​លោក​KYRIAKOS MITSOTAKIS គូសបញ្ជាក់​ថា ពេលវេលា​មក​ដល់​ហើយ ដែល​កងទ័ព​ត្រូវ​មាន​មធ្យោបាយ​ថែម​ទៀត​។ លោក​ក៏​ប្រកាស​ដែរ​ពី​ការ​បញ្ជា​ទិញ​នាវា​ពិឃាត​ថ្មី​៤​គ្រឿង​និង​រើស​ទាហាន​បន្ថែម​១៥.០០០​នាក់​។

ភាព​តានតឹង​រវាង​ក្រុង​អា​ថែ​ន​និង​ក្រុង​អង់កា​រ៉ា មាន​ភាព​ធ្ងន់ធ្ងរ​ចាប់តាំងពី​ការ​បើក​ធ្វើ​កាលពី​ខែសីហា នូវ​យុទ្ធនាការ​មួយ​របស់​តួ​ក​គី រុករក​ឧ​ស្ន័ន​ក្នុង​តំបន់​មានការ​ប្រ​ទែង​ប្រទង់​គ្នា ក្នុង​សមុទ្រ មេ​ឌី​ទែ​រ៉ា​ណេ​ខាងកើត​ដែល​សម្បូរ​ដោយ​ប្រេងកាត​និង​ឧស្ម័ន​។ ប្រទេស​ក្រិ​ក បារាំង​និង​អ៊ីតា​លី​នា​ពេល​ថ្មី​ៗ​នេះ​បាន​ធ្វើ​សមយុទ្ធ​យោធា​រួម មួយ​ក្នុង​តំបន់​នោះ​។

ប្រធានាធិបតី​តួ​ក​គី​លោក​រី​ស៊ី​ប​តៃ​យ៉ីប​អ័​រ​ដូ​ហ្គា​ន កាលពី​ថ្ងៃ​ទី​១២​កញ្ញា បាន​ព្រមាន​ដល់​សម​ភាគី​បារាំង លោក​អេ​ម​ម៉ា​នុយ​អែ​ល​ម៉ា​ក្រុង​ថា កុំ​ចង់​ឈ្លោះ​ជាមួយ​តួ​ក​គី ខណៈ​ភាព​តានតឹង​បាន​កើន​ខ្ពស់​រវាង​ប្រទេស​ទាំង​២ ចំពោះ​សភាពការណ៍​នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ខាងកើត​។ ក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​មួយ​នៅ​ក្រុង​អ៊ី​ស្តង់​ប៊ុល ប្រធានាធិបតី​តួ​ក​គី​ថ្លែង​ថា កុំ​ចង់​ឈ្លោះ​ជាមួយ​ប្រជាជន​តួ​ក​គី​និង​ប្រទេស​របស់​យើង​។

លោក​ម៉ា​ក្រុង​និង​មេដឹកនាំ​ប្រទេស​៦​ទៀត​ក្នុង​សហភាព​អឺរ៉ុប មុ​​ន​នេះ​បាន​ស្នើ​ដល់​តួ​ក​គី​ឲ្យ​បញ្ឈប់​​នយោបាយ​ប្រឈម​មុខ​ដាក់​គ្នា​នៅ​មេ​ឌី​ទែ​រ៉ា​ណេ​ខាងកើត ហើយ​បាន​គំរាម​ពី​ការ​ដាក់​ទណ្ឌកម្ម ប្រសិនបើ​តួ​ក​គី​បន្ត​ទាមទារ​ស​ទ្ធិ្ធ​រុករក​ឧស្ម័ន​របស់​ក្រិ​ក​និង​សី​ុ​ប​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ challenges

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ