ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​បាត់​បង់​ជីវិត​អាច​មាន​កាន់​តែ​ច្រើន ​ខណៈ​​ភ្លើង​ឆេះ​ព្រៃ​​​​យ៉ាង​ខ្លាំង

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ អាជ្ញាធរ​កាលពី​ថ្ងៃ​ទី​១២ ខែ​​កញ្ញា​ បាន​គិត​ថា ចំនួន​អ្នក​បាត់បង់​ជីវិត ដោយ​សារ​ភ្លើង​ឆេះ​ព្រៃ​ដ៏​សាហាវ នៅ​តំបន់ឆ្នេរ​សមុទ្រ​ខាងលិច​នៃ​សហរដ្ឋអាមេរិក អាច​មាន​កាន់តែ​ច្រើន ​ខណៈ​មនុស្ស​ច្រើន​សិប​នាក់…

សហរដ្ឋអាមេរិក ៖ អាជ្ញាធរ​កាលពី​ថ្ងៃ​ទី​១២ ខែ​​កញ្ញា​ បាន​គិត​ថា ចំនួន​អ្នក​បាត់បង់​ជីវិត ដោយ​សារ​ភ្លើង​ឆេះ​ព្រៃ​ដ៏​សាហាវ នៅ​តំបន់ឆ្នេរ​សមុទ្រ​ខាងលិច​នៃ​សហរដ្ឋអាមេរិក អាច​មាន​កាន់តែ​ច្រើន ​ខណៈ​មនុស្ស​ច្រើន​សិប​នាក់ ត្រូវ​បង្ខំ​រត់​ភៀសខ្លួន​ចាក​ចេញពីផ្ទះ​សម្បែង​ពួក​គេ ប្រឈម​មុខ​នឹង​ភ្លើង​ដែល​ឆេះ​រាលដាល​ដ៏​លឿន​។

ដោយសារ​ភាពរាំងស្ងួត​ចាប់តាំងពី​ច្រើន​ថ្ងៃ​មក​ហើយ​ព្រមទាំង​ខ្យល់​បោកបក់​ខ្លាំង ភ្លើង​ឆេះ​ព្រៃ​ច្រើន​សិប​កន្លែង​ដែល​កើត​មាន ចាប់ពី​ព្រំដែន​កា​ណា​ដា​ដល់​ព្រំដែន​ជាមួយ​ម៉ិ​ក​ស៊ិ​ក​កំពុង​តែ​បន្ត​ខ្លាំងក្លា នៅ​រដ្ឋ​វ៉ា​ស៊ិ​ន​តោន អូ​រី​ហ្គោ​ន​និង​កាលី​ហ្វ័​រ​នី​ញ៉ា​។ អ្នក​ពន្លត់ភ្លើង​ជាង​២០.០០០​នាក់​បាន​ខិតខំ​តតាំង​ជាមួយ​ភ្លើងព្រៃ​។ សរុប​មនុស្ស​យ៉ាងតិច​១៦​នាក់​ហើយ​បាន​ត្រូវ​​បាន​បាត់​បង់​ជីវិត​​នា​ស​ប្ដា​ហ៍​កន្លង​ទៅ តែ​គេ​មិន​ទាន់​អាច​វាយតម្លៃ​ពី​ទំហំ​ពិតប្រាកដ​នៃ​ការ​បំផ្លាញ ហើយ​តំបន់​ដ៏​ធំ​នៅ​មិន​ទាន់​អាច​ចូល​បាន​ផង​។

កាលពី​ថ្ងៃ​ទី​១១​កញ្ញា​លោក​ANDREW PHELPS នាយក​ផ្នែក​គ្រប់គ្រង​គ្រោះ​មហន្តរាយ​រដ្ឋ​អូ​រី​ហ្គោ​ន​ថ្លែង​ថា យើង​គិត​ថា​ចំនួន​អ្នក​​បាត់​បង់​ជីវិត​មាន​កាន់តែ​ច្រើន ហើយ​យើង​នឹង​វាយ​ត​មៃ្ល​ពី​ចំនួន​ផ្ទះ​ ឬ​អគារ​ដែល​រង​ការ​បំផ្លាញ​។ ព្រៃឈើ​ជាង​៤០០.០០០​ហិ​កតា ត្រូវ​ក្លាយជា​ចំណី​ភ្លើង​នៅ​រដ្ឋ​អូ​រី​ហ្គោ​ន ដែល​នៅ​ទីនោះ​មាន​មនុស្ស​​បាត់​បង់​ជីវិត​​៣​នាក់ ហើយ​មនុស្ស​ច្រើន​សិប​នាក់​ទៀត​បាត់​ដំណឹង​។

បណ្ដា​តំបន់​រង​ការ​គំរាមកំហែង​ក្នុង​រដ្ឋ​នេះ​ទាក់ទិន​នឹង​ផ្ទះ​សរុប​៥០០.០០០​ខ្នង ហើយ​មនុស្ស​ជាង​៤០.០០០​នាក់​ត្រូវ​បាន​ជម្លៀស​ចេញ​រួច​ហើយ​មក​ដល់​ថ្ងៃ​ទី​១១​កញ្ញា​។

នៅ​កាលី​ហ្វ័​រ​នី​ញ៉ាម​នុស្ស​យ៉ាងតិច​១០​នាក់​បាន​ត្រូវ​បាន​បាត់​បង់​ជីវិត​​ក្នុង​អណ្ដាតភ្លើង នា​ស​ប្ដា​ហ៍​​កន្លង​ទៅ​។ មនុស្ស​២​នាក់​​​បាត់​បង់​ជីវិត​​ក្នុង​ភ្លើង​ឆេះ​ព្រៃ​មួយ​កន្លែង​ទៀត ដែល​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ដាច់​ស្រយាល​មួយ​ក្បែ​រដ្ឋ​អូ​រី​ហ្គោ​ន​។

នៅ​ភាគ​ពាយ័ព្យ​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា ភើ្ល​ង​ឆេះ​ព្រៃ​មានឈ្មោះ​ថា AUGUST COMPLEX FIRE​ដែល​មាន​ភ្លើង​ឆេះ​ព្រៃ​ដល់​៣៧​កន្លែង ប៉ះពាល់​ដល់​ព្រៃឈើ​MENDOCINO​ចាប់តាំងពី​ថ្ងៃ​ទី​១៧​សីហា​មក ហើយ​ព្រៃឈើ​ជាង​៣០០.០០០​ហិ​កតា​ត្រូវ​ភ្លើង​ឆេះ​។ ភ្លើង​ឆេះ​ព្រៃ ដែល​តាម​ធម្មតា​កើត​មាន​រហូត​ដល់​ខែវិច្ឆិកា នៅ​មិន​ទាន់​ងាយ​ពន្លត់​បាន​នៅឡើយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ