ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ស្រក​គីឡូ​ជាង​មុន​ភ្លាម អេ​ន​នី ហ្សា​ម ហ៊ាន​បញ្ចេញ​រូបរាង​ដល់​ម្លឹ​ង​!

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ស្រី​រូប​ស្រស់ អេ​ន​នី ហ្សា​ម បាន​ធ្វើ​អោយ​មហាជន​ចាប់អារម្មណ៍​ជា​ខ្លាំង​ជុំវិញ​អវត្តមាន​របស់​នាង​នៅ​ក្នុង​ទីផ្សារ​សិល្បៈ ដោយសារ​តែ​នាង​បាន​ឡើង​គីឡូ​ខ្លាំង​៣​ឆ្នាំ​មក​ហើយ ។ ដោយឡែក​កាលពី​ពេល​ថ្មី​ៗ​នេះ តារាចម្រៀង​ស្រី​រូប​នេះ​បាន​ធ្វើ​អោយ​មហាជន​មានការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ស្រី​រូប​ស្រស់ អេ​ន​នី ហ្សា​ម បាន​ធ្វើ​អោយ​មហាជន​ចាប់អារម្មណ៍​ជា​ខ្លាំង​ជុំវិញ​អវត្តមាន​របស់​នាង​នៅ​ក្នុង​ទីផ្សារ​សិល្បៈ ដោយសារ​តែ​នាង​បាន​ឡើង​គីឡូ​ខ្លាំង​៣​ឆ្នាំ​មក​ហើយ ។

ដោយឡែក​កាលពី​ពេល​ថ្មី​ៗ​នេះ តារាចម្រៀង​ស្រី​រូប​នេះ​បាន​ធ្វើ​អោយ​មហាជន​មានការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ក្រោយ​រូប​នាង​បាន​ស្រក​គីឡូ​អស់ ១០ គីឡូ ក្នុង​រយៈពេល​ត្រឹម​១​ខែ ដោយ​កាលពីមុន​គីឡូ​របស់ អេ​ន​នី ហ្សា​ម ឡើង​ដល់​រហូត​៧០​គីឡូ​ឯណោះ ជា​ហេតុ​ធ្វើ​អោយ​រូប​នាង​ហ៊ាន​បញ្ចេញ​ក្បាលពោះ​ជាង​មុន​។

យ៉ាងណាមិញ បន្ទាប់​ពី​ស្រក​គីឡូ​ជាង​ពី​មុន ទើប​ធ្វើ​អោយ​តារា​ស្រី​រូប​នេះ​តែងតែ​បង្ហោះ​រូប​តាម​រយៈ​បណ្តាញ​សង្គម Instagram ពី​ភាព​ប្រែប្រួល​របស់​នាង​ជា​ប្រចាំ បើ​ទោះបីជា​មិន​ទាន់​អាច​ត្រឡប់​ទៅ​ដល់​រូបរាង​ស្រ​ឡូ​ន​ដូច​កាលពីមុន​ក៏​ដោយ​។

ចុះ​ប្រិ​យ​មិត្ត​អ្នក​អាន​យល់​យ៉ាងណា​ដែរ ចំពោះ​រូបរាង​របស់​ស្រី​ស្អាត​រូប​នេះ ដែល​ក្លាហាន​ថត​បញ្ចេញ​ក្បាលពោះ​ក្រោយ​ស្រក​គីឡូ?

គួរ​បញ្ជាក់​ផង​ដែរ​ថា តារាចម្រៀង​ស្រី​អេ​ន​នី ហ្សា​ម រូប​នេះ​បាន​បាត់​មុខ​ពី​សិល្បៈ​អស់​មួយ​រយៈ​ហើយ ក្រោយ​ពី​លែង​មាន​វត្តមាន​តាម​កម្មវិធី​នានា និង​ចេញ​បទ​ចម្រៀង​ត​ទៀត នេះ​ក៏​ព្រោះតែ​រូប​នាង​ឡើង​គីឡូ​ខ្លាំង ដែល​ពិបាក​ក្នុង​ការ​ស្លៀកពាក់​បញ្ចេញ​ភាព​ស្រស់​ស្អាត​៕

កែសម្រួលដោយ