ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​.​ក​! ទីតាំង​ផលិត​ឡេ​ក្លែងក្លាយ​ដ៏​ធំ​មាន​​ថៅកែ​ជា​ជនជាតិ​ចិន ត្រូវ​បង្ក្រាប​ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីតាំង​ស្តុក និង​ផលិត​ឡេ​ក្លែងក្លាយ​មួយ​កន្លែង ត្រូវ​បាន​កម្លាំង​នគរបាល​ការិយា​ល័យ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​ស្រាវ​ជ្រាវ​រក​ឃើញ បន្ទាប់​មក​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌដង្កោ ចុះ​ទៅ​បង្ក្រាប ដោយ​ឃាត់ខ្លួន​អ្នកបម្រើ​ការងារ​នៅ​ក្នុង​នោះ​ចំនួន​៤​នាក់…

រាជធានី​ភ្នំពេញ ៖ ទីតាំង​ស្តុក និង​ផលិត​ឡេ​ក្លែងក្លាយ​មួយ​កន្លែង ត្រូវ​បាន​កម្លាំង​នគរបាល​ការិយា​ល័យ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​ស្រាវ​ជ្រាវ​រក​ឃើញ បន្ទាប់​មក​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌដង្កោ ចុះ​ទៅ​បង្ក្រាប ដោយ​ឃាត់ខ្លួន​អ្នកបម្រើ​ការងារ​នៅ​ក្នុង​នោះ​ចំនួន​៤​នាក់ ដើម្បី​នាំ​ទៅ​ធ្វើការ​សាកសួរ ចំណែកឯ​ម្ចាស់​ទីតាំង រត់គេច​ខ្លួន​បាត់​ស្រមោល​មុន​ពេល​ដែល​កម្លាំង​នគរបាល​ចុះ​ទៅ​ដល់ ។

ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​កាលពី​ម៉ោង​១០​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២០ ក្រោម​ការ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​ផលិត​ផល​ក្លែងក្លាយ និង​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។

ទីតាំង​ផលិត​ឡេ​ក្លែងក្លាយ​នោះ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​២១៧ ហៅ​ផ្លូវ​ចំការ​ដូង ត្រង់​ចំណុច​មុខ​វិទ្យាល័យ​ទួល​អំពិល ក្នុងភូមិ​បុរី​កម្មករ សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។
តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ម្ចាស់​ទីតាំង​ផលិត​ឡេ​ក្លែងក្លាយ​ខាងលើ​នេះ ជា​ជនជាតិ​ចិន​ឈ្មោះ​វឹង ជី​ហេង ចំណែក​មនុស្ស​៤​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ​ជា​បុរស មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ហើយ​ត្រូវ​សមត្ថកិច្ច​នាំ​យក​ទៅ​សាកសួរ​នៅ​ការិយាល័យ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​។

ក្រៅពី​ការ​ឃាត់ខ្លួន​មនុស្ស​ទាំង​៤​នាក់​ខាងលើ​នោះ កម្លាំង​នគរបាល​បាន​រឹបអូស​យក​ឡេ​ក្លែង​ក្លាយ និង​គ្រឿងផ្សំ​រាប់​តោន ព្រមទាំង​ម៉ាស៊ីន​សម្រាប់​ផលិត​ឡេ​ជា​ច្រើន​គ្រឿង​ទៀត​ផង​ដែរ ប៉ុន្តែ​ត្រូវ​បាន​បិទទ្វារ​ចាក់សោរ​រក្សា​ទុក​បណ្ដោះអាសន្ន​នៅ​ទីតាំង​ខាងលើ​សិន​។

នគរបាល​បាន​និយាយ​ថា ទីតាំង​ផលិត​ឡេ​ក្លែងក្លាយ​ដ៏​ធំ​មួយ​នេះ គឺ​បាន​ដំណើរការ​មួយ​រយៈ​ពេល​​មក​ហើយ ដែល​អ្នក​ផលិត​ឡេ​ក្លែងក្លាយ​នេះ​គឺជា​ជនជាតិ​ចិន ហើយ​មុន​នឹង​ឈាន​ដល់​ការ​ចុះ​បង្ក្រាប កម្លាំង​បាន​ធ្វើការ​ស្រាវជ្រាវ​ច្រើន​ថ្ងៃ​ទំ​រាំ​រក​ឃើញ​។

បន្ទាប់​មក​ក្រោម​ការ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​​ផលិតផល​ក្លែងក្លាយ និង​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ផង កម្លាំង​បាន​សហការ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ទៅ​ធ្វើការ​បង្ក្រាប​ជាក់​ស្ដែង​តែ​ម្ដង​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា តែ​គួរ​ឲ្យ​ស្ដាយ​ដែល​ម្ចាស់ ទីតាំង​ជនជាតិ​ចិន​ខាងលើ​ទំនងជា​ដឹងខ្លួន​មុន ឬ​យ៉ាងណា​ទេ? បាន​រត់គេច​ខ្លួន​បាត់​មុន​ពេល​ដែល​កម្លាំង​ចុះ​ទៅ​ដល់ ហើយ​នៅ​ក្នុង​ទីតាំង​នោះ​មាន​ឡេ​ក្លែងក្លាយ​ដែល​ផលិត​រួច និង​ម្សៅ​គ្រឿងផ្សំ​ផ្សេង​ៗ​រាប់​តោន ព្រមទាំង​ម៉ាស៊ីន​សម្រាប់​ផលិត​ឡេ​ជា​ច្រើន​គ្រឿង​ទៀត​ផង​ដែរ​។

ផលិតផល​នេះ និង​អាច​បង្ក​ឲ្យ​មានការ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ប្រើប្រាស់​ទូទៅ ហើយ​នេះ​គឺជា​សកម្មភាព​ល្មើសច្បាប់ ហើយ​ពេល​នេះ​កម្លាំង​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ ដើម្បី​ស្វែងរក​ចាប់ខ្លួន​មេខ្លោង​ដែល​ជា​ម្ចាស់​ទីតាំង​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ