ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធីបុណ្យ​ភ្ជុំបិណ្ឌ​របស់​ប្រជាជន​ខ្មែរ​នៅ​អា​មេ​រិ​ក​ស្ងប់ស្ងាត់

3 ឆ្នាំ មុន
  • ភ្នំពេញ

ការ​ប្រា​ព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​របស់​ប្រជាជន​ខ្មែរ​ដែល​រស់នៅ​អា​មេ​រិ​ក​នៅ​ក្នុងឆ្នាំនេះ គឺ​មាន​សភាព​ស្ងាត់​ជាង​បណ្តាល​ឆ្នាំ​មុន​ៗ ដោយសារ​ការ​ភ័យ​ខ្លាច​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​។ យ៉ាង​ណា ពុទ្ធបរិស័ទ​ខ្មែរ​នៅ​ទីនោះ​មួយ​ចំនួន​តូច​ក៏​នៅ​តែ​ឆ្លៀត​យក​ច​ង្អា​ន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​តាម​ទី​វត្ត​អារាម ក្នុង​រដូវ​កាន់បិណ្ឌ​នា​ពេល​នេះ​ដដែល ប៉ុន្តែ​ការ​ប្រារព្ធ​ពិធី​ឱ្យ​មាន​ភាព​អ​ធឹ​ក​ធ​ម​នោះ​មិន​មាន​ឡើយ​។ តារាភាពយន្ត​ជើង​ចាស់ និង​បច្ចុប្បន្ន​ជាទី​ប្រឹក្សា​ក្រសួង​វប្បធម៌​ប្រចាំ​រដ្ឋ​កាលី​ហ្វ​ញ៉ាស​ហ​រដ្ឋ​អា​មេ​រិ​ក​លោក យស…

ការ​ប្រា​ព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​របស់​ប្រជាជន​ខ្មែរ​ដែល​រស់នៅ​អា​មេ​រិ​ក​នៅ​ក្នុងឆ្នាំនេះ គឺ​មាន​សភាព​ស្ងាត់​ជាង​បណ្តាល​ឆ្នាំ​មុន​ៗ ដោយសារ​ការ​ភ័យ​ខ្លាច​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​។ យ៉ាង​ណា ពុទ្ធបរិស័ទ​ខ្មែរ​នៅ​ទីនោះ​មួយ​ចំនួន​តូច​ក៏​នៅ​តែ​ឆ្លៀត​យក​ច​ង្អា​ន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​តាម​ទី​វត្ត​អារាម ក្នុង​រដូវ​កាន់បិណ្ឌ​នា​ពេល​នេះ​ដដែល ប៉ុន្តែ​ការ​ប្រារព្ធ​ពិធី​ឱ្យ​មាន​ភាព​អ​ធឹ​ក​ធ​ម​នោះ​មិន​មាន​ឡើយ​។

តារាភាពយន្ត​ជើង​ចាស់ និង​បច្ចុប្បន្ន​ជាទី​ប្រឹក្សា​ក្រសួង​វប្បធម៌​ប្រចាំ​រដ្ឋ​កាលី​ហ្វ​ញ៉ាស​ហ​រដ្ឋ​អា​មេ​រិ​ក​លោក យស បូ​វណ្ណៈ បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា ការ​រៀបចំ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​របស់​បងប្អូន​ខ្មែរ​យើង​ដែល​រស់នៅ​អា​មេ​រិ​ក​នា​ឆ្នាំ​នេះ គឺ​មាន​សភាព​ស្ងប់ស្ងាត់​ជាង​បណ្តា​ឆ្នាំ​កន្លង​ទៅ ដោយសារ​ការ​ភ័យ​ខ្លាច​នៃ​ជំងឺ​កូ​វី​ដ​១៩​។

លោក​បញ្ជាក់​ថា បងប្អូន​ខ្មែរ​យើង​តិច​ណាស់​បាន​នាំ​គ្នា​ទៅ​វត្ត​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ ព្រោះ​ម្នាក់​ៗ​បារម្ភ​ពី​ការ​ឆ្លង​នៃ​ជំងឺ​មួយ​នេះ ខណៈ​ពេល​ដែល​រដ្ឋ​ដែល​លោក​កំពុង​រស់នៅ​នេះ គឺ​នៅ​មានការ​រឹត​បណ្តឹង​នៃ​ការ​ជួបជុំ​គ្នា​នៅឡើយ​។

លោក​ថា ខ្មែរ​យើង​នៅ​ទី​នេះ គឺ​បាន​ត្រឹមតែ​យក​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​មួយ​ភ្លែត​ប៉ុណ្ណោះ ដោយ​មិន​បាន​នៅ​យូរ​ស្តា​ប់លោក​ទេសនា​ឡើយ ក្នុង​ពេល​ដែល​ការ​ទៅ​វត្ត​នោះ គឺ​បាន​តែ​ម្នាក់​ប៉ុណ្ណោះ។

ទោះជា​យ៉ាងណា បើ​តាម​លោក យស បូ​វណ្ណៈ ថា ប្រជាជន​ខ្លះ​គាត់​ស័​គ្រ​ចិត្ត​ជួយ​ធ្វើ​ម្ហូបអាហារ រួច​ដឹក​យក​ទៅ​វត្ត​ប្រគេន​ព្រះសង្ឃ ដោយសារ​ខ្លាច​ដាច់​ចង្ហាន់​ព្រះសង្ឃ​ដល់​គង់​ចាំ​ព្រះ​វស្សា​នៅ​ទី​វត្ត​អារាម​។

លោក យស បូ​វណ្ណៈ បានអោយ​ដឹង​ទៀត​ថា ទាំង​ក្រុម​គ្រួសារ​លោក និង​បងប្អូន​ខ្មែរ​ជា​ច្រើន​ទៀត ដែល​រស់នៅ​ទី​នេះ គឺ​មិន​ទាន់​បាន​ទៅ​ធ្វើបុណ្យ​នៅ​វត្ត​នា​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នៅឡើយ​ទេ ដោយសារ​ការ​ភ័យ​ខ្លាច និង​ការ​គោរព​ច្បាប់​នៃ​ការ​ហាមប្រាម​របស់​អាជ្ញាធរ​នៅ​ទី​នេះ ពាក់ព័ន្ធ​នឹង​ការ​ទ​ប​ស្កាត់​ជំងឺ​កូ​វី​ដ​១៩​។ យ៉ាងណា​លោក​នឹង​ក្រុម​គ្រួសារ​ក៏​បាន​ឆ្លៀត​ទៅ​វត្ត​នៅ​មុន​ពិធី​កាន់​បិណ្ឌ និង​ភ្ជុំបិណ្ឌ​ចូល​មក​ដល់​ផង​ដែរ​។ លោក​ថា មិនមែន​វត្ត​ខ្មែរ​តែ​មួយ​នោះ​ទេ ដែល​ត្រូវ​បាន​បិទ សូ​ម្បី​វិហារ​សាសនា​គ្រឹះ សាសនា​អ៊ិ​ស្លា​ម និង​ទីកន្លែង​ប្រារព្ធ​ពិធី​សាសនា​ទាំងអស់​ក៏​ត្រូវ​បាន​បិទ​ដូច​គ្នា​។

ដោយឡែក​សម្រាប់​ការ​វេច​នំអន្សម​តាម​ប្រពៃណី​ខ្មែរ​នា​ខែ​ភ្ជុំបិណ្ឌ​សម្រាប់​ខ្មែរ​នៅ​អា​មេ​រិ​ក​នោះ​ត្រូវ​បាន​លោក យស បូ​វណ្ណៈ លើក​ឡើង​ថា ជា​ទូទៅ​បងប្អូន​យើង​មិនសូវ​និយម​វេច​នំ​តាម​ផ្ទះ​នោះ​ឡើយ គឺ​ពួក​គេ​ច្រើន​ទៅ​ទិញ​នៅ​ឯ​ផ្សារ​ទំនើប ដើម្បី​យក​ទៅ​ប្រគេន​ព្រះសង្ឃ​និង​ញ៉ាំ​ជា​លក្ខណៈ​គ្រួសារ​។

លោក​បញ្ជាក់​ថា បច្ចុប្បន្ន​ក្មេង​ៗ​ជំនាន់​ក្រោយ​នៅ​ទី​នេះ គឺ​មិនសូវ​យល់​ពី​ការ​វេច​នំអន្សម​ខ្មែរ​យើង​នោះ​ឡើយ ហើយ​អ្នក​ដែល​វេច​នោះ​ភាគច្រើន​ៗ​ជា​ចាស់​សល់​ពី​មុន​មក​ប៉ុណ្ណោះ​។

យ៉ាងណា បើ​តាម​លោក យស បូ​វណ្ណៈ ឆ្នាំ​នេះ​បងប្អូន​ខ្មែរ​នៅ​អា​មេ​រិ​ក គឺ​មិន​បាន​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​អោយ​បាន​អ​ធឹ​ក​អធម​ដូច​បងប្អូន​ខ្មែរ​នៅ​ស្រុក​កំណើត​នោះ​ឡើយ ដោយសារ​រាជ​រដ្ឋា​ភិបាល​​ខ្មែរ​យើង​បាន​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​បាន​យ៉ាងណា​ល្អ នឹង​បាន​បើក​ទូលាយ​ច្រើន​សម្រាប់​អោយ​​ប្រជាជន​យើង​មានឱកាស​បាន​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ដែល​ជា​ប្រពៃណី​ដូនតា​យើង​តាំងពី​បរម​បុរាណកាល​មក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ