ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដូវប្រាំង​មក​ដល់​គួរ​ថែទាំ​រថយន្ត​របៀប​ណា​កុំឱ្យ​ជួប​បញ្ហា​ពេល​ធ្វើ​ដំណើរ

9 ឆ្នាំ មុន

សម្រាប់​ទឹកដី​ដ៏​ពិសិដ្ឋ​របស់​ព្រះរាជាណាចក្រ​កម្ពុជា រដូវប្រាំង​គឺជា​វេលា​ដែល​មាន​អាកាសធាតុ​ក្តៅ ចំពោះ​រថយន្ត​មួយ​ចំនួន​គឺ​ចាំបាច់​ត្រូវ​តែ​មានការ​បង្ការ​ការពារ​ឬ​ថែទាំ ដើម្បី​ធានា​បាន​នៅ​ការ​រត់​លើ​

សម្រាប់​ទឹកដី​ដ៏​ពិសិដ្ឋ​របស់​ព្រះរាជាណាចក្រ​កម្ពុជា រដូវប្រាំង​គឺជា​វេលា​ដែល​មាន​អាកាសធាតុ​ក្តៅ ចំពោះ​រថយន្ត​មួយ​ចំនួន​គឺ​ចាំបាច់​ត្រូវ​តែ​មានការ​បង្ការ​ការពារ​ឬ​ថែទាំ ដើម្បី​ធានា​បាន​នៅ​ការ​រត់​លើ​ដងផ្លូវ​ប្រកបដោយ​សុទិដ្ឋិនិយម និង​មិន​ឧស្សាហ៍​នាំ​បញ្ហា​ឱ្យ​លោក​អ្នក​អូស​វា​ចូល​យានដ្ឋាន ។

ខាងក្រោម​នេះ​គឺជា​វិធី​ថែទាំ​រថយន្ត​ក្នុង​រដូវប្រាំង​កុំឱ្យ​ជួប​បញ្ហា​ដូច​តទៅ​៖
១-​ការពារ​ការ​ចត​រថយន្ត​ក្រោម​កម្តៅថ្ងៃ​ដោយ​ផ្ទាល់ ។ គ្រឿង​ស្បែក​ស្រោប​នឹង​ញាត់​ចូល​ក្នុង​កៅអី​តាប់​ទ្បូ និង​ចង្កូត អាច​រង​ផល​ប៉ះពាល់​ពី​ពន្លឺព្រះអាទិត្យ បន្ទាប់​ពី​រថយន្ត​ចត​សំដិល​ហាលថ្ងៃ​យូរ ។ ដូច្នេះ​ប្រសិនជា​លោក​អ្នក​អនុវត្ត​ការ​ថត​បែប​នេះ ជា​អចិន្ត្រៃយ៍​នោះ​ប្រាកដ​ណាស់​ផ្នែក​ខាងក្នុង​រថយន្ត​របស់​អ្នក​នឹង​មិន​អាច​ស៊ូទ្រាំ​បាន​ពី​កម្លាំង​បុក​នៃ​ពន្លឺ​ថ្ងៃ​ទ្បើ​យ វា​ច្បាស់​ជា​ឆាប់​ខូច​ជាង​ស្ថានភាព​ធម្មតា ។

២-​ការពារ​គ្រឿង​ស្រាប​ដោយ​ស្បែក​ទាំង​អស់នោះ​ដោយ​ផលិតផល​មានគុណ​ភាព​ខ្ពស់​ដែល​មាន​លក់​លើ​ទីផ្សារ ។ ព្រោះ​ផលិតផល​ខ្លះ​វា​អាច​បន្ថែម​ប្រសិទ្ធភាព​ការពារ​ស្រទាប់​គ្រឿង​ស្បែក​ទាំងនោះ បាន​មួយ​កម្រិត ។

៣-​ពិចារណា​ពី​ការ​បិទ​ស្កុ​ត​ការពារ​កម្តៅ​លើ​កញ្ចក់​រថយន្ត ។

៤-​ចត​រថយន្ត​នៅ​កន្លែង​ម្លប់ ។ បើ​អាច​ធ្វើ​ទៅ​បាន​នៅ​ពេល​ថ្ងៃត្រង់ ចូរ​រក​ទីតាំង​ណាមួយ​ដែល​ម្លប់ ហើយ​ចត​រថយន្ត​ទីនោះ​ទើប​ជា​ការ​ប្រសើរ ។

៥-​ពិនិត្យ​មើល​អា​គុយ​រថយន្ត ។ ការ​ហួត​ទឹក​អា​គុយ​ហួសប្រមាណ​អាច​កាត់​បន្ថយ​អាយុកាល​របស់​វា ។ ប្រសិនជា​អា​គុយ​រថយន្ត​អ្នកជា​ប្រភេទ​ត្រូវការ​ទឹក​អាស៊ីត​ស្ថិត​នៅ​កម្រិត​កំពូល​គប្បី​បញ្ចូល​ទឹក​បន្ថែម​នៅ​ពេល​ចាំបាច់ ។

៦-​ផ្តោត​ក្រសែភ្នែក​អ្នក​ទៅ​លើ​ប្រព័ន្ធ​ស្អំ​ម៉ាស៊ីន​ឱ្យ​ត្រជាក់ ។ ត្រង់​ចំណុច​នេះ​អ្នក​គួរតែ​បញ្ចូល​ចាក់​បំពេញ​ទឹក ឬ​ប្រេង​បន្ថែម​បើ​ចាំបាច់ ហើយ​ក៏​កុំ​ព្យាយាម​បើក​គម្រប​ធុង​ទឹក​ពេល​រថយន្ត​កំពុង ឬ​ទើបតែនឹង​ទ្បើ​ង​កម្តៅ​ខ្លាំង​ឱ្យ​សោះ ពោល​គឺ​រង់ចាំ​យ៉ាង​ហោច​ក៏​មួយ​ម៉ោង​ដែរ មុន​ពេល​បើក​វា​ពិនិត្យ​មើល ។

៧-​បើក​ទៅ​ណា​មក​ណា តែ​នៅ​ពេល​មេឃ​ត្រជាក់​ទៅ​បាន​ហើយ ឬ​មួយ​ក៏​អ្នក​កំណត់​គោលដៅ​នៅ​ពេល​ព្រឹក​ព្រលឹម ឬ​ពេល​ល្ងាច​ក៏​បាន គ្រានោះ​វា​មិន​ត្រឹមតែ​ជួយ​សម្រួល​បន្ទុក​របស់​ម៉ាស៊ីន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ផ្តល់​ក្តី​រីករាយ​និង​ផាសុកភាព​ទាំង​អ្នកបើកបរ និង​អ្នក​រួម​ដំណើរ​ទៅ​ទៀត​ផង ៕