ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មែរ​ផង ចិន​ផង ម៉ុង​ហ្គោ​លី​ផង ត្រូវ​ចប់​ក្នុង​ផ្ទះ​សំណាក់ ក្រោយ​ជំរិត​ទារប្រាក់​១​​ម៉ឺន​ដុល្លារ

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា មាន​ខ្មែរ​៤​នាក់ ចិន​២​នាក់ និង​ម៉ុង​ហ្គោ​លី​ម្នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ធ្វើការ​ឃាត់ខ្លួន​បាន កាលពី​ថ្ងៃ​ទី​១០ ខែកញ្ញា…

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា មាន​ខ្មែរ​៤​នាក់ ចិន​២​នាក់ និង​ម៉ុង​ហ្គោ​លី​ម្នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ធ្វើការ​ឃាត់ខ្លួន​បាន កាលពី​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២០ និង​រំដោះ​ជន​រង​គ្រោះជា​ជនជាតិ​ចិន​៣​នាក់ ពាក់ព័ន្ធ​ករណី​ចាប់​បង្ខាំង និង​ជម្រិត​ទារប្រាក់​ចំនួន ១០ ០០០ ដុល្លារ​អា​មេ​រិ​ក នៅ​ក្នុងផ្ទះ​សំណាក់ «​វួ​យ​អ៊ី​ណា​» ស្ថិត​នៅ​ភូមិ​១ សង្កាត់​២ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ទាំង​៧​នាក់​ខាងលើ​មាន ៖
១- ឈ្មោះ Cheng PengYun ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ចិន មុខរបរ​អ្នក​នាំ​ភ្ញៀវ​លេងល្បែង ស្នាក់​នៅ​ភូមិ​១ សង្កាត់​២ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ គ្មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន ។

២- ឈ្មោះ Chen FuLi ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​ជនជាតិ​ចិន មុខរបរ​ក្រុម​ចងការ​ប្រាក់​(​ផ្នែក​យាម​) ស្នាក់​នៅ​ភូមិ​១​សង្កាត់​២ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ គ្មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន ។

៣- ឈ្មោះ Hai QuanShan ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជា​ជនជាតិ​ម៉ុង​ហ្គោ​លី (​ចេះ​ភាសា​ចិន​)​មុខរបរ​ក្រុម​ចងការ​ប្រាក់ (​ផ្នែក​ទារប្រាក់​) មាន​ទីលំនៅ​ភូមិ​១ សង្កាត់​២ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ គ្មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន ។

៤- ឈ្មោះ ង៉ែត ពើត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​៥ សង្កាត់​១ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

៥- ឈ្មោះ ខៀវ សុ​វ​ណ្ណា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

៦- ឈ្មោះ ស្រ៊ី ហួត ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​១ សង្កាត់​១ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

៧- ឈ្មោះ ង៉ែត ហេង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​១ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

ចំណែក​ជន​រង​គ្រោះ​ចំនួន​៣​នាក់​មាន​ដូច​ជា ៖ ១-​ឈ្មោះ He Wei ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ចិន មុខរបរ​បុគ្គលិក​ក្រុមហ៊ុន មាន​ទីលំនៅ​រាជធានី​ភ្នំពេញ ។ ២- ឈ្មោះ He A Kun ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ចិន មុខរបរ​អ្នកលក់​សំបុត្រ​យន្តហោះ ទីលំនៅ​រាជធានី​ភ្នំពេញ និង​៣- ឈ្មោះ Gao MingShuai ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ចិន មុខរបរ បុគ្គលិក​ខារ៉ាអូខេ មាន​ទីលំនៅ​ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

សេចក្តីរាយការណ៍​បន្ត​ថា កាលពី​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២០ កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ទទួល​ពាក្យបណ្តឹង​ពី​បុរស​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ Gao MingShuai ថា មិត្តភក្តិ​របស់​គាត់​ឈ្មោះ Wen QiLiang ភេទ​ប្រុស ជនជាតិ​ចិន ត្រូវ​បាន​ក្រុម​ជនសង្ស័យ​ចាប់​យក​ទៅ​បង្ខាំង​ទុក​នៅ​កន្លែង​មួយ​មិន​ស្គាល់ រួច​ជម្រិត​ទារប្រាក់​ចំនួន ១០ ០០០ ដុល្លារ​អា​មេ​រិ​ក ។

បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​នោះ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ នគរបាល​ខេត្ត ប្រើប្រាស់​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ ឲ្យ​ចុះ​សហការ​ជាមួយ​នគរបាល​ក្រុង​ព្រះ​សីហ នុ ដោយ​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ រហូត​ឈាន​ដល់​ការ​កំណត់​មុខសញ្ញា និង​ទីតាំង​ដែល​ជនសង្ស័យ​ចាប់​បង្ខាំង​ជន​រង​គ្រោះ​ទុក​ក្នុងផ្ទះ​សំណាក់ «​វួ​យ​អ៊ី​ណា​» ស្ថិត​នៅ​ភូមិ​១ សង្កាត់​២ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

បន្ទាប់​ពី​កម្លាំង​ជំនាញ​កំណត់​ទីតាំង​ច្បាស់លាស់​ហើយ លោកស្នងការ​ក៏​បាន​រាយការណ៍​ជូន​លោក​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត និង​បាន​បើក​កិច្ច​ប្រតិបត្តិការ​តែ​ម្តង ទើប​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៧​នាក់ និង​រំដោះ​ជន​រង​គ្រោះ​៣​នាក់ ផង​ដែរ ។

ក្នុង​ប្រតិបត្តិ​ន​ខាងលើ​ផង​ដែរ សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​រួម​មាន ៖ រថយន្ត​១​គ្រឿង​ម៉ាក​ស្តា​រិច ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2BE-9670, ម៉ូតូ​២​គ្រឿង (​ម៉ាក​Smash Revo១​គ្រឿង​, ម៉ាក Duke១​គ្រឿង​), លិខិត​ខ្ចីប្រាក់​២​សន្លឹក (​ភាសា​ខ្មែរ​១​សន្លឹក​, ភាសា​ចិន​១​សន្លឹក​), ពិល​ឆក់​១​ដើម​, ដំបង​ឆក់ ១​ដើម និង​ស្ព្រៃ​បាញ់​ភ្នែក​១​កំប៉ុង ។

ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ង​ខេត្ត តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ