ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក Diego Simeone តេស្ត​វិជ្ជមាន​កូ​វី​ដ​១៩

3 ឆ្នាំ មុន

អេ​ស្ប៉ា​ញ ៖ លោក Diego Simeone គ្រូបង្វឹក​ក្លិប Atletico Madrid បាន​ធ្វើតេស្ត​វិជ្ជមាន​កូ​វី​ដ​១៩ ហើយ​បច្ចុប្បន្ន​កំពុង​នៅ​ដាច់​ដោយឡែក​ពី​អ្នក​ដទៃ…

អេ​ស្ប៉ា​ញ ៖ លោក Diego Simeone គ្រូបង្វឹក​ក្លិប Atletico Madrid បាន​ធ្វើតេស្ត​វិជ្ជមាន​កូ​វី​ដ​១៩ ហើយ​បច្ចុប្បន្ន​កំពុង​នៅ​ដាច់​ដោយឡែក​ពី​អ្នក​ដទៃ ដោយ​មិន​មាន​បង្ហាញ​រោគ​សញ្ញា​អ្វីទាំងអស់ នេះ​បើ​យោង​តាម​ការបញ្ជាក់ពី​ក្លិប​ផ្ទាល់​។

ក្រុម​កីឡាករ​ឈុត​ធំ និង​បុគ្គលិក​របស់ Atletico បាន​វិល​ត្រឡប់​មក​ពី​ជំរំ​ហ្វឹកហាត់​នៅ​ខាងក្រៅ​ទីក្រុង​ម៉ា​ឌ្រី​ដ​កាលពី​ថ្ងៃ​សុក្រ បន្ទាប់​ពី​ការ​ធ្វើតេស្ត​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ ហើយ​ក្នុង​នោះ​លោក Simeone គឺ​មនុស្ស​តែ​ម្នាក់​គត់ ដែល​ទទួល​បាន​លទ្ធផល​វិជ្ជមាន​វីរុស​នេះ​។

Atletico នៅ​មិន​ទាន់​បាន​ចូលរួមការ​ប្រកួត​ក្នុងក្រប​ខណ្ឌ La Liga នៅឡើយទេ ចាប់តាំងពី​បើក​រដូវ​កាល​ថ្មី ២០២០-២១ កាលពី​ថ្ងៃ​ទី ១២ ខែ កញ្ញា កន្លង​ទៅ​។ ហើយ​ពួក​គេ​នឹង​ចាប់ផ្តើម​ការ​ប្រកួត​លើក​ដំបូង​ក្នុង​លី​គរបស់ពួកគេ ​ទល់​នឹង​ក្រុម Granada នៅ​ថ្ងៃ​ទី ២៧ ខែ កញ្ញា ខាង​មុខ​៕ (ដកស្រង់​ចេញពី BBC)