ស៊ុតគ្នាដូចព្យុះ! ជំនួបបើកឆាករវាង Liverpool នឹង Leeds មានគ្រាប់បាល់ ៧គ្រាប់
អង់គ្លេស ៖ ក្រុមការពារតំណែងជើងឯក Liverpool បានយកឈ្នះលើក្រុមទើបតែឡើង Leeds United ក្នុងជំនួបបើកឆាកក្របខណ្ឌ Premier League…
អង់គ្លេស ៖ ក្រុមការពារតំណែងជើងឯក Liverpool បានយកឈ្នះលើក្រុមទើបតែឡើង Leeds United ក្នុងជំនួបបើកឆាកក្របខណ្ឌ Premier League…
អង់គ្លេស ៖ ក្រុមការពារតំណែងជើងឯក Liverpool បានយកឈ្នះលើក្រុមទើបតែឡើង Leeds United ក្នុងជំនួបបើកឆាកក្របខណ្ឌ Premier League ទាំងលំបាកបំផុតដោយលទ្ធផល ៤-៣។
ការប្រកួតដែលធ្វើឡើងក្នុងកីឡដ្ឋាន Anfield ដោយគ្មានវត្តមានអ្នកគាំទ្រ កាលពីយប់ម្សិលមិញ ខ្សែប្រយុទ្ធឆ្នើម Mohamed Salah របស់ក្រុមម្ចាស់ផ្ទះ Liverpool ធ្វើបាន ៣គ្រាប់ម្នាក់ឯង (Hat-Trick) ក្នុងជំនួបនេះ ខណៈដែល ១គ្រាប់ទៀតសម្រេចបានដោយខ្សែការពារ Virgil van Dijk។ ដោយឡែក ៣គ្រាប់របស់ក្រុមភ្ញៀវ Leeds ដែលជាម្ចាស់ជើងឯកក្របខណ្ឌ Championship រដូវកាលមុន រកបានដោយកីឡាករ ៣នាក់ផ្សេងគ្នាគឺ Jack Harrison, Patrick Bamford និង Mateusz Klich។
ក្រឡេកមកកាន់តារាងពិន្ទុបណ្តោះអាសន្នវិញ ក្រុមកាំភ្លើងធំ Arsenal កំពុងឈរនៅចំណាត់ថ្នាក់ទី១ បន្ទាប់ពីបានយកឈ្នះលើក្រុមចំនូលថ្មី Fulham ដោយលទ្ធផល ៣-០ ខណៈ Newcastle United នៅលេខ២ ហើយ Liverpool នៅលេខ៣៕
ចែករំលែកព័តមាននេះ