ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បន្ត​ពូជ​បក្សី​ពពិច​ថ្មខ្មៅ​ចុង​ខ្នង​ស ចាប់ពី​ខែ​មិ​នា រហូត​ដល់​ខែមិថុនា ហេី​យ​ពង​ចំនួន​ពី​៣ ទៅ​៥​គ្រាប់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រួម​គ្នា​ដេ​ី​ម្បី​ការពារ និង​អភិរក្ស​សត្វ​ស្លាប​នៅ​កម្ពុជា​! ពពិច​ថ្មខ្មៅ​ចុង​ខ្នង​ស Pied Bushchat ជា​ប្រភេទ​ក្រុម​បក្សី​ដែល​រស់នៅ​តំបន់​ទីក្រុង និង​ជនបទ ហេ​ី​យ​មាន​វត្តមាន​ពេញ​មួយ​ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ រួម​គ្នា​ដេ​ី​ម្បី​ការពារ និង​អភិរក្ស​សត្វ​ស្លាប​នៅ​កម្ពុជា​! ពពិច​ថ្មខ្មៅ​ចុង​ខ្នង​ស Pied Bushchat ជា​ប្រភេទ​ក្រុម​បក្សី​ដែល​រស់នៅ​តំបន់​ទីក្រុង និង​ជនបទ ហេ​ី​យ​មាន​វត្តមាន​ពេញ​មួយ​ឆ្នាំ ។ នេះ​បើ​យោង​តាម​ក្រសួងបរិស្ថាន​បាន​ចេញផ្សាយ​នា​ថ្ងៃ​ទី​១២ ខែកញ្ញា​នេះ ។

បក្សី​ពពិច​ថ្មខ្មៅ​ចុង​ខ្នង​ស មាន​ទំហំ ១៤ សង់ទីម៉ែត្រ ហេ​ី​យ​បក្សី​ឈ្មោល​នៅ​រដូវ​បន្ត​ពូជ មាន​ពណ៌​ខ្មៅ​ទាំងអស់ ដោយ​មាន​ឆ្នូត​-​ស​នៅ​លើ​ផ្ទាំង​ស្លាប​និង​ចុង​ខ្នង​ពណ៌​-​ស តែ​បេ​ី​នៅ​រដូវ​មិន​បន្ត​ពូជ ខ្លួន​មាន​ពណ៌​ត្នោត​ចាស់ និង​មាន​ឆ្នូត​ស្លាប ចុង​ខ្នង​និង​ក្រោម​កន្ទុយ​ពណ៌​-​ស​។

ចំពោះ​បក្សី​ញី​វិញ មាន​ពណ៌​ត្នោត​ក្រ​ម៉ៅ​ដោយ​ចុង​ខ្នង​ពណ៌​ច្រេះ និង​មាន​ដៅ​ឆ្នូត​ៗ​លេ​ី​ផ្ទៃពោះ​។ បក្សី​ប្រភេទ​នេះ​រស់នៅ​តាម​តំបន់​វាលស្មៅ ព្រៃ​គុម្ពោត និង​តំបន់កសិកម្ម​។ ការ​បន្ត​ពូជ​បក្សី​ពពិច​ថ្មខ្មៅ​ចុង​ខ្នង​ស គឺ​ចាប់ពី​ខែ​មិ​នា រហូត​ដល់​ខែមិថុនា ហេ​ី​យ​ពង​ចំនួន​ពី​៣ ទៅ​៥​គ្រាប់ ៕