ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៥ វិធី​រក​ការងារ​ធ្វើ​ក្នុង​ពេល​មាន​វិបត្តិ​សេដ្ឋកិច្ច

3 ឆ្នាំ មុន

មនុស្ស​ជា​ច្រើន​កំពុង​តែ​រក​ការងារ​ក្នុង​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​ប្រឈម​មុខ​នឹង​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ ។ ប្រសិនបើ​អ្នក​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ទាំងនេះ អ្នក​មិន​គួរ​រង​ចាំ​យូរ​ទេ ។ ដើម្បី​បង្កើន​ឱកាស​ជោគជ័យ​របស់​អ្នក​ក្នុង​ការ​ការងារ​ពេល​ដែល​សេដ្ឋកិច្ច​កំពុង​មាន​បញ្ហា អ្នក​អាច​សាកល្បង​អនុវត្ត​តាម​គន្លឹះ​ខាងក្រោម​នេះ​បាន ៖ ១….

មនុស្ស​ជា​ច្រើន​កំពុង​តែ​រក​ការងារ​ក្នុង​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​ប្រឈម​មុខ​នឹង​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ ។ ប្រសិនបើ​អ្នក​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ទាំងនេះ អ្នក​មិន​គួរ​រង​ចាំ​យូរ​ទេ ។ ដើម្បី​បង្កើន​ឱកាស​ជោគជ័យ​របស់​អ្នក​ក្នុង​ការ​ការងារ​ពេល​ដែល​សេដ្ឋកិច្ច​កំពុង​មាន​បញ្ហា អ្នក​អាច​សាកល្បង​អនុវត្ត​តាម​គន្លឹះ​ខាងក្រោម​នេះ​បាន ៖

១. កុំ​ចាំ​ជិត​ដល់​ថ្ងៃ​បិទ​ការ​ទទួល​ពាក្យ
ជា​ទូទៅ​ស្ថាប័ន​ការងារ​នីមួយ​ៗ​តែងតែ​ទុក​ពេលវេលា​សម្រាប់​ឲ្យ​បេក្ខជន​ដាក់​ពាក្យ​ប្រហែលជា​៧​ថ្ងៃ​ទៅ​ពី​រស​ប្តា​ហ៍​ជាដើម ។ ប៉ុន្តែ​ប្រសិនបើ​អ្នក​ចង់​បង្កើន​ឱកាស​ជោគជ័យ​នោះ អ្នក​មិន​ត្រូវ​រង​ចាំ​រហូត​ដល់​ជិត​ដល់​ថ្ងៃ​ឈប់​យកពាក្យ​ទេ ។

២. សរសេរ​ប្រវត្តិរូប​សង្ខេប​ឲ្យ​បាន​ល្អ
ប្រវត្តិរូប​សង្ខេប​របស់​អ្នកមាន​សារៈសំខាន់​ណាស់​ព្រោះ​វា​ជួយ​ឲ្យ​អ្នក​រើស​យល់​ដឹង​ពី​សមត្ថភាព​របស់​អ្នក ។ ដូច្នេះ​អ្នក​ត្រូវ​តែ​មានការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​សរសេរ ។ អ្នក​គួរតែ​ជ្រើសរើស​ទម្រង់​ដែល​ងាយ​មើល និង​ងាយ​យល់ ។

៣. លើក​ឡើង​ពី​ជំនាញ​ទន់​ដែល​អ្នកមាន
គុណសម្បត្តិ​របស់​អ្នក​មិន​ត្រឹមតែ​ជា​កិច្ចការ​ដែល​អ្នក​បាន​សម្រេច​នៅ​កន្លែង​ការងារ​មុន​ទេ ។ វា​រួម​មាន​ជំនាញ​ទន់​ដែល​អ្នក​បាន​រៀន​មក​ផង​ដែរ ដូច​ជា​សមត្ថភាព​ក្នុង​ការ​ធ្វើការ​ជា​ក្រុម ជំនាញ​ទំនាក់ទំនង និង​ការ​ជំរុញ​លើកទឹកចិត្ត​ខ្លួនឯង​ជាដើម ។ ជំនាញ​ទាំងនេះ​មាន​តម្លៃ​ព្រោះ​វា​ត្រូវ​បាន​រៀន​ពី​ការ​ធ្វើ ចំណែកឯ​ជំនាញ​បច្ចេកទេស​ផ្សេង​ៗ​អាច​រៀន​ពី​ការ​ហ្វឹកហាត់​បាន ។

៤. រៀប​ជំនាញ​ថ្មី​ដែល​ពាក់ព័ន្ធ​នឹង​ការងារ​របស់​អ្នក
ប្រសិនបើ​អ្នកមាន​ពេលវេលា និង​ថវិកា​ដើម្បី​វិនិយោគ​លើ​ខ្លួនឯង​នោះ អ្នក​គួរតែ​ចំណាយ ។ អ្នក​អាច​ចូល​ទៅ​មើល​ជំនាញ​ដែល​ស្ថាប័ន​ការងារ​ដែល​អ្នក​ចាប់អារម្មណ៍​ត្រូវការ និង​ព្យាយាម​ពង្រឹង​ជំនាញ​ទាំងនោះ និង​រៀន​បន្ថែម​តាម​រយៈ​វគ្គ​ខ្លី​ៗ​ជាដើម ។

៥. រក​មើល​វិស័យ​ដែល​កំពុង​លូតលាស់​ខ្លាំង
មិន​មានការ​ងារ​មួយ​ណា​ដែល​មិន​ទទួល​បានការ​ប៉ះពាល់​ពី​បញ្ហា​ដែល​សេដ្ឋកិច្ច​កំពុង​ជួប​ប្រទះ​ទេ ប៉ុន្តែ​មាន​វិស័យ​មួយ​ចំនួន​ដែល​ត្រូវ​បាន​គិត​ថា​នឹង​លូតលាស់​បាន​ក្នុង​រយៈពេល​វែង ។ អ្នក​អាច​ជ្រើសរើស​វិស័យ​ដែល​អាច​នឹង​មាន​តម្រូវការ​កើនឡើង​ក្នុង​រយៈពេល​វែង​ទៅ​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ