ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិត​ណាស់​! ឪពុក និង​កូន​បាន​ប្តូរ​វេន​គ្នា​ដើរ​រើស​អេ​ត​ចាយ​គ្រាន់​បាន​ទិញ​អង្ករ​ហូប

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ អំណោយ​ជា​ថវិការ​តាម​រយៈ​កោះសន្តិភាព​ត្រូវ​បាន​ប្រគល់​ជូន​បុរស​អភ័ព្វ​ស្នេហ៍​កូន​៤​នាក់ ដែល​ត្រូវ​ប្រពន្ធ​សុំ​ចុះ​ចោល​ទ្រនំ​ដែល​ធ្លាប់​រួមរស់​នៅ​ជាមួយ​គ្នា​អស់​ពេល​ជាំ​ច្រើន​ឆ្នាំ ។ ថវិការ​១០​ម៉ឺន​រៀល​ពី​សប្បុរសជន​លោក សេង គី អាជីវករ​លក់​ទា​ខ្វៃ នៅ​ផ្សារ​ច្បារ​អំពៅ…

ខេត្តមណ្ឌលគិរី ៖ អំណោយ​ជា​ថវិការ​តាម​រយៈ​កោះសន្តិភាព​ត្រូវ​បាន​ប្រគល់​ជូន​បុរស​អភ័ព្វ​ស្នេហ៍​កូន​៤​នាក់ ដែល​ត្រូវ​ប្រពន្ធ​សុំ​ចុះ​ចោល​ទ្រនំ​ដែល​ធ្លាប់​រួមរស់​នៅ​ជាមួយ​គ្នា​អស់​ពេល​ជាំ​ច្រើន​ឆ្នាំ ។

ថវិការ​១០​ម៉ឺន​រៀល​ពី​សប្បុរសជន​លោក សេង គី អាជីវករ​លក់​ទា​ខ្វៃ នៅ​ផ្សារ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ត្រូវ​បាន​ភ្នាក់ងារ​កោះសន្តិភាព​ខេត្តមណ្ឌលគិរី យក​ទៅ​ជូន​ដល់​បុរស​ខាងលើ​នា​រសៀល​ថ្ងៃ​ទី​១២ កញ្ញា ២០២០ ។

បុរស​ពោះម៉ាយ​ឈ្មោះ វុ​ធ ម៉ៅ អាយុ​៣៩​ឆ្នាំ បាន​រៀបរាប់​ថា រូប​គាត់​បាន​រៀប​ការ​ជាមួយ​ប្រពន្ធ​ឈ្មោះ សុខ គៀត អាយុ​៣៥​ឆ្នាំ ស្រុក​កំណើត​មក​ពី​ទឹកដី​ខេត្ត​ត្បូងឃ្មុំ ។ ដោយ​គ្មាន​មុខរបរ​ត្រឹមត្រូវ​បាន​នាំ​ប្រពន្ធ​មក​ស៊ីឈ្នួល​គេ នៅ​ក្នុងស្រុក​កែវ​សីមា​នេះ និង​បង្កើតកូន​ប្រុស​បាន​ចំនួន​៥​នាក់ ក្នុង​នោះ​កាលពី​ប៉ុន្មាន​ខែ​មុន កូនប្រុស​ម្នាក់​ត្រូវ​ពោះ​ពស់​ចឹក​ស្លាប់​ម្នាក់ ។

បុរស​ដដែល​បន្ត​ថា ប្រពន្ធ​គាត់​ដោយ​ទ្រាំ និង​ជីវភាព​ក្រលំបាក​ពេក​បាន​លុតជង្គង់​សំពះ​វិច​បង្វិច​ចាក​ចេញពី​ជីវិត​លោក​គ្មាន​ស្តាយស្រណោះ​កូន​ៗ​តូច​ៗ​ទាំង​៤​ឡើយ ដោយ​ប្រពន្ធ​ប្រាប់​ថា និង​ទៅ​យកប្តី​ថ្មី​ដែល​គេ​មាន​ជីវភាព​ធូរធារ​ជាង​លោក ។

លោក​វុ​ធ ម៉ៅ នៅ​បន្ត​ទាំង​អួល​ដើម​.​ក ថា រាល់ថ្ងៃ​ពេល​ព្រឹក​លោក​បាន​ទុក​កូន​តូច​ៗ២​នាក់​ឲ្យ​កូនច្បង​មើល​នៅផ្ទះ ឯ​លោក​ទៅ​រើស​អេ​ត​ចាយ​មួយ​ព្រឹក​ជាង​១​ម៉ឺន​រៀល​ដែរ ។ លុះ​ពេល​រសៀល​លោក​នៅ​មើល​កូន​តូច​វិញ​ម្តង ដោយ​កូនច្បង​ដែល​មាន​អាយុ​១២​ឆ្នាំ និង​កូន​បន្ទាប់ អាយុ​៨​ឆ្នាំ ដើរទៅ​រើស​អេ​ត​ចាយ​ម្តង ផ្សែផ្សំ​គ្នា គ្រាន់​បាន​ទិញ​ចំណីអាហារ​។ បុរស​រូប​នេះ​ថា បើ​មាន​អង្គការ​ទទួលយក​កូន​ទៅ​ចិញ្ចឹម លោក​ព្រម​ប្រគល់​កូន​ៗ​ដែល​ចង់ទៅ​នៅ​ជាមួយ​អង្គការ ប៉ុន្តែ​បើ​កូន​មិន​ចង់ទៅ គាត់​នៅ​តែ​ប្រឹងប្រែងរ​ករបរ​អេ​ត​ចាយ​ចិញ្ចឹម​បន្ត​ដដែល ។

បុរស វុ​ធ ម៉ៅ បាន​ថ្លែងអំណរគុណ​ជា​ខ្លាំង​ដល់​បណ្តា​សប្បុរសជន និង​អាជ្ញាធរ​ស្រុក ខេត្ត ដែល​បាន​ជួយ​សម្រាល​បន្ទុកគ្រួសារ​គាត់ ដែល​កំពុង​ជួប​ប្រទះ​បញ្ហា​ជីវភាព ខណៈ​រដូវវស្សា​មាន​ភ្លៀង​ធ្លាក់​ច្រើន គាត់​និង​កូន​ៗ​ពិបាក​ដើរ​រើស​របស់របរ​អេ​ត​ចាយ ដើម្បី​ប្តូរ​លុយ​ទិញ​អង្ករ​ហូប​ប្រចាំ​ថ្ងៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ