ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនស្រី​មហាសេដ្ឋី ភី​ធើ គី​ម ដើរតួ​ច្រើន​យ៉ាង

3 ឆ្នាំ មុន

អ្នកស្រី គី​ម លី​ម (Kim Lim) ដែល​ជា​កូនស្រី​របស់​មហាសេដ្ឋី ភី​ធើ លី​ម (Peter Lim)…

អ្នកស្រី គី​ម លី​ម (Kim Lim) ដែល​ជា​កូនស្រី​របស់​មហាសេដ្ឋី ភី​ធើ លី​ម (Peter Lim) ប្រចាំ​ប្រទេស​សិង្ហ​បុរី គឺជា​តារា​ប្រព័ន្ធ​សង្គម និង​មិត្ត​របស់​អ្នកមាន និង​តារា​ល្បី​ៗ​ជា​ច្រើន​រូប ប៉ុន្តែ​ជីវិត​របស់​អ្នកស្រី​មិនមែន​មាន​តែ​រឿង​សប្បាយ​ទេ ។

មិន​ត្រឹមតែ​មាន​ឪពុក​ម្តាយ​ដែល​បាន​សម្រេចចិត្ត​លែងលះ​គ្នា​ទេ សូ​ម្បី​តែ​អាពាហ៍ពិពាហ៍​របស់​អ្នកស្រី​ក៏​ត្រូវ​បាន​បញ្ចប់​ក្នុង​ពេល​ថ្មី​ៗ​នេះ​ដែរ ។ បច្ចុប្បន្ន​អ្នកស្រី​ជា​ម្តាយ​មេម៉ាយ​របស់​កូនប្រុស​អាយុ ៣​ឆ្នាំ​ម្នាក់ ។

លោក លី​ម ធ្លាប់​ជា​កូនប្រុស​របស់​អ្នកលក់​ត្រី មុន​នឹង​ក្លាយជា​អាជីវករ និង​វិនិយោគិន​ដ៏​ជោគជ័យ​ដែល​មានទ្រព្យ​សម្បត្តិ​រួម​ប្រមាណ​ជិត ២​ប៊ី​លាន​ដុល្លារ ។ ឪពុក​ម្តាយ​របស់​អ្នកស្រី​បាន​ឆ្លងកាត់​ជម្លោះ​ជា​យូរ​ឆ្នាំ​មុន​នឹង​ផ្តាច់ចំណង​អាពាហ៍ពិពាហ៍​បាន​សម្រេច​ផង​ដែរ ។
ទោះជា​មានទ្រព្យ​សម្បត្តិ​ពិតមែន​ក្តី អ្នកស្រី​ធ្លាប់​បាន​និយាយ​ថា​ឪពុក​របស់​អ្នកស្រី​បាន​ចិញ្ចឹម​បីបាច់​អ្នកស្រី​ដោយ​សាមញ្ញ ។ រហូត​ដល់​វ័យ​យុវវ័យ​ទើប​អ្នកស្រី​ដឹង​ពី​ទ្រព្យសម្បត្តិ​ដ៏​ស្តុកស្តម្ភ​របស់​ក្រុម​គ្រួសារ ។

តាំងពី​ធំ​ពេញវ័យ​មក អ្នកស្រី​ត្រូវ​បាន​ថត​ជាប់​តារា​ៗ​ជា​ច្រើន​រូប​រួម​ទាំង​កីឡាករ គ្រី​ស្ទី​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo) និង​តារា​កូរ៉េ សឹង​រី (Seungri) របស់​ក្រុម Big Bang ថែម​ទៀត ។

តារា សឹង​រី រូប​នេះ​ត្រូវ​បាន​ចោទប្រកាន់​ថា រក​ពលករ​ផ្លូវភេទ​ឲ្យ​អាជីវករ​បរទេស​ក្នុង​ទីក្រុង​សេ​អ៊ូ​ល និង​បាន​និយាយ​ថា លោក​បាន​ជួយ​រក​ស្ត្រី​ៗ​ដើរ​ផ្សារ​ជាមួយ​អ្នកស្រី​លី​ម​ផង​ដែរ ។ ប៉ុន្តែ​អ្នកស្រី​លី​ម​បាន​ព្យាយាម​ផ្តាច់ខ្លួន​ពី​តារា​កូរ៉េ​រូប​នេះ ។ នៅ​ឆ្នាំ ២០១៦ អ្នកស្រី​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​លោក ខូ ប៊ី​ន​ខៃ (Kho Bin Kai) បន្ទាប់​ពី​ក្លាយជា​សង្សា​នឹង​គ្នា​បាន ៦​ខែ ។

អ្នកស្រី​បាន​បង្ហាញខ្លួន​ជា​ម្តាយ​ដែល​ស្រលាញ់​កូនប្រុស ដោយ​បង្ហោះ​រូប​កូន​ជា​ប្រចាំ​លើ Instagram របស់​ខ្លួន ។ ក្រៅពី​នេះ​ហើយ អ្នកស្រី​ក៏​បាន​ចូលរួម​ធ្វើអំពើ​សប្បុរស​ដូច​ជា​ធ្វើ​ជា​អ្នក​ស្ម័គ្រចិត្ត​នៅ​មជ្ឈមណ្ឌល​ព្យាបាល​ផ្សេង​ៗ ។

ក្នុង​ពេល​ថ្មី​ៗ​នេះ ឈ្មោះ​អ្នកស្រី​ត្រូវ​បាន​រំលេច​ឡើង​ទាក់ទង​ទៅ​នឹង​ការ​ឆ្លើយ​តប​របស់​អ្នកស្រី​ទៅ​កាន់​ហ្វេ​ន​របស់​ក្លឹ​ប​បាល់ទាត់ Valencia ដោយ​បាន​ចេញ​មុខការ​ពារ​ជនជាតិ​ចិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ