ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកកាដាហ្វី ​សច្ចា​ថា​នឹង​​ធ្វើសង្គ្រាម​យូរ​អង្វែងមួយ

15 ឆ្នាំ មុន

មេដឹកនាំ​​ផ្តាច់ការ​​​លីប៊ី​​វរសេនីយ៍​ឯក​មូអាម៉ា ​កាដាហ្វី កាលពីថ្ងៃទី​​​២១ មីនា ​បានសច្ចា​ថា ​នឹង​ធ្វើសង្គ្រាម​​​រយៈ​ពេលវែង​​ប្រឆាំង​កងទ័ព​​អន្តរ​ជាតិ​​​ដែលបើកការ​វាយ​​ប្រហារ​​ពីលើអាកាស​​ និងពី​​សមុទ្រ​​​​ប្រឆាំង​​កងទ័ពរបស់លោក​ធ្វើ​ឱ្យ​កក្រើក​​ទីក្រុង​​ទ្រីប៉ូលី កាលពីថ្ងៃទី​​២០ មីនា កន្លង​មក ។ ​ថ្លែង​​តាមទូរទស្សន៍​ទៅកាន់​ពល​រដ្ឋ​​​ លោក​កាដា​ហ្វី អះអាង​​ថា រូបលោកនឹង​​មិន​បោះបង់​ចោល​ទីក្រុង​​ដែល​​​​កាន់កាប់​ដោយពួក​​​ឧទ្ទាម​ឡើយ ហើយ​​​និយាយ​​ជាថ្មីម្តងទៀត​​​ថា រដ្ឋាភិបាល​​​របស់​លោក​​បានបើក​ឃ្លាំង​ស្តុក​​​សព្វា​វុធ​​រួចហើយ ​​និង​បាន​​បំពាក់​​អាវុធ​ដល់​ពលរដ្ឋ​មួយ​​ចំនួន​​ធំ​រួច​ហើយ​ដែរ ។​
ទូរទស្សន៍​រដ្ឋលីប៊ី​​និយាយ​ថា ​ពួកអ្នក​​គាំទ្រ​​​លោកកាដាហ្វី ​ក្នុង​ចំនួន​ដ៏ច្រើន​​បានប្រមូល​ផ្តុំ​​​គ្នា​នៅ​​​តាមព្រលាន​យន្តហោះ​​នានាដើម្បី​​​ធ្វើជា​​ខែល​​​មនុស្ស ។​
លោក​​កាដាហ្វី ​ថ្លែង​ថា «​យើង​សន្យា​​ចំពោះ​​អ្នក​ថា នឹង​​​​ធ្វើ​​សង្គ្រាម​​​យូរអង្វែង ។ គឺ​យើង​​​មិន​អាច​អនុ​​ញ្ញាត​​​ឱ្យកង​ទ័ព​​សម្ព័ន្ធ​​មិត្ត​បារាំង អង់​​គ្លេស​ និង​សហរដ្ឋអាមេរិក ​​កាន់កាប់​ប្រេង​របស់​​យើងបានឡើយ» ។​
លោកមូអាម៉ា កាដាហ្វី ដែល​កាន់អំណាច​​​​អស់​​រយៈ​​ពេល​​៤១​ឆ្នាំ​មកហើយ ថ្លែង​ថា ​​ចំណាត់​ការ​របស់​អន្តរជាតិ​​ប្រឆាំង​កងទ័ពរបស់​លោក​ជា​រឿង​អយុត្តិធម៌ ៕