ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនអំពាវនាវឱ្យបន្តរក្សាការពារសន្តិភាពឱ្យបានល្អ !

3 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាបានអំពាវនាវដល់ប្រជាពុទ្ធបរិស័ទ និងប្រជាជនក្នុងស្ទោង ឲ្យបន្តថែរក្សាការពារសន្តិភាពឲ្យបាន ព្រោះមានតែសន្តិភាពមួយ គត់ដែលនាំសេចក្ដីសុខសាន្ត និងមានឱកាសគ្រាប់គ្រាន់សម្រាប់អភិវឌ្ឍន៍ប្រទេសការ គោរពប្រតិបត្តិធ្វើបុណ្យទានតាមបំណងប្រាថ្នាតាមកម្លាំងសុទ្ធារៀងៗខ្លួន ។…

ខេត្តកំពង់ធំ ៖ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាបានអំពាវនាវដល់ប្រជាពុទ្ធបរិស័ទ និងប្រជាជនក្នុងស្ទោង ឲ្យបន្តថែរក្សាការពារសន្តិភាពឲ្យបាន ព្រោះមានតែសន្តិភាពមួយ គត់ដែលនាំសេចក្ដីសុខសាន្ត និងមានឱកាសគ្រាប់គ្រាន់សម្រាប់អភិវឌ្ឍន៍ប្រទេសការ គោរពប្រតិបត្តិធ្វើបុណ្យទានតាមបំណងប្រាថ្នាតាមកម្លាំងសុទ្ធារៀងៗខ្លួន ។ នេះជាប្រសា សន៍របស់ឯកឧត្ដម ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រ ជាជនកម្ពុជា និងប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្ទោង កាលពីថ្ងៃទី ១១ខែកញ្ញា ឆ្នាំ ២០២០ក្នុងឱកាសដែលឯកឧត្ដម និងលោកជំទាវអញ្ជើញចូលរួមកាន់បិណ្ឌទី ៩ ជាមួយ ប្រជាពលរដ្ឋ និងប្រជាពុទ្ធបរិស័ទនៅវត្តក្រសាំងតេន ហៅវត្តល្វា នៅក្នុងស្រុកស្ទោង ខេត្ត កំពង់ធំ ។

This image has an empty alt attribute; its file name is cc95ada60e946b25ec19fca1081e5784-1024x682.jpg

នៅក្នុងឱកាសនោះដែរឯកឧត្ដម ជា ចាន់តូ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះប្រជាជនក៏ដូចប្រជាពុទ្ធបរិស័ទទាំងអស់ដែលនៅតែបន្តគាំទ្រ និងចូលរួមការពារសុខសន្តិ ភាពដែលជានយោបាយឈ្នះឈ្នះប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ពិសេសគោលនយោបាយដឹកនាំជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ។

This image has an empty alt attribute; its file name is ae4f72d8cee56adb6681596eee02ac37-1024x682.jpg

ឯកឧត្ដម ជា ចាន់តូ បានបន្តទៀតថា ពេលណាប្រទេសជាតិមានសន្តិភាពហើយប្រជា ជន និងប្រទេសជាតិទទួលបានសេចក្ដីសុខទាំងផ្លូវកាយ និងផ្លូវចិត្តនេះជាអ្វីដែលមនុស្សគ្រប់ រូបប៉ងប្រាថ្នា ព្រោះជាទ្រព្យដ៏ពិសិដ្ឋតែមួយ និងមានតម្លៃបំផុតក្នុងការ ឈានទៅធ្វើឲ្យ សម្រេចរាល់កិច្ចការធំតូចឲ្យទទួលជោគជ័យបាន ។ ជាក់ស្ដែងរាល់សមិទ្ធ ផលដែលមាន ដូចពេលនេះបានមកពីសន្តិភាព និងនាំឲ្យប្រទេសជាតិក៏ទទួលបានអភិវឌ្ឍន៍លើ គ្រប់វិស័យបានដែរក្នុងនោះរួមទាំង វិស័យព្រះពុទ្ធសាសផងដែរ ។ ដូចនេះយើងត្រូវរួម សាមគ្គីគ្នាបន្តថែរក្សាសុខសន្តិភាព និងគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន បន្តទៀត ។

This image has an empty alt attribute; its file name is afcb8f66bb5e218e27cfce519a0de9c0-1024x682.jpg

នៅក្នុងឱកាសនោះឯកឧត្ដម ជា ចាន់តូ និងលោកជំទាវ ព្រមទាំងសហការីបានប្រគេន ទយ្យវត្ថុ គ្រឿងបិរក្ខា និងបច្ច័យចំនួនវេប្រគេនដល់ព្រះសង្ឃ សម្រាប់ចាត់ចែងក្នុង ឱកាសនៃពិធីកាន់បិណ្ឌ និងថ្ងៃឆ្លងបុណ្យបិណ្ឌភ្ជុំនេះផងដែ ។ ហើយតាមរយៈបុណ្យ កុសលក្នុងឱកាសនេះដែរឯកឧត្តម ជា ចាន់តូ និងលោកជំទាវ បានបួងសួងឧទ្ទិសមនុញ្ញ ផលទាំងនេះជូនចំពោះ មាតា បីតា ជីដូនជីតា ដែលបានចែកឋានទៅកាន់លោកខាងមុខ សូមឲ្យបានទៅកាន់សុគតិភព ។

This image has an empty alt attribute; its file name is 9002312976c1475d16cf85d7ff02d7b0-1024x682.jpg

ជាពិសេសជូនចំពោះដួងវិញ្ញាក្ខ័ន្ខសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម វិរៈយុទ្ធជន យុទ្ធនារី ដែលស្នេហាជាតិ ដែលបានបូជាអាយុជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ និង ក៏សូមឧទ្ទិសជូនដល់វិញាណក្ខ័ន្ធប្រជាជានកម្ពុជាស្លូតត្រង់ ដែលស្លាប់ក្នុងបរបប្រល័យ ពូជសាសន៍ ប៉ុល ពត ផងដែរ ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ