ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រយ័ត្នចំពោះសត្វ​កំ​ផេ​មខ្មោច​ !​បាន​​ផ្តាច់ជិវីតមនុស្ស២នាក់​ហើយ

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ សត្វ​កំ​ផេ​ម​ខ្មោច​បាន​យកជីវិត​បុរស​២​នាក់​ ​ក្រោយ​ចាប់​​​យក​មក​ដុត​ហូប​បណ្តាល​ឱ្យ​ពុល​​យ៉ាងអាណោចអាធ័មបំផុត ។ ជនរងគ្រោះត្រូវបាន​​​ដឹក​យកទៅ​​ធ្វើ​ការ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​ខេត្តសៀមរាប​ដែរ ប៉ុន្តែ​មិន​អាច​ជួយ​​អាយុជិវីតបានទេ ។​ហេតុការណ៍​នេះ​ កើតឡើង​កាលពី​ថ្ងៃ​ទី​១០ ​កញ្ញា…

ខេត្តឧត្តរមានជ័យ ៖ សត្វ​កំ​ផេ​ម​ខ្មោច​បាន​យកជីវិត​បុរស​២​នាក់​ ​ក្រោយ​ចាប់​​​យក​មក​ដុត​ហូប​បណ្តាល​ឱ្យ​ពុល​​យ៉ាងអាណោចអាធ័មបំផុត ។ ជនរងគ្រោះត្រូវបាន​​​ដឹក​យកទៅ​​ធ្វើ​ការ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​ខេត្តសៀមរាប​ដែរ ប៉ុន្តែ​មិន​អាច​ជួយ​​អាយុជិវីតបានទេ ។​ហេតុការណ៍​នេះ​ កើតឡើង​កាលពី​ថ្ងៃ​ទី​១០ ​កញ្ញា ស្ថិត​ចំណុច​ចំការ​ស្រះ​ទឹក ក្នុង​បាក់​នឹម សង្កាត់​កូន​គ្រៀល ក្រុង​សំរោង ខេត្តឧត្តរមានជ័យ​ ។

បុរស​រង​គ្រោះ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ​ផុ​ន ញូ​ង​ អាយុ​៣៨​ឆ្នាំ​ និង​ម្នាក់​ទៀតឈ្មោះ​ផល់ មួន​ អាយុ៤៧​ឆ្នាំ​ ទាំង​២​នាក់​រស់នៅ​ក្នុងភូមិ​បាក់​នឹម សង្កា​ត់​សំរោង ក្រុង​សំរោង ខេត្ត​ឧត្ដរមានជ័យ ​ជា​កម្មករ​បើករថយន្ត​​ឱ្យគេ និងមាន​​បម្រើ​ការងារ​យោធា​៤០២​ការពារ​ព្រំ​ដែន​គោក​កម្ពុជា ថៃ​មាន​ទីលំនៅ​ភូមិ​គី​រី​វ័​ន្ត សង្កាត់​កូន​គ្រៀល ក្រុង​សំរោង ខេត្តឧត្តរ​មានជ័យ​។

តាម​ប៉ូលិស​​ក្រុង​សំរោង​បានឱ្យ​ដឹង​មុន​ពេល​កើតហេតុថា ​បុរស​រង​គ្រោះ​ទាំង​២​នាក់​ជា
អ្នក​បើករថយន្ត​និង​ចាំចំការ​ឱ្យ​ចៅ​កែ​ឱ្យឈ្មោះ​រស់ ជុក ​ហើយ​ឃើញ​សត្វ​កំ​ផេ​ម
ខ្មោច​​​ក៏​នាំ​គ្នា​ចាប់​យក​មក​ដុះ​ហូប ។ ​មួយសន្ទុះ​ក្រោយមក​ ស្រាប់តែ​ពុល​ប្រកាច់​
បែក​ព​​ពុះ​មាត់ដេកដួលភ្លាម ។

បងប្អូន​និង​សាច់ញ្ញាតិ​ឃើញ​ហេតុការណ៍​នេះ​នាំ​គ្នា​ដឹក​យក​ទៅ​ធ្វើការ​សង្គ្រោះ​នៅឯ​មន្ទីរ ពេទ្យ​ខេត្តសៀមរាប ។ ​លុះ​នៅ​ថ្ងៃ​ទី​១១ កញ្ញា ក៏​បាន​បាត់បង់ជីវិតបាត់បង់​ជីវិត​ទាំង​២​នាក់តែម្តង ។

អត្ថបទសរសេរ ដោយ