ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខារ៉ាអូខេ​លួច​បើក​បំពាន​បម្រាម ថែម​ទាំង​មាន​ប្រុស​ៗ​ជនជាតិ​ចិន ឈរ​ឲ្យ​ភ្ញៀវ​ជ្រើសរើស

3 ឆ្នាំ មុន

ភ្នំពេញ ៖ រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និង​ក្រសួងទេសចរណ៍ នៅ​មិន​ទាន់​ចេញ​ប្រកាស​ឲ្យ​បើក​ដំណើរការ ខារ៉ាអូខេ បៀរហ្គាឌិន ក្លឹ​ប​កម្សាន្ត​ឡើង​វិញ​ទេ ប៉ុន្តែ​អាច​ដំណើរ​បាន…

ភ្នំពេញ ៖ រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និង​ក្រសួងទេសចរណ៍ នៅ​មិន​ទាន់​ចេញ​ប្រកាស​ឲ្យ​បើក​ដំណើរការ ខារ៉ាអូខេ បៀរហ្គាឌិន ក្លឹ​ប​កម្សាន្ត​ឡើង​វិញ​ទេ ប៉ុន្តែ​អាច​ដំណើរ​បាន លុះត្រាតែ​ប្រែ​ក្លាយជា​ភោ​ជនី​ដ្ឋា​ន ប៉ុន្តែនៅ​តែ​មាន​ខារ៉ាអូខេ ក្លឹ​ប​កម្សាន្ត​ខ្លះ នៅ​លួច​បើក បំពាន​លើ​បម្រាម​ក្រសួងទេសចរណ៍ ជាក់ស្តែង​មាន​កន្លែង​ខារ៉ាអូខេ​មួយ កំពុង​តែ​បើក​ដំណើរការ ថែម​ទាំង​មាន​ប្រុស​ៗ​ក្មេងៗ រូបរាងសង្ហា ជា​ជនជាតិ​ចិន ជា​ច្រើន​នាក់ បម្រើ​ការ​ក្នុង​ទីតាំង​នោះ​ ដែលឈរតម្រងជួរ ​អោយ​អ្នក​ចូល​កម្សាន្ត​ក្នុង​នោះ យក​មក​អង្គុយ​កំដរ​បានថែម​ទៀត​ផង ។

បើ​យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​កមួយ មានឈ្មោះ​ថា OUN KOKO បង្ហោះ​វី​ដេ​អូ និង​សារ នៅ​ម៉ោង​១០​និង​៣៧​នាទី​យប់​ថ្ងៃ​ទី​១០ កញ្ញា ២០២០​នេះ​ថា «​យប់​នេះ សុំ​យក​មនុស្ស​ប្រុស​វិញ​ម្ដង ហើយ​សង្ហា​ខ្លាំង​ណាស់ យប់​នេះ សុំ​រក​ក្កី​សុខ​អោយ​ខ្លួនឯង​វិញ​ម្ដង ពិភពលោក​នេះ​ដូច​ធ្វើបាប​ខ្ញុំ​ពេក​ហើយ ពិបាក​សម្រេចចិត្ត​ណាស់ ជួយ​គិត​គ្នា​មើល យក​មួយ​ណា ទុក​មួយ​ណី បើ​សង្ហារ​ទាំងអស់​» ។

ទោះជា​យ៉ាងណា ទីតាំង​ខារ៉ាអូខេ​លួច​បើក​បំពាន​លើ​បម្រាមនេះ ហើយ​មាន​ប្រុស​ៗ​ជនជាតិ​ចិន​បម្រើ​ការក្នុង​នោះ គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់ ទី​តាំងនៅ​កន្លែង​ណា ​នៅឡើយ​ទេ ប៉ុន្តែ​ហ្វេ​ស​ប៊ុ​ក OUN KOKO បាន​សរសេរ​ថា នៅ​កំពង់សោម (KPS) ។

វី​ដេ​អូ​ ​ខាងក្រោមនេះ ត្រូវបានហ្វេ​ស​ប៊ុ​ក OUN KOKO លុបចោលវិញហើយ ៖

យប់នេះសុំយកមនុស្សប្រុសវិញម្ដងហើយសង្ហាខ្លាំងណាស់??#យប់នេះសុំរកក្កីសុខអោយខ្លួនឯង

បាន​បង្ហោះ​ដោយ Oun Koko នៅ ព្រហស្បតិ៍ 10 កញ្ញា 2020

បាន​បង្ហោះ​ដោយ Oun Koko នៅ ព្រហស្បតិ៍ 10 កញ្ញា 2020

បាន​បង្ហោះ​ដោយ Oun Koko នៅ ព្រហស្បតិ៍ 10 កញ្ញា 2020

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ