ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​ជន​រាប់​ពាន់​គ្រួសារ​បង្ខំ​ចិត្ត​​រត់​គេច​​ចេញពី​អណ្តាត​ភ្លើង​​​នៅ​ភាគ​ខាងលិច​អា​មេ​រិ​ក

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ពួក​អ្នក​ពន្លត់ភ្លើង​កាលពី​ថ្ងៃ​ទី​១០ កញ្ញា បន្ត​តស៊ូ​ប្រឆាំង​ភ្លើង​ឆះ​ព្រៃ​ខ្លាំង​ក្លា​ជាង​១០០​កន្លែង ចាប់តាំងពី​ច្រើន​ថ្ងៃ​មក​ហើយ​នៅ​តំបន់ឆ្នេរ​សមុទ្រ​ខាងលិច​នៃ​សហរដ្ឋអាមេរិក ខណៈ​មនុស្ស​យ៉ាងតិច​១០​នាក់​ហើយ​បាន​ត្រូវ​​បាត់​បង់​ជីវិត ក្នុង​នោះ​មានកូន​ង៉ែត​ម្នាក់​ផង ហើយ​បង្ខំ​ឲ្យ​ប្រជាជន​ច្រើន​សិប​ពាន់​គ្រួសារ​រត់គេច​ចេញពី​អណ្ដាតភ្លើង ។…

សហរដ្ឋអាមេរិក ៖ ពួក​អ្នក​ពន្លត់ភ្លើង​កាលពី​ថ្ងៃ​ទី​១០ កញ្ញា បន្ត​តស៊ូ​ប្រឆាំង​ភ្លើង​ឆះ​ព្រៃ​ខ្លាំង​ក្លា​ជាង​១០០​កន្លែង ចាប់តាំងពី​ច្រើន​ថ្ងៃ​មក​ហើយ​នៅ​តំបន់ឆ្នេរ​សមុទ្រ​ខាងលិច​នៃ​សហរដ្ឋអាមេរិក ខណៈ​មនុស្ស​យ៉ាងតិច​១០​នាក់​ហើយ​បាន​ត្រូវ​​បាត់​បង់​ជីវិត ក្នុង​នោះ​មានកូន​ង៉ែត​ម្នាក់​ផង ហើយ​បង្ខំ​ឲ្យ​ប្រជាជន​ច្រើន​សិប​ពាន់​គ្រួសារ​រត់គេច​ចេញពី​អណ្ដាតភ្លើង ។

នៅ​ភាគ​ពាយ័ព្យ​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា​ភ្លើង​ឆេះ​ព្រៃ​មានឈ្មោះ​ថា AUGUST COMPLEX FIRE ដែល​មាន​ភ្លើង​ឆេះ​ព្រៃ​សរុប​៣៧​កន្លែង ប៉ះពាល់​ដល់​ព្រៃឈើ MENDOCINO ចាប់ពី​ថ្ងៃ​ទី​១៧ សីហា​មក ហើយ​ជា​ផ្លូ​​វ​ការ​កាលពី​ថ្ងៃ​ទី​១០ កញ្ញា ក្លាយជា​ភ្លើង​ឆេះ​ព្រៃ​ដែល​រាលដាលខ្លាំង​​បំផុត​ពុំ​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ ។ ការបំផ្លាញ​ព្រៃឈើ​មាន​ប្រមាណ​ជា​ជាង​១៩០.០០០​ហិ​កតា ។

ភ្លើងព្រៃ​ក៏​ឆេះ​រាលដាល​ខ្លាំង​ដែរ​នៅ​រដ្ឋ​វ៉ា​ស៊ិ​នតោន​ភាគ​ខាងជើង ជាប់​ព្រំដែន​ជាមួយ​កា​ណា​ដា
រហូត​ដល់ទី​ក្រុង​សាន់​ឌី​យេ​ហ្គោ​នៅ​ព្រំដែន​ជាមួយ​ម៉ិក​ស៊ិក ។ ភ្លើង​ឆេះ​ព្រៃ​ខ្លាំង​បែប​នោះ ដោយ
សារ​ភាពរាំងស្ងួត​រ៉ាំ​រៃ និង​ខ្យល់​បោកបក់​ខ្លាំង ដែល​ហាក់​ចុះ​ថយ​បន្តិច​នា​ថ្ងៃ​ទី​១០ កញ្ញា ។

នៅ​រដ្ឋ​អូ​រី​ហ្គោ​នទី​ក្រុង​យ៉ាងតិច​៥​រង​ការ​បំផ្លាញ​ធ្ងន់ធ្ងរ ហើយ​មនុស្ស​ប្រមាណ​ជា​៤០.០០០នាក់​បាន​ត្រូវ​ជម្លៀស​ចេញ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ