ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Barcelona ប្រកាស​កាលបរិច្ឆេទ​បោះ​ឆ្នោត​រើស​ប្រធាន​ក្លិប​ថ្មី​ជា​ផ្លូវការ​

3 ឆ្នាំ មុន

អេ​ស្ប៉ា​ញ ៖ ក្លិប​បាល់ទាត់ FC Barcelona បាន​ប្រកាស​ពី​កាល​បរ​ច្ឆេ​ទ រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធាន​ក្លិប​ថ្មី ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​២០-២១ ខែ​មីនា ឆ្នាំ​២០២១​។…

អេ​ស្ប៉ា​ញ ៖ ក្លិប​បាល់ទាត់ FC Barcelona បាន​ប្រកាស​ពី​កាល​បរ​ច្ឆេ​ទ រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធាន​ក្លិប​ថ្មី ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​២០-២១ ខែ​មីនា ឆ្នាំ​២០២១​។

លោក Josep Maria Bartomeu ប្រធាន​ក្លិប​បច្ចុប្បន្ន មិន​អាច​ឈរឈ្មោះ​សម្រាប់​ការ​បោះ​ឆ្នោត​លើក​នេះ​បាន​ទៀត​ទេ បន្ទាប់​ពី​កាន់​តំណែង​នេះ​២ អាណត្តិ​ជាប់​ៗ​គ្នា​។ ដំណឹង​នេះ ហាក់ដូចជា​បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ Barcelona មានការ​សប្បាយ​រីករាយ​ទៅ​វិញ បន្ទាប់​ពី​ក្លិប​យក្ស​មួយ​នេះ បាន​ជួប​រឿងរ៉ាវ​អាក្រក់​ៗ​ជា​ច្រើន អំឡុង​ពេល​ចុង​ក្រោយ​នៃ​ការ​ដឹកនាំ​របស់​លោក​។ ​ជា​ពិសេស​គឺ​ជម្លោះ​រវាង​លោក ជាមួយនឹង​ប្រធាន​ក្រុម Lionel Messi កាលពី​ពេល​ថ្មី​ៗ​នេះ ដែល​បាន​បង្ក​ឲ្យ​អ្នកគាំទ្រ​មានការ​ខឹងសម្បា​​យ៉ាង​ខ្លាំង​។

សូម​រំលឹក​ថា លោក Josep Maria Bartomeu បាន​ចូល​មក​កាន់​តំណែង​ជា​ប្រធាន​ក្លិប​លើក​ទី ៤០ កាលពី​ថ្ងៃ​ទី ២៣ ខែ មក​រា ឆ្នាំ ២០១៤​។ ក្រោម​ការ​ដឹកនាំ​របស់​លោក ក្រុមបាល់ទាត់​បុរស Barcelona បាន​ឈ្នះ​ពានរង្វាន់​សរុប​ចំនួន ១៣ ក្នុង​នោះ​រួម​មាន​ទាំង La Liga ៤​ដង និង Champions League ១​លើក​ផង​ដែរ​៕ (​ដកស្រង់​ចេញពី AS)

លោក Josep Maria Bartomeu

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ