ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា ​និង​ចិន​ស​ន្យា​​សម្រាល​ភាព​តាន​តឹង​​នៅ​តាម​ព្រំដែន

3 ឆ្នាំ មុន

ប្រទេស​ចិន​-​ឥណ្ឌា ៖ បន្ទាប់​ពី​ការ​ប៉ះទង្គិច​គ្នា​មួយ​ចំនួន​នៅ​តាម​ព្រំដែន​មក ចិន​និង​ឥណ្ឌា បាន​ព្រមព្រៀង​គ្នា​ក្នុង​សេចក្ដីថ្លែងការណ៍​រួម​មួយ កាលពី​ថ្ងៃ​ទី​១១​កញ្ញា សម្រាល​ភាព​តានតឹង នៅ​ព្រំដែន​មាន​ជម្លោះ​ក្នុង​ជួរ​ភ្នំ​ហ៊ីម៉ា​ឡៃ​យ៉ា ។ មហា​យក្ស​អា​ស៊ីទាំង​២​ទើប​ប៉ះទង្គិច​គ្នា​ខ្លួន​ទល់​នឹង​ខ្លួន…

ប្រទេស​ចិន​-​ឥណ្ឌា ៖ បន្ទាប់​ពី​ការ​ប៉ះទង្គិច​គ្នា​មួយ​ចំនួន​នៅ​តាម​ព្រំដែន​មក ចិន​និង​ឥណ្ឌា បាន​ព្រមព្រៀង​គ្នា​ក្នុង​សេចក្ដីថ្លែងការណ៍​រួម​មួយ កាលពី​ថ្ងៃ​ទី​១១​កញ្ញា សម្រាល​ភាព​តានតឹង នៅ​ព្រំដែន​មាន​ជម្លោះ​ក្នុង​ជួរ​ភ្នំ​ហ៊ីម៉ា​ឡៃ​យ៉ា ។

មហា​យក្ស​អា​ស៊ីទាំង​២​ទើប​ប៉ះទង្គិច​គ្នា​ខ្លួន​ទល់​នឹង​ខ្លួន ត្រង់​ចំណុច​មួយ​មាន​កម្ពស់​៤.០០០​ម៉ែត្រ ដែល​បណ្ដាល​ឲ្យ​ទាហាន​ឥណ្ឌា​​​បាត់​បង់​ជីវិត​​យ៉ាងតិច​២០​នាក់​កាលពី​ពាក់កណ្ដាល​ខែ​មិថុនា​។ ហើយ​កាលពី​ថ្ងៃ​ទី​៨ ​កញ្ញា​ ឥណ្ឌា​ និង​ចិន​ប ាន​ទម្លាក់​ការ​ទទួលខុសត្រូវ​ដាក់​គ្នា ទៅ​វិញ​​ទៅ​មក​ចំពោះ​ការ​ផ្ទុះអាវុធ​មួយ​នៅ​ព្រំដែន ដែល​ជា​ការ​ផ្ទុះអាវុធ​លើក​ដំបូង​នៅ​ទីនោះ​ចាប់​តាំងពី​ឆ្នាំ​១៩៧៥​មក​។

ក្រោយ​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃ​ទី​១០​កញ្ញា​នៅ​ក្រុង​មូ​ស្គូ រដ្ឋមន្ត្រី​ការ​បរទេស​ចិន​លោក​វ៉ាង​យី​ និង​​សម​​ភាគី​ឥណ្ឌា​លោក​ SUBRAHMANYAM JAISHANKAR បាន​ព្រមព្រៀង​ធ្វើការ​រួម​គ្នា ដើម្បី​​សម្រាល​សភាពការណ៍​។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​រួម​មួយ​ចេញផ្សាយ​ដោយ​ក្រសួង​ការបរទេស​នៃ​ប្រទេស​ទាំង​២​។

តាម​សេចក្ដី​ប្រកាស​នោះ​ថា កងទ័ព​ប្រទេស​ទាំង​២​ដែល​មា​នទី​តាំងនៅ​តាម​ព្រំដែន​ត្រូវ​បន្ត​ចរចា​គ្នា ដកថយ​ដោយ​ឆាប់រហ័ស​ពី​បណ្ដា​តំបន់​ប្រទាញប្រទង់​គ្នា ថែរក្សា​គម្លាត​គ្នា​សម​ស្រប ​និង​សម្រាល​ភាព​តានតឹង​នៅ​លើ​ទីលាន​។ ឥណ្ឌា​និង​ចិន​ក៏​ព្រមព្រៀង​គ្នា​ដែរ ចៀសវាង​បណ្ដា​សកម្ម​ភាព​ដែល​អាច​ធ្វើ​ឲ្យ​ធ្ងន់ធ្ងរ​ដល់​សភាពការណ៍​។​ប្រទេស​ទាំង​២​បាន​ចេញផ្សាយ​រួច​ហើយ​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ បណ្ដា​សេចក្ដីថ្លែងការណ៍​ប្រហាក់ប្រហែល​គ្នា​នោះ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ