ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្ត្រ​ថែទាំ​ប្រព័ន្ធ​ស្អំ​កម្តៅ​ម៉ាស៊ីនរថយន្ត​ឱ្យ​ដើរ​ស្រួល​និង​យូរអង្វែង

9 ឆ្នាំ មុន

ការ​ថែទាំ​ប្រព័ន្ធ​ស្អំ​កម្តៅ​ចេញពី​ម៉ាស៊ីន​របស់​រថយន្ត គឺ​មាន​សារសំខាន់​ក្នុង​ការ​ធ្វើ​ឱ្យ​អាយុកាល​របស់​ម៉ាស៊ីន​ប្រើប្រាស់​ប្រកបដោយ​ប្រសិទ្ធភាព និង​បាន​យូរអង្វែង ។ ម្យ៉ាងទៀត ៧០%​នៃ​ប្រភព

ការ​ថែទាំ​ប្រព័ន្ធ​ស្អំ​កម្តៅ​ចេញពី​ម៉ាស៊ីន​របស់​រថយន្ត គឺ​មាន​សារសំខាន់​ក្នុង​ការ​ធ្វើ​ឱ្យ​អាយុកាល​របស់​ម៉ាស៊ីន​ប្រើប្រាស់​ប្រកបដោយ​ប្រសិទ្ធភាព និង​បាន​យូរអង្វែង ។ ម្យ៉ាងទៀត ៧០%​នៃ​ប្រភព​សំខាន់​របស់​ថាមពល​រថយន្ត គឺ​ឧស្ម័ន​ដែល​ត្រូវ​បាន​បំ​លែង​ជា​កម្តៅ ។ ហើយ​ប្រតិបត្តិការ​ទាំងនោះ ជា​ភារកិច្ច​របស់​ប្រព័ន្ធ​ស្អំ​ម៉ាស៊ីន​ក្នុង​ការ​បំ​លែង​កម្តៅ​ទាំង​អស់នោះ​ទៅ​ជា​ខ្យល់​វិញ ភាគច្រើន​ដូច​ជា​ប្រព័ន្ធរ​ត់នៃ​សរសៃឈាម​របស់​អ្នក​ដូច្នេះ​ដែរ ។

ខាងក្រោម​នេះ​គឺជា​របៀប​ថែទាំ​ប្រព័ន្ធ​ស្អំ​កម្តៅ​ម៉ាស៊ីនរថយន្ត​ឱ្យ​បាន​ល្អ​៖

១-​ពិគ្រោះ​សុំ​យោបល់​ឱ្យ​បាន​ច្បាស់លាស់​ពាក់ព័ន្ធ​នឹង​អត្រា​ទឹក​ស្អំ​ម៉ាស៊ីន​ត្រឹមត្រូវ​ដោយ​ផ្ទាល់​ជាមួយ​ម្ចាស់​រថយន្ត ។

-​ភាព​មិន​ត្រឹមត្រូវ​តាម​ក្រិត​ក្រម​របស់​ប្រព័ន្ធ​ទឹក​ស្អំ​ម៉ាស៊ីន​អាច​បណ្តាល​ឱ្យ​ទុយោ​បង្ហូរទឹក​ខូច​ក៏​មាន​ដែរ ។

២-​រង់ចាំ​ឱ្យ​ម៉ាស៊ីនត្រជាក់​ស្រួលបួល​សិន​មុន​នឹង​ចាត់ចែង​កិច្ចការ​ថែទាំ​នេះ ។

៣-​មួល​គម្រប​ធុង​ទឹក​ចេញ​ដោយ​ការ​បង្វិល​បញ្ច្រាស​ទ្រនិច​នា​ទ្បិ​កា​ដើរ​ប្រក្រតី ។

៤-​ត្រូវ​ធានា​ឱ្យ​បាន​ថា ធុង​ទឹក​គឺ​មាន​កម្រិត​ពេញ​ត្រឹមត្រូវ​តាម​រង្វាស់​ដែល​ស្រប​តាម​ខ្នាត​របស់​ម៉ូ​ដែល​រថយន្ត ។

៥-​ផ្តោត​ក្រសែភ្នែក​របស់​អ្នក​លើ​ឧបករណ៍​វាស់​សីតុណ្ហភាព​របស់​រថយន្ត ស្ថិត​នៅ​ក្នុង​ផ្ទាំង​តាប់​ទ្បូ ។

-​នៅ​ពេល​រថយន្ត​កំពុង​តែ​រត់​បាន​មួយ​ខណៈ​ជម្រើស​នៃ​សីតុណ្ហភាព (​គឺ​អ្វី​ៗ​វា​ស្ថិត​ក្នុង​តំបន់​ចំណុច​ក្រហម​នៃ​ឧបករណ៍​វាស់​សីតុណ្ហភាព​) នេះ​បង្ហាញ​ឱ្យ​ឃើញ​ពី​សញ្ញា​បឋម​នៃ​បញ្ហា ។

៦-​ប៉ាន់ស្មាន​មើល​ថា ប្រាកដជា​មាន​លេច​ត្រង់​ចំណុច​ណាមួយ​ក្នុង​ប្រព័ន្ធ​ស្អំ​ម៉ាស៊ីន​ជា​មិន​ខាន ប្រសិនជា​ធ្លាប់​ស្រង់ក្លិន​ឆួល​នៅ​ពេល​ម៉ាស៊ីន​ស្ថិត​ក្នុង​សីតុណ្ហភាព​មួយ​ល្អ ។

៧-​ចត​រថយន្ត​ឱ្យ​បាន​ត្រឹមត្រូវ​ហើយ​ពន្លត់​ម៉ាស៊ីន និង​ក្រ​ទ្បេ​ក​មើល​ផ្នែក​ខាងក្រោម​រថយន្ត តើ​មាន​ស្រក់​ទឹក ឬ​អត់ ។ បន្ត​ទៅ​ជំហាន​បន្ទាប់​ប្រសិនជា​អ្នក​មើលឃើញ​ពី​ភាព​លេច​ជ្រាប​ប្រេង​ស្អំ​ម៉ាស៊ីន​ពី​ផ្នែក​ខាងក្រោម​រថយន្ត ។

៨-​បើក​គម្រប​ម៉ាស៊ីន​ទ្បើ​ង ។

៩-​ពិនិត្យ​មើល​ទុយោ​ទឹក​ថា​តើ​វា​មាន​សញ្ញា​អ្វី​ផ្សេង​ៗ​ពី​ការ​ឆេះ​ខ្លោច​ដែល​អាច​នឹង​បញ្ជាក់​ពី​ការ​លេច​ជ្រាប​ក្នុង​សមាសធាតុ​ផ្សំ​របស់​ប្រព័ន្ធ​ស្អំ​ម៉ាស៊ីន ឬ​អត់ (​សមាសភាព​ផ្សំ​មានៈ ធុង​ទឹក ប្រេង ទុយោ​ទឹក ឧបករណ៍​វាស់​សីតុណ្ហភាព និង​កង្ហារ​ជាដើម​) ។

១០-​សង្កេត​និង​ស្តាប់​មើល​ពី​ភាព​លេច​ស្រក់​ជាក់ស្តែង ។

-​ការ​លេច​ជ្រាប​ក្នុង​ប្រព័ន្ធ​ស្អំ​ម៉ាស៊ីន​នឹង​បណ្តាល​ឱ្យ​សម្ពាធ​ប្រេង​ចូល​ខ្យល់​រហូត​ព្រូស​ចេញ​មក​ក្រៅ ឬ​ក៏​អ្នក​នឹង​អាច​ស្តាប់​ឮ​សំ​ទ្បេ​ង​សឺ​ៗៗ​ជា​មិន​ខាន ។

១១-​រក​ឱ្យ​ឃើញ​នូវ​កាក​សំណល់​ជ្រាប​ប្រេង​ប្រសិនជា​ពុំ​មាន​លេច​ជាក់ស្តែង​ទេ​នោះ ។

១២-​ពិនិត្យពិច័យ​បន្ថែម​ប្រសិនជា​អ្នករក​ឃើញ​ថា ពុំ​មាន​លេច​ជ្រាប ហើយ​ក៏​ពុំ​មាន​ធាតុ​ត្រជាក់​ភាយ​ចេញពី​ថត​ម៉ាស៊ីនត្រជាក់​នោះ ។

១៣-​ចត​រថយន្ត​ហើយ​ទុក​វា​ឱ្យ​ឆេះ​ចោល​(​បញ្ឆេះ​ម៉ាស៊ីន​កា​រ៉​ង់​ទី​ចោល​) ។

១៤-​ពិនិត្យ​មើលទៅ​លើ​ឧបករណ៍​វាស់​សីតុណ្ហភាព ។

-​ប្រសិនជា​ឧបករណ៍​នោះ​ចង្អុល​ទៅ​ចំណុច​ក្រហម ហើយ​អ្នក​មិនឃើញ​កង្ហារ​ធុង​ទឹក​វិល​នោះ​វា​នឹង​បញ្ជាក់​ថា ឧបករណ៍​សិន​សឺ​របស់​អ្នក​ដើរ​មិន​ស្រួល​ហើយ ។

១៥-​សង្កេត​មើល​កង្ហារ​នោះ ។

១៦-​អនុញ្ញាត​ឱ្យ​ម៉ាស៊ីន​ចុះ​កម្តៅ​សិន​ចាំ​ធ្វើ​កិច្ចការ​ផ្សេង​ៗ ។

១៧-​រក​មើល​ទីតាំង​ឧបករណ៍​បង្ហាញ​ពី​សីតុណ្ហភាព​របស់​វា គឺ​អាច​ស្ថិត​នៅ​ក្រោម​បំពង់​ទុយោ​ដែល​ត​ភ្ជាប់​ម៉ាស៊ីន​និង​ធុង​ទឹក ។

១៨-​ដោះ​វា​ចេញ​ហើយ​ទិញ​ថ្មី​មក​ជំនួស ។

១៩-​ធ្វើតេស្ត​តាម​នីតិវិធី​បញ្ឆេះ​ម៉ា​ស៊ី​កា​រ៉​ង់​ទី​ម្តងទៀត ។

-​ប្រសិនជា​ឧបករណ៍​វាស់​សីតុណ្ហភាព​ស្ថិត​នៅ​កម្រិត​ត្រជាក់ ហើយ​កង្ហា​ដើរ​ស្រួល​នឹង​តាម​ប្រក្រតី​នោះ​មាន​ន័យ​ថា បញ្ហា​ទាំង​ទ្បា​យ​ត្រូវ​បាន​ដោះស្រាយ​រួចរាល់​ហើយ ។

២០-​ពិនិត្យ​ទៅ​លើ​ធុង​ទឹក​ពី​ភាព​ត្រជាក់​របស់​វា បន្ទាប់​ពី​ម៉ាស៊ីន​ចុះ​កម្តៅ​មក​កម្រិត​មធ្យម ។

២១-​ដោះ​យក​និង​ពិនិត្យពិច័យ​លើ​ទុយោ​ធុង​ទឹក ប្រសិនជា​ដំណើរ​នៃ​ការ​បញ្ចេញ​ធាតុ​ត្រជាក់​ត្រូវ​កកស្ទះ ។ បើ​ចាំបាច់​ប្តូរ​ទុយោ​ថ្មី​តែ​ម្តង កុំឱ្យ​ជាប់​មន្ទិល​សង្ស័យ ។

២២-​យក​រថយន្ត​ចូល​ជាង​ឱ្យ​បង្ហូរ​លាង​សម្អាត​ធុង​ទឹក​ចេញ ហើយ​ចាក់​បំពេញ​វា​ឱ្យ​បាន​ត្រឹមត្រូវ ។

*​សម្គាល់ៈ មិន​ត្រូវ​បើក​គម្រប​ធុង​ទឹក​ទ្បើ​យ ប្រសិនជា​អ្នក​ចត​រថយន្ត ព្រោះតែ​ម៉ាស៊ីន​ទ្បើ​ង​កម្តៅ​ខ្លាំង ៕