ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ធ្វើ​យ៉ាងណា​ខ្លះ​ពេល​ជិះ​ម៉ូតូ​អង្គុយ​ពីក្រោយ​អ្នក​កាន់ចង្កូត​ឱ្យ​មាន​សុវត្ថិភាព?

9 ឆ្នាំ មុន

ដើម្បី​រួមចំណែក​រក្សា​សុវត្ថិភាព​ក្នុង​ពេល​ធ្វើ​ដំណើរ​តាម​មធ្យោបាយ​ផ្សេង​ៗ​លើ​ដងផ្លូវ កោះសន្ដិភាព​សូម​លើកយក​លក្ខខណ្ឌ​គួរ​អនុវត្ត​ពេល​ជិះ​ម៉ូតូ​អង្គុយ​ពីក្រោយ​អ្នក​ឌុ​ប​ឱ្យ​មាន​សុវត្ថិភាព​ដូច​តទៅ ៖

ដើម្បី​រួមចំណែក​រក្សា​សុវត្ថិភាព​ក្នុង​ពេល​ធ្វើ​ដំណើរ​តាម​មធ្យោបាយ​ផ្សេង​ៗ​លើ​ដងផ្លូវ កោះសន្ដិភាព​សូម​លើកយក​លក្ខខណ្ឌ​គួរ​អនុវត្ត​ពេល​ជិះ​ម៉ូតូ​អង្គុយ​ពីក្រោយ​អ្នក​ឌុ​ប​ឱ្យ​មាន​សុវត្ថិភាព​ដូច​តទៅ ៖

១-​ត្រូវ​ច្បាស់​ក្នុង​ចិត្ត​ថា​អ្នកបញ្ជា​ឬ​បើក​ម៉ូតូឌុប​អ្នក​ធ្លាប់​បើក​ឬ​ជិះ​ឌុ​ប​គ្នា​ចាប់ពី​ពីរ​នាក់​ឡើង ទៅ ។ ការ​ថែម​អ្នក​រួម​ដំណើរ​ម្នាក់ ឬ​ពីរ​នាក់​ទៀត​គឺ​វា​ខុស​គ្នា​ពី​ការ​បើកបរ​តែឯង ។

២-​ពាក់មួក​សុវត្ថិភាព​ឱ្យ​បាន​ត្រឹមត្រូវ !

៣-​ពាក់​ប្រដាប់​ការពារ​ផ្ទៃមុខ ឬ​ភ្នែក​មួយ​ចំនួន​បើ​អាច​ធ្វើ​ទៅ​បាន ។ ពីព្រោះ​ក្នុង​ពេល​បង្កើន​ល្បឿន​ពេល​ខ្លះ​វា​អាច​រង​ពី​ការ​ប៉ះទង្គិច​នឹង​សត្វល្អិត​ចង្រៃ​ហើរ​បុក​ភ្នែក​ក៏​ថា​បាន ។

៤-​ពាក់​ស្រោមដៃ​ជា​និច្ច ។

៥-​ប្រសិនជា​ម៉ូតូ​អ្នក​អាច​សា​រេ​បូម​បាន​គឺ​លៃលក​វា​តាម​សម្រួល​និង​ឱ្យ​ស្រប​តាម​ទម្ងន់​ផ្ទុក​អ្នក​រួម​ដំណើរ​ដែល​ជិះ​ពីក្រោយ ។

៦-​អ្នក​ឌុ​ប​ចាំបាច់​ត្រូវ​តែ​ឡើង​អង្គុយ​លើ​ម៉ូតូ​មុន​ឬ​នៅ​មុខ​អ្នកជា​និច្ច ។

៧-​ទុក​ឱ្យ​អ្នក​បើក​ម៉ូតូ​ងើបឡើង​សម្រួល​ខ្លួន​ធាក់​បញ្ឆេះ​ម៉ូតូ​ឱ្យ​បាន​ពេញលេញ​ទើប​អ្នក​សម្រួល​កន្លែង​អង្គុយ​ឡើង​វិញ​មុន​ចេញដំណើរ ។

៨-​នៅ​ពេល​អ្នក​ឌុ​ប​បម្រុង​នឹង​ផ្អៀងខ្លួន​ចាក់​គួ​តាម​គន្លង​ផ្លូវ​ពី​ផ្នែក​ម្ខាង​(​ជា​ទូទៅ​អ្នក​គួរ​អនុវត្ត​វា​ពី​ផ្នែក​ខាងឆ្វេង​) ។

៩-​ដាក់​ជើង​របស់​អ្នក​(​ប្រើ​ជើង​ឆ្វេង​ប្រ​សិន​ស្ថិត​ក្នុង​ការ​ផ្អៀង​ពីឆ្វេង​និង​ស្ដាំ​ទៅ​តាម​ការ​ផ្អៀង​ខាងស្ដាំ​) នៅ​ឈ្នាន់​ជាន់​ហើយ​ដងខ្លួន​ក៏​ផ្ដេក​ស្របគ្នា​ជាមួយនឹង​ស្ថានភាព​បើក​លើ​ផ្លូវ​នោះ ។ ប៉ុន្តែ​ចូរ​ចង​ចាំ​ថា មិន​ត្រូវ​ហើប​គូទ​ចេញពី​កែបម៉ូតូ​ឡើយ​គឺ​អនុវត្ត​ដូច​គ្នា​នឹង​អ្នក​ជិះសេះ​អី​ុ​ចឹ​ង​ដែរ ។

១០-​ដាក់​ជើង​ម្ខាង​ទៀត​របស់​អ្នក​លើ​ឈ្នាន់​ជាន់​ម្ខាង​ទៀត​ហើយ​អង្គុយ​ឱ្យ​ត្រង់​ខ្លួន ។

១១-​ដាក់​ដៃ​ទាំង​សងខាង​ជុំវិញ​ចង្កេះ​ឬ​ក៏
ត្រគាក​របស់​អ្នកបើកបរ ។

១២-​ប្រាប់​អ្នក​ឌុ​ប​ថា​អ្នក​ត្រៀមខ្លួន​និង​ប្រុង​ជើងការ​រួច​ស្រេចបាច់​ហើយ ។

១៣-​នៅ​ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ​កុំ​ព្យាយាម​ប្រើ​ដៃ​ធ្វើ​សញ្ញា​ឱ្យ​យាន​ដទៃ​ឱ្យ​សោះ​ហើយ​ត្រូវ​ធានា​ថា​អ្នក​បាន​យល់​ពី​បំណង​របស់​អ្នកបើកបរ​គឺ​លៃ​យ៉ាងណា​ឱ្យ​សី​ុ​សង្វា​ក់​គ្នា ។

១៤-​នៅ​ពេល​ឈប់​ម៉ូតូ​ចូរ​រក្សា​ជើង​របស់​អ្នក​លើ​ឈ្នាន់​ឱ្យ​ជាប់ ។ កុំ​ព្យាយាម​ដក​វា​ចេញពី​តំបន់​នោះ ពីព្រោះ​អ្នក​អាច​ប៉ះទង្គិច​ឬ​អូស​ដី​ហើយ​វា​ក៏​មិនមែន​ជា​ការ​ជួយ​ដល់​អ្នកបើកបរ​ដែរ ។

១៥-​កុំ​រក្សា​ទីតាំង​ក្បាល​របស់​អ្នក​ជិត​ឬ​កៀក​ជាមួយនឹង​អ្នកបើកបរ​ខ្លាំង​ពេក​ព្រោះ​អាច​ប៉ះទង្គិច​គ្នា​ពេល​ម៉ូតូ​បង្អន់ល្បឿន ។

១៦-​ក្នុង​កម្រិត​ល្បឿន​ទូទៅ​អ្នកបើកបរ​នឹង​មិន​អាច​ស្ដាប់​ឮ​ពី​អ្វី​ដែល​អ្នក​ស្រែក​ខ្លាំង​ឡើយ ។ ដូច្នេះ​អ្នក​អាច​ឬ​គួរតែ​ប្រើ​ដៃ​ទះ​ខ្នង​គាត់​ប្រសិនជា​អ្នក​ចង់ឱ្យ​គាត់​ធ្វើ​អ្វីមួយ​ដូច​ជា​ការ​បង្អន់ល្បឿន​ឬ​បង្កើន​ល្បឿន​ជាដើម ។

១៧-​ទុក​ឱ្យ​អ្នកបើកបរ​ប្រុងស្មារតី​កុំឱ្យ​អ្នក​អង្គុយ​ខាងក្រោយ ធ្វើ​ជា​អ្នកបើកបរ​ឱ្យ​សោះ​អាច​គ្រោះថ្នាក់​គ្រប់ពេល ៕