ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែមកដល់ផ្ទះភ្លាម​ ប្រពន្ធកូនឆោឡោ ក្រោយឃើញ​ប្តីបាត់បង់ជីវិត​​

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ បុរសម្នាក់​ត្រូវបានគេ​​ប្រទះឃើញ​​បាត់បង់ជីវិត​នៅ​ក្រោមផ្ទះ​​ ។ ពាក់ព័ន្ធនឹងករណីនេះ​ត្រូវបាន​សមត្ថកិច្ច​សង្ស័យ​ថា ​បណ្តាល​មកពី​​ខ្យល់គ គាំងបេះដូង​ដោយសារ​​មូលហេតុ​ជនរងគ្រោះ​ផឹកស្រា​ស្រវឹង​ជោគ​ជាំ អត់ហូប​បាយ ហើយ​ដេក​នៅ​លើ​គ្រែ​ក្រោមផ្ទះតែ​​ម្នាក់ឯង ទើប​ខ្យល់​​គ​​បាត់បង់ជីវិត​បែប​នេះ​។​…

ខេត្តស្វាយរៀង​ ៖ បុរសម្នាក់​ត្រូវបានគេ​​ប្រទះឃើញ​​បាត់បង់ជីវិត​នៅ​ក្រោមផ្ទះ​​ ។ ពាក់ព័ន្ធនឹងករណីនេះ​ត្រូវបាន​សមត្ថកិច្ច​សង្ស័យ​ថា ​បណ្តាល​មកពី​​ខ្យល់គ គាំងបេះដូង​ដោយសារ​​មូលហេតុ​ជនរងគ្រោះ​ផឹកស្រា​ស្រវឹង​ជោគ​ជាំ អត់ហូប​បាយ ហើយ​ដេក​នៅ​លើ​គ្រែ​ក្រោមផ្ទះតែ​​ម្នាក់ឯង ទើប​ខ្យល់​​គ​​បាត់បង់ជីវិត​បែប​នេះ​។​

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​ខាងលើ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១១ព្រឹក​ថ្ងៃ​ទី​១០ ​កញ្ញា​ ឆ្នាំ​២០២០​ នៅ​ភូមិ​ព្រៃ​ទួល​ ឃុំ​ប្រ​សូត្រ ​ស្រុក​ស្វាយ​ទាប​ ខេត្ត​ស្វាយរៀង ។

​ជនរងគ្រោះ​ឈ្មោះ​ដួង វាសនា (​ហៅ​ជែ​ល​) ​ភេទ​ប្រុស ​អាយុ​៣៤​ឆ្នាំ​ រស់នៅ​ភូមិ​​ឃុំកើតហេតុ​ខាងលើ ។

តាម​​ប្រភព​ព័ត៌មានបាន​បន្ត​ថា កាលពី​វេលា​ម៉ោង​២​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​១០​ខែកញ្ញា ឆ្នាំ​២០២០ មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ប្រ​សូត្រ​ថា​ ​​ប្រទះឃើញ​បុរសម្នាក់​​បាត់បង់ជីវិត​នៅ​ក្រោមផ្ទះ​ ខណៈ​ប្រពន្ធ​កូន​មិន​បាន​នៅផ្ទះ​ លុះ​ពេល​​ប្រពន្ធកូន​ត្រឡប់​មក​ផ្ទះវិញ ​ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​​បាត់បង់ជីវិត​នៅ​លើ​គ្រែ​ក្រោមផ្ទះ​ក៏​ឆោឡោ​និង​រាយការណ៍​ជូន​សមត្ថកិច្ច​តែ​ម្តង​។

ក្រោយ​ពី​ទទួល​បានព័ត៌មាន​ខាងលើ​​ភ្លាម ​សមត្ថកិច្ច​​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ដើម្បី​ធ្វើការ​សាកសួរ ហើយ​​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​ឱ្យ​ដឹង​ថា ជនរងគ្រោះ​ផឹកស្រា​ស្រវឹង​រាល់ថ្ងៃ គឺ​មិន​ដែល​ហូប​បាយ​ទេ ទើប​បណ្តាល​ឲ្យ​ខ្យល់គ​​បាត់បង់ជីវិត​​បែប​នេះ​។​

លោក​វេជ្ជបណ្ឌិត​ចាន់​ សំណាង ជា​គ្រូពេទ្យ​នៅមន្ទីរពេទ្យ​បង្អែក​ស្រុក​ស្វាយ​ទាប​បាន​ឲ្យ​ដឹង​ថា តាម​ការ​ពិនិត្យ​និង​ធ្វើ​កោសល្យ​វិច្ច​យ័​ បាន​សន្និដ្ឋាន​ថា ​ជនរងគ្រោះ​​អាច​​បាត់បង់ជីវិត​ប្រហែលជា​នៅ​ចន្លោះ​ពី​ម៉ោង​១០​ទៅ​ម៉ោង​១១​ព្រឹក​ ហើយ​ជន​រង​គ្រោះ​បាត់បង់ជីវិត​ដោយសារ​ហូប​ស្រា​​ជា​ប្រចាំ ​អត់​ហូប​បាយ​ ​និង​​ធ្លាប់​ប្រកាច់​ជា​ញឹកញាប់​​ផងដែរ​​។​

​ក្រោយពីពិនិត្យ​រួច ​សមត្ថកិច្ច​​បាន​ប្រគល់​សព​ទៅ​អោយ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ