ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​នឹង​ផ្អាក​កម្មវិធី​ឧ​ត្ថ​ម្ភ​សាច់ប្រាក់​រយៈពេល​០៥​ថ្ងៃ ដល់​ស្ត្រី​មាន​ផ្ទៃពោះ និង​គ្រួសារ​ក្រីក្រ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា​បាន​ប្រកាស​ឲ្យ​ដឹង​ថា នា​ឱកាស​សម្រាក​បុណ្យប្រពៃណី​ជាតិខ្មែរ បុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ ក្រសួង​នឹង​ផ្អាក​ជា​បណ្តោះអាសន្ន​ក្នុង​ការ​បើកប្រាក់​ឧបត្ថម្ភ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ គ្រួសារ​ក្រីក្រ និង​ងាយ​រង​គ្រោះ​ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-…

រាជធានី​ភ្នំពេញ ៖ ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា​បាន​ប្រកាស​ឲ្យ​ដឹង​ថា នា​ឱកាស​សម្រាក​បុណ្យប្រពៃណី​ជាតិខ្មែរ បុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ ក្រសួង​នឹង​ផ្អាក​ជា​បណ្តោះអាសន្ន​ក្នុង​ការ​បើកប្រាក់​ឧបត្ថម្ភ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ គ្រួសារ​ក្រីក្រ និង​ងាយ​រង​គ្រោះ​ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​- ១៩ ។ នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ចុះ​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២០ ។

ប្រកាស​ដដែល​បាន​បញ្ជាក់​ថា ក្រសួង​ជូនដំណឹង​ដល់​សាធារណជន និង​អ្នក​ទទួលផល​ទាំងអស់​នៃ​កម្មវិធី ឧ​ត្ថ​ម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ និង​កម្មវិធី​ឧ​ត្ថ​ម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រង​គ្រោះ​ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​១៩ មេត្តា​ជ្រាប​ថា ដោយ​ទទួល​បានការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល​ក្នុង​ឱកាស​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ខាង​មុខ​ន​នេះ ក្រសួង​នឹង​ផ្អាក​ដំណើរការ​អនុវត្ត​កម្មវិធី​ឧ​ត្ថ​ម្ភ​សាច់ប្រាក់​ជូន​អ្នក​ទទួលផល​ដូច​បាន​រៀបរាប់​ខាងលើ រយៈពេល​០៥ ថ្ងៃ ។

ក្រសួង​បាន​បន្ត​ថា ការ​ផ្អាក​នេះ​នឹង​ធ្វើ​ឡើង​ចំនួន ០៥ ថ្ងៃ ដែល​ចាប់ពី​បិណ្ឌ​ទី​១៤ ត្រូវ​នឹង​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២០ ។ ប្រភព​ដដែល​បាន​បន្ត​ថា «​ក្នុង​អំឡុង​នៃ​ការ​ឈប់​សម្រាក​នេះ មិន​ប៉ះពាល់​ដល់​ការ​ទទួល​បាន​នូវ​អត្ថប្រយោជន៍​របស់​បងប្អូន​ជា​អ្នក​ទទួលផល​ឡើយ ហើយ​កម្មវិធី​នឹង​បន្ត​អនុវត្ត​ជា​ធម្មតា​ឡើង​វិញ​នៅ​តាម ឃុំ សង្កាត់ មណ្ឌល​សុខភាព និង​បញ្ជរ​បើកប្រាក់​វី​ង ចាប់ពី​ថ្ងៃ​ទី ២១ ខែកញ្ញា ឆ្នាំ​២០២០​តទៅ​» ។

សូម​សាធារណជន និង​ស្ថាប័ន​ពាក់ព័ន្ធ ជា​ពិសេស​អ្នក​ទទួលផល ទាំងអស់​មេត្តា​ជ្រាប និង​បន្ត​សហការ​អនុវត្ត​ដើម្បី​ឱ្យ​កម្មវិធី​ទាំង​ពីរ​ខាងលើ បន្ត​ដំណើរការ​ដោយ​រលូន និង​ទទួល​បាន​ជោគជ័យ​តាម​ផែនការ​គ្រោងទុក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ