ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ហាញមុខកំពូលចោរ៧នាក់ ក្នុង​នោះ​២នាក់​ជាអ្នកកាសែត​ទៀត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ​កញ្ញា បាន​ធ្វើការ​បង្ហាញមុខ​ក្រុម​ជនសង្ស័យ​ជា​មុខសញ្ញា​បន្លំ​បើកទ្វារ​រថយន្ត​លួច​យក​ទ្រព្យសម្បត្តិ​ប្រជា​ពល​រដ្ឋ​ចំនួន​៧​នាក់ ដែល​ក្នុង​នោះ​មាន​២ នាក់​ ជា​អ្នកកាន់កា​ត​សារព័ត៌មាននិង​វត្ថុ​តាង​ម៉ូតូ​៧​គ្រឿង ។…

រាជធានី​ភ្នំពេញ ៖ នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ​កញ្ញា បាន​ធ្វើការ​បង្ហាញមុខ​ក្រុម​ជនសង្ស័យ​ជា​មុខសញ្ញា​បន្លំ​បើកទ្វារ​រថយន្ត​លួច​យក​ទ្រព្យសម្បត្តិ​ប្រជា​ពល​រដ្ឋ​ចំនួន​៧​នាក់ ដែល​ក្នុង​នោះ​មាន​២ នាក់​ ជា​អ្នកកាន់កា​ត​សារព័ត៌មាននិង​វត្ថុ​តាង​ម៉ូតូ​៧​គ្រឿង ។

ជនសង្ស័យ​មាន ១-ឈ្មោះ ងី កប ភេទ​ប្រុស អាយុ៣៧​ឆ្នាំ មុខរបរ ជា​អ្នកបើកបរ​រថយន្ត
២-​ឈ្មោះ ហ៊ុន ណាត ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ កាន់​កាត់​សារព័ត៌មាន VBN
៣-​​ឈ្មោះ យិ​ន ធី ហៅ តឿ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ ជា​អ្នកទិញ​លក់​ទូរស័ព្ទ
៤-ឈ្មោះ ឆ​យ សុផល ហៅ យ៉ា​ម៉ា​ហា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ​ជា​អ្នក​រត់​ម៉ូតូឌុប
៥-ឈ្មោះ សំ សិលា​ចិ​ត្រា ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មុខរបរ​ជា​អ្នក​រត់​ម៉ូតូឌុប ៦-​ឈ្មោះ សួង ដែន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​កាន់​កាត​សារព័ត៌មាន K៩៨ និង៧-ឈ្មោះ ចែ​ម សំណាង ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ។

ពិធី​បង្ហាញមុខ​ក្រុម​ជនសង្ស័យ​បន្លំ​បើកទ្វារ​រថយន្ត​លួច​ទ្រព្យសម្បត្តិ​នោះ ត្រូវ​បាន​លោក​វរៈសេនីយ៍ឯក ប៊ុ​ន សត្យា នាយការិយាល័យ​នគរបាល​ព្រហ្ម​ទណ្ឌ​កំរិត​ស្រាល​រាជ​ធានី​ភ្នំពេញ បាន​ថ្លែង​ឲ្យ​ដឹង​ថា ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ កាលពី​ថ្ងៃ​ទី​៩ និង​ទី​១០ ខែកញ្ញា​ ក្រោយ​​ពី​ពួក​គេ​បាន​ធ្វើ​សកម្មភាព បន្លំ​បើកទ្វារ​រថយន្ត​លួច​យក​ទ្រព្យសម្បត្តិ​របស់​ប្រជា​ពល​ជា​ញឹក​ញ៉​ប់​កន្លង​មក ។

លោក ប៊ុ​ន សត្យា បន្ត​ថា ជនសង្ស័យ​មាន​បក្សពួក និង​គូកន៧​នាក់ ដោយ​បាន​បែង​ចែកជា​ក្រុម ៗ ចេញ​ធ្វើ​សកម្មភាព​បើកទ្វារ​ប​រថយន្ត​បន្លំ​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ ស្ថិត​តាម​ភូមិសាស្ត្រ​និ​មួយ​ៗ ក្នុង​រាជធានី​ភ្នំពេញ ។ តាម​ចម្លើយ​សារភាព​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ចំនួន៥ លើក លើក​ទី​១-គាស់​ទ្វារ​រថយន្ត​ម៉ាក​ឡិច​ស៊ិ​ស​LX៤៧០​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​២R-៨០០៣ របស់​មេធាវី កាលពី​ថ្ងៃ​ទី​៤​ ខែកក្កដា ឆ្នាំ​២ ០២០ នៅ​ម្តុំ​ផ្សារ​ឈូក​មាស​លួច យក​កាបូប​ម៉ាក​LV មាន​តម្លៃ ២.៣០០ ដុល្លារ​អា​មេ​រិ សម្ភា​រមួយ​ចំនួន ទៀត ។

លើក​ទី​២-បើកទ្វារ រថយន្ត​ម៉ាក​ហ្វ​ដ​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ២.BE (http://%E1%9F%A2.BE) ៦៦៦០ ដែល​ចត​នៅ​តាម​ផ្លូវ ស្ថិត​ក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ កាលពី​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ ២០២០ ។

លើក​ទី​៣-លួច​បន្លំ​បើកទ្វារ​រថយន្ត​នៅ​ម្តុំ​ផ្សារ​TK កាលពី​ខែមេសា ឆ្នាំ ២០២០ យក​សម្ភារ(​ភ្លេច​ចំនួន​) ។

លើក​ទី​៤-​បើកទ្វារ​រថយន្ត​ម៉ា​ឡិច​ស៊ិ​ច នៅ​សង្កាត់​ភ្នំពេញ​ថ្មី កាលពី​ថ្ងៃ​ទី​៣១ ​កក្កដា ឆ្នាំ ២០២០ (​យក​សម្ភារមិន​ចាំ​) និងលើក​ទី​៥-​បើកទ្វារ​រថយន្ត​ម៉ាក​ឡិច​ស៊ីស នៅ​ភូមិ​ស្លែង​​រលើង សង្កាត់​អូ​បែក​ក្អម ខណ្ឌ​សែន​សុខ កាលពី​ថ្ងៃ​ទី​៣០​ខែ សីហា ឆ្នាំ ២០២០ ក៏​មិន​ចាំ​ច្បា​ស់ថាបាន​អ្វីខ្លះ​ដែរ ។ ជាមួយ​គ្នា​នេះ ​សមត្ត​កិច្ច​បាន​ធ្វើការ​ដកហូត​ម៉ូតូ​ដែល​ជិះ​ធ្វើ​សកម្មភាព​ចំនួន​៧គ្រឿង វ​ទ្យុ​ទាក់ទង​២​គ្រឿង និង​សម្ភា​រ​ពាក់​ពន្ធ​ធ្វើ​សកម្មភាព​មួយ​ចំនួន​ទៀត រួម​ទាំងកាបូប ជន​រង​គ្រោះផង​ដែរ ។

ក្រោយ​បង​ពិធី​បង្ហាញមុខ​ជនសង្ស័យ​ទាំង​៧នាក់ និង​វត្ថុ​តាង​ត្រូវ​បាន​សមត្ត​កិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ។ បាន​កត់សម្គាល់​ឃើញ​ថា បន្ទាប់​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៧ នាក់ ត្រូវ​សមត្ត​កិច្ច​កោ​ស​ក់​ចេញ​ទាំងអស់នោះ​ បើ​តាម​មន្ត្រី​នគរបាល​អនុវត្ត​ច្បាប់​ឲ្យ​ដឹង​ថា ចាត់ទុកជា​ការ​ការ​ពារ និង​ការ​ប្រុង​ប្រ​យ័ត្ន​ខ្ពស់​របស់​សមត្ថកិច្ច ខណៈ​ពេល​បញ្ជូន​ពួក​គេ​ទៅ​តុលាការ បើ​សិនជា​មានកា​រត់គេច​វេស ឬ​រំដោះខ្លួន​តាម​ប្រការ​ណាមួយ (​កោស​ក់​ស្រួច​ចំណាំ​) ៕

អត្ថបទសរសេរ ដោយ