ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងថ្លៃ​កា.ប់​ប្អូនថ្លៃ​​ស្រាយ​​គំនុំចាស់

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ក្រោយ​ពី​កាប់​ប្អូនថ្លៃ​បណ្ដាល​ឱ្យ​របួស​ស្ទើរ​ដាច់​ដៃ​ម្ខាង កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលងអ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១ កញ្ញា ស្ថិតនៅ​ភូមិ​ស្លាប​ប៉ា​ង ឃុំតា​គ្រាម ស្រុក​បាណ​ន់ ខណ​:​ផ្លុះ​ជម្លោះ​ពេល​កំពុង​ផឹកស៊ី​ជុំ​គ្នា​។…

ខេត្តបាត់ដំបង​ ៖ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ក្រោយ​ពី​កាប់​ប្អូនថ្លៃ​បណ្ដាល​ឱ្យ​របួស​ស្ទើរ​ដាច់​ដៃ​ម្ខាង កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលងអ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១ កញ្ញា ស្ថិតនៅ​ភូមិ​ស្លាប​ប៉ា​ង ឃុំតា​គ្រាម ស្រុក​បាណ​ន់ ខណ​:​ផ្លុះ​ជម្លោះ​ពេល​កំពុង​ផឹកស៊ី​ជុំ​គ្នា​។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ រឿ​ត ដា​រ៉ូ ភេទ​ប្រុស ​អាយុ​២៧​ឆ្នាំ នៅ​ភូមិ​,​ឃុំ កើតហេតុ​ខាងលើ​។ ជន​នេះ ​បាន​ប្រើប្រាស់​កាំបិត​កាប់​ទៅ​លើ​ប្អូនថ្លៃ ឈ្មោះ ប៊ិ​ន សិលា ប្រុស ​អាយុ ៣៦​ឆ្នាំ រស់​ភូមិ-ឃុំ​ជាមួយ​គ្នា ដៃ​ខាងស្តាំ​បណ្តាល​ឱ្យ​របួស​បាក់​ឆ្អឺ​ង​ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​ភ្លាម​ៗ​ដែរ​។

បើ​តាម​មន្ត្រី​មូលដ្ឋាន​បាន​និយាយ​ថា អំពើរ​ហិង្សា​នេះ ​បាន​កើតឡើង​ពេល​កំពុង​ផឹកស៊ី​ជុំ​គ្នា ហើយ​បើ​តាម​ការ​សួរនាំ​ជម្លោះ​នេះ​ បាន​ផ្ដើម​ចេញពី​គំនុំ​រវាង​បងថ្លៃ ជាមួយ​ប្អូនថ្លៃ ដែល​ធ្លាប់​ប៉ះទង្គេច​គ្នា​កន្លង​មក លុះ​ពេល​ផឹកស៊ី​ក៍​បង្ក​ជា​ជម្លោះ​កាប់​គ្នា​តែ​ម្ដង​។

លោក ប៉ាន់ វ៉ា​ន់​នី អធិការ​ស្រុក​ស្រុក​បាណ​ន់ បាន​និយាយ​ថា ពេល​នេះ​កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជន​ដៃដល់​ហើយ​។ លោក​បាន​បញ្ជាក់​ថា អំពើ​ហិង្សា​នេះ បាន​កើតឡើង​រវាង​បងថ្លៃ​និង​ប្អូនថ្លៃ ដែល​ផឹកស៊ី​ជុំ​គ្នា​។

បើ​តាម​ចម្លើយ​បឋម មូលហេតុ​ដែល​នាំ​ឱ្យ​ឈាន​ដល់​ទាញ​កាំបិត​កាប់​គ្នា ដោយសារ​បងថ្លៃ​ខឹង​និង​ប្អូនថ្លៃ​ដែល​ធ្លាប់​វាយ​ទៅ​លើ​ខ្លួន​យូ​ហើយ លុះ​ពេល​ផឹកស៊ី​និយាយ​ឌឺដង​រំលឹក​រឿង​ចាស់ ក៏ផ្ទុះ​ប្រាវ​តែ​ម្ដង​។ ពេល​នេះ​មន្ត្រី​ជំនាញ​កំពុង​សួរនាំ​ជន​ដៃដល់​ចាត់ការ​តាម​នីតិវិធី​ហើយ​៕ ​

អត្ថបទសរសេរ ដោយ