រាជធានីភ្នំពេញ៖ កម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌដង្កោ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ដង្កោ បានធ្វើការឃាត់ខ្លួនក្រុមជនសង្ស័យដែលជាមុខសញ្ញាគាស់ផ្ទះលួចទ្រព្យសម្បត្តិចំនួន៥នាក់ ខណៈល្បាតប្រទះឃើញជនទាំងនេះកំពុងធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋជាក់ស្ដែង។ ការឃាត់ខ្លួននោះ បានធ្វើឡើងកាលពីវេលាម៉ោង០២និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ក្នុងបុរីឡាយគង់ ផ្លូវលេខ៣ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនសង្ស័យខាងលើនោះ រួមមាន១-ឈ្មោះ ម៉ិញ សំណាង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបររត់កង់៣ ២-ឈ្មោះ សេង ជីវ័ន្ត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទាំង២នាក់នេះស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។៣-ឈ្មោះ យឿន យ៉ាវ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ៤-ឈ្មោះ យឿន ពៅ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទាំង២នាក់នេះមានទីលំនៅក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។៥-ឈ្មោះ ខែក សុភារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ ម៉ូតូកង់៣ស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ក្រោយពេលចាប់ខ្លួននគរបាលដកហូតបានវត្ថុតាងមួយចំនួនរួមមាន ម៉ូតូកង់៣ពណ៍សពាក់ស្លាកលេខភ្នំពេញ1GS-3459 មានលេខម៉ាស៊ីន AN101133 ចំនួន០១គ្រឿង ,ម៉ូតូកង់៣ ពណ៌ស ពាក់ផ្ស្លាកលេខភ្នំពេញ1HU-1437 មានលេខម៉ាស៊ីន AZZWJG 17447 ១គ្រឿង ,៣/ម៉ូតូម៉ាកវ៉េវ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1IA-8481 មានលេខ ម៉ាស៊ីន 0025439 ១គ្រឿង ,ទូរស័ព្ទដៃម៉ាកIphone5s ១គ្រឿង,ម៉ាកSkyview ១គ្រឿង, និងម៉ាក le-tide ១គ្រឿង។
នគរបាលបាននិយាយថា មុនឈានដល់ការចាប់ខ្លួនជនសង្ស័យខាងលើកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលដង្កោ បានសហការជាមួយកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោក្រោមការដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯកជឹម សុីថា បានចេញល្បាតពួនស្ទាក់បទល្មើសនៅក្នុងភូមិសាស្ត្រ លុះពេលទៅដល់បុរីឡាយគង់ ផ្លូវលេខ៣ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ បានប្រទះឃើញជនសង្ស័យមួយខាងលើក្រុមកំពុងធ្វើសកម្មភាពលួចគាស់សោរផ្ទះរបស់ប្រជាពលរដ្ឋដើម្បីចូលលួចទ្រព្យសម្បត្តិ។ ភ្លាមៗនោះ លោកអធិការក៏បានបញ្ជាឲ្យកម្លាំងធ្វើការឡោមព័ន្ធរហូតឃាត់ខ្លួនជនសង្ស័យ បានទាំងអស់រួចនាំយកទៅធ្វើការ សាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោហើយនគរបាលបានកោរសក់ក្បាលជនទាំង៥នាក់នោះចោលតែម្ដង បន្ទាប់មកទើបធ្វើការសាកសួរ។
នៅពេលនគរបាលសួរនាំជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបាននាំគ្នាធ្វើសកម្មភាពគាស់ផ្ទះរបស់ប្រជាពលរដ្ឋមែនដើម្បីលួចយកទ្រព្យសម្បត្តិ ហើយកន្លងមកក៏ធ្លាប់បានធ្វើសកម្មភាពលួច គាស់ទ្វារ បង្អួចផ្ទះ របស់ប្រជាពលរដ្ឋលួចយកទ្រព្យសម្បត្តិជាច្រើនលើកទៀតផង បានលុយនិងសម្ភារផ្សេងរួចយកទៅលក់បាន លុយទិញថ្នាំញៀនជក់ ព្រមទាំងផឹកស៊ីជុំគ្នា។
ចែករំលែកព័តមាននេះ