ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​ខ្មែរ​តវ៉ា​លើ​ដី​ថៃ​​និងទៅសួរ​ថា​ ហេតុ​អី​ត្រូវ​ចំណាយ​ប្រាក់​លើ​តម្រួត?

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ពលករ​ជាង​៤០០​នាក់ ​ដែល​ភាគច្រើន​ជា​ខ្មែរ​បំរើ​ការងារ​នៅ​តំបន់​ឧស្សាហកម្ម​មួយ​ក្នុង​ខេត្ត​រ៉ា​ក់​យ៉ង ​ប្រទេស​ថៃ ​បាន​លើកគ្នា​ទៅ​កាន់​ស្ថានីយតម្រួត​សំណាក់​​ កាលពីម៉ោង៤រសៀលថ្ងៃទី១០ កញ្ញា ២០២០ ស្ថិត​ក្នុង​ឃុំ​សំណាក់​ថង​…

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ពលករ​ជាង​៤០០​នាក់ ​ដែល​ភាគច្រើន​ជា​ខ្មែរ​បំរើ​ការងារ​នៅ​តំបន់​ឧស្សាហកម្ម​មួយ​ក្នុង​ខេត្ត​រ៉ា​ក់​យ៉ង ​ប្រទេស​ថៃ ​បាន​លើកគ្នា​ទៅ​កាន់​ស្ថានីយតម្រួត​សំណាក់​​ កាលពីម៉ោង៤រសៀលថ្ងៃទី១០ កញ្ញា ២០២០ ស្ថិត​ក្នុង​ឃុំ​សំណាក់​ថង​ ស្រុក​មឿង​ខេត្ត​រ៉ា​ក់​យ៉ង ​ដើម្បី​ធ្វើការ​តវ៉ា​ទាមទារ​រក​យុ​ត្តិ​ធ​ម៌ ។

ការតវ៉ាខាងលើ គឺដោយពួកគាត់​​លើក​ឡើង​ថា​ ពួក​គេ​មួយ​ចំនួន​ចំណាយ​ប្រាក់​ម្នាក់​១៥០០០​បាត ​និង​ខ្លះ​១៨០០០​បាត​ ឱ្យ​ក្រុមហ៊ុន​ទទួល​ត​វី​សា​បរទេស​មួយ​អស់​យៈ​ពេល​១​ឆ្នាំ​ នៅ​តែ​ពុំ​ទទួល​បាន​វី​សា​ សម្រាប់​បន្ត​ស្នាក់​នៅ​ប្រទេស​ថៃ​ ។

​មិនតែប៉ុណ្ណោះ ​ក្រុម​ពលករ​បន្ត​ថា​ ពួក​គេ​ត្រូវ​ថៅកែ​កាត់​ប្រាក់​ការងារ​ម្នាក់​២៥០​បាត ​១​ខែ​ដោយ​សំអាង​ថា ​ចំណាយ​លើ​តម្រួត​ទៀត​ផង​។ ​ក្រុមហ៊ុន​ទទួល​ត​វី​សាបាន​ចាត់​បញ្ជូន​តំណាង​ជួប​ជាមួយ​សមត្ថកិច្ច​និង​ក្រុម​អ្នក​តវ៉ា​ ប៉ុន្តែ​មិន​ទទួល​បាន​លទ្ធផល​ទេ​ព្រោះ​មិន​ព្រម​បើក​បញ្ជី​ឈ្មោះ​អ្នក​ពាក់ព័ន្ធ​ ហើយ​លើក​ហេតុផល​ថា​ បញ្ហា​ផ្តើម​ចេញពី​ករណី​មេរោគ​កូ​វីត​ព្រំដែន​មិន​ទាន់​បើក​ដំណើរការ ​ខណៈ​សមត្ថកិច្ច​ដោះស្រាយ​មិន​ចេញ​បាន​ត្រឹម​ណែនាំ​ដល់​ក្រុម​តវ៉ា​ឲ្យ​វិល​ត្រឡប់​ទៅ​កន្លែង​ស្នាក់​នៅ​រៀងខ្លួន​ៗ​វិញ​។

ជុំវិញ​ប្រភព​ព័​ត៌មាន​ខាងលើ​ កោះ​សន្តិភាព​មិន​អាចសុំ​រក​កា​បំភ្លឺ​លម្អិត​ពី​មន្ត្រី​កម្ពុជា​នៅ​ប្រទេស​ថៃ​បាន​ទេ ​ព្រោះ​មិន​ស្គាល់​លេខ​ទូរស័ព្ទ​ ។

អត្ថបទសរសេរ ដោយ