ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ប្រុង​ប្រយ័ត្ន​! ​រក​ឃើញ​ការ​ឆបោក​តាម​ហ្វេ​ស​ប៊ុ​ក​នៅ​កើត​មាន​​​ច្រើន​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នាយកដ្ឋាន​ព័ត៌មានវិទ្យានៃ​ក្រសួងមហាផ្ទៃជា​ថ្មី​ម្តងទៀត​បាន​ក្រើនរម្លឹក​ និង​បាន​ណែនាំ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុង​តែ​សស្រាក់សស្រាំ​ង​ប្រើប្រាស់​បណ្តាញ​សង្គម​យក្សហ្វេ​ស​ប៊ុ​ក សូម​ប្រុង​ប្រយ័ត្ន​ល្បិច​បោកប្រាស់ នៅ​លើ​បណ្តាញ​សង្គម​មួយ​នេះ តាម​រយៈ​ការ​ចុច «Like &…

រាជធានី​ភ្នំពេញ ៖ នាយកដ្ឋាន​ព័ត៌មានវិទ្យានៃ​ក្រសួងមហាផ្ទៃជា​ថ្មី​ម្តងទៀត​បាន​ក្រើនរម្លឹក​ និង​បាន​ណែនាំ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុង​តែ​សស្រាក់សស្រាំ​ង​ប្រើប្រាស់​បណ្តាញ​សង្គម​យក្សហ្វេ​ស​ប៊ុ​ក សូម​ប្រុង​ប្រយ័ត្ន​ល្បិច​បោកប្រាស់ នៅ​លើ​បណ្តាញ​សង្គម​មួយ​នេះ តាម​រយៈ​ការ​ចុច «Like & Share» ដោយ​សន្យា​ថា​ នឹង​បាន​លុយ ឬ​រង្វាន់​មាន​តម្លៃ​ផ្សេង​ៗ​ជា​ច្រើន​។

នាយកដ្ឋាន​ព័ត៌មានវិទ្យានៃ​ក្រសួងមហាផ្ទៃឱ្យដឹង​ថា​ នា​ពេល​ថ្មី​ៗ​នេះ ក្រុមការងារ​បច្ចេកទេស​នៃ​នាយកដ្ឋាន​ព័ត៌មានវិទ្យា សង្កេត​ឃើញ​អំពើ​ឆបោក​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក (Facebook Page) មួយ​ចំនួន​ដោយ​ប្រើប្រាស់​ឈ្មោះ និង​រូបថត​របស់​បុគ្គល​ល្បី​ៗ បោក​បញ្ឆោត​ប្រជាពលរដ្ឋ​ដើម្បី​ចុច Like ទំព័រ​ហ្វេ​ស​ប៊ុ​ក (Facebook Page) និង​ចែករំលែក (Share) អត្ថបទ​ចាប់​អារ​ម្ម​ណ៍​មួយ​ចំនួន​ត​ៗ​គ្នា ឧ​ទា​ហណ៍​៖ ការ​ឈ្នះ​រង្វាន់​ជា​សាច់​ប្រាក់​សុ​ទ្ឋ ឬ​ត្រូវ​រង្វាន់​ទូរស័ព្ទ​ដៃ​ជំនាន់​ថ្មី​ជាដើម​។

នាយកដ្ឋាន​បាន​បន្ត​ថា តាម​ការ​ស្រាវជ្រាវ​របស់​ក្រុមការងារ​បច្ចេកទេស​នៃ​នាយកដ្ឋាន​ព័ត៌មានវិទ្យា ជនខិលខូច​បាន​ប្រើប្រាស់​វិធីសាស្ត្រ​ចំនួន០២ ដើម្បី​ទាញ​យក​ផល​ប្រយោជន៍គឺ ​៖

វិធីសាស្ត្រ​ទី​១៖ ជនខិលខូច​ធ្វើការ​ផ្ញើ​សារ​ទៅ​ម្ចាស់​គណនី​ហ្វេ​ស​បុក​ដែល​បាន Like និងចែករំលែក (Share) អត្ថបទ​ខាងលើ ដើម្បី​បញ្ចុះបញ្ចូល​ឲ្យ​ផ្ញើ​ប្រាក់​មួយ​ចំនួន ដើម្បី​ជា​ថ្នូរ​នឹង​បើក​ជា​សាច់ប្រាក់​សុ​ទ្ឋ ឬ​រង្វាន់​មាន​តម្លៃ​ផ្សេង​ៗ​។

វី​ធី​សាស្ត្រ​ទី​២ ៖ បន្ទាប់​ពី​ទទួល​បាន​ចំនួន Like និង​ចែករំលែក (Share) ជា​ច្រើន​ស​ន្ឋឹ​ក​ស​ន្ធាប់​រួច​មក ជនខិលខូច​នឹង​ធ្វើការ​ប្តូរ​ឈ្មោះ​ទំព័រ​ហ្វេ​ស​បុក (Facebook Page) ធ្វើការ​លុប​ចោល​នូវ​ទិ​ន្ឋ​ន័យ​ចាស់​ៗ និង​ធ្វើការ​លក់​ទំព័រ​ហ្វេ​ស​បុក (Facebook Page) បន្ត​។

នាយកដ្ឋាន​ព័ត៌មានវិទ្យា សូម​ក្រើនរំលឹក​ដល់​មហាជន ដែល​កំពុង​ប្រើប្រាស់​បណ្តាញ​ផ្សព្វផ្សាយ​សង្គម សូម​មេត្តា​ប្រុង​ប្រយ័ត្ន​អំពើ​ឆបោក​ទាំង​អស់នេះ និង​ធ្វើការ​រាយការណ៍​ដល់​សម្ថ​ត​កិច្ច​ដែល​នៅ​ជិត​លោក​អ្នក ដើម្បី​ធ្វើការ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា​ជន​ខិលខូច​ទាំងនោះ​មក​ផ្ត​ទ្ទា​ទោស​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ