ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២សប្តាហ៍ហើយដែល​បង្គោល​ថ្ម​មក​​​​ដេកចំ​មុខ​ផ្ទះ​ អត់ក្រែង​ចិត្ត​ម្ចាស់​ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បង្គោលថ្ម២ដើម​​ កំពុងធ្វើឱ្យ​មានការ​រំខាន​​ដល់​​ការ​ចេញ-ចូល​របស់​ម្ចាស់​​ផ្ទះជាខ្លាំង ក្រោយ​​​​គេដឹក​យកដាក់​ផ្តេក​ចោល​រយៈ​ពេល​២​សបា្តហ៍​​មក​​ហើយ ​ស្ថិត​ត្រង់​បណ្តោយផ្លូវជាតិលេខ ភូមិបឹងឈូក សសង្កាត់និរោធ ខណ្ឌច្បារអំពៅ ​(ជាប់​កា​រ៉ាស់​សាំង)…

រាជធានីភ្នំពេញ ៖ បង្គោលថ្ម២ដើម​​ កំពុងធ្វើឱ្យ​មានការ​រំខាន​​ដល់​​ការ​ចេញ-ចូល​របស់​ម្ចាស់​​ផ្ទះជាខ្លាំង ក្រោយ​​​​គេដឹក​យកដាក់​ផ្តេក​ចោល​រយៈ​ពេល​២​សបា្តហ៍​​មក​​ហើយ ​ស្ថិត​ត្រង់​បណ្តោយផ្លូវជាតិលេខ ភូមិបឹងឈូក សសង្កាត់និរោធ ខណ្ឌច្បារអំពៅ ​(ជាប់​កា​រ៉ាស់​សាំង) ។

យោងតាមម្ចាស់ផ្ទះខាងលើ​បាន​ឱ្យដឹងថា ​គាត់មានការហួសចិត្ត​ខ្លាំងណាស់ ពេល​មក​ដល់​ផ្ទះ​ឃើញ​បង្គោល​ត្រូវគេដាក់បែបនេះ​ គិតត្រឹមថ្ងៃទី១១ កញ្ញានេះ គឺ​មាន​រយៈពេល​២សប្តាហ៍ហើយ ។ លោក​បាន​ដឹងថា ​បង្គោលទាំង២នេះ​ជារបស់​ខាង​មន្ត្រី​​អគ្គិសនី​ដែល​ដឹក​​យកដាក់ ប៉ុន្តែ​មិន​ទាន់បាន​​ដំឡើង ។

ម្ចាស់ផ្ទះនិយាយទាំងហួសចិត្តទៀតថា តើថ្ងៃណាគេលើកយកទៅ​​? ចុះ​​បើគេ​យក​ទៅ​ដាក់នៅផ្ទះយើងវិញបែបនេះ តើមានអារម្មណ៍បែបណាដែរ?​ ។ លោកថា ការ​ដាក់​បង្គោលថ្មផ្តេក​មុខ​ផ្ទះ​ជាច្រើន​ថ្ងៃ​នេះ ខាងគេ​​មិន​បាន​សុំឬក៏​ប្រាប់​​សូម្បី១ម៉ាត់ទេ? ឬក៏​គិតថា ​អាង​តែ​ដាក់​លើចិញ្ចើមផ្លូវឬ?​

​ទោះបីជាយ៉ាងណា ម្ចាស់ផ្ទះសូមផ្តាំទៅម្ចាស់បង្គោលទាំង២នេះ សុំឱ្យ​ជួយ​សម្រួល​ដក​វិញ​​​​ឱ្យបាន​លឿន​ផង ព្រោះ​ការដាក់ចោល​ពិតជា​ពិបាកចេញ-ចូលផ្ទះខ្លាំងណាស់ ។

អត្ថបទសរសេរ ដោយ