ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេ​សង្ស័យ​ថា អ្នកបើកបរ​អាច​នឹង​ស្លា.ប់​ក្នុង​គ្រោះថ្នាក់​ចរាចរ​ណ៍

3 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ រថយន្ត​សណ្ដោង​ដឹក​ថ្ម​ធ្យូង​មួយ​គ្រឿង​ត្រូវ​បាន​ក្រឡាប់​ជាប់​នៅ​នឹង​ផ្ទះ​អ្នកស្រុក​មួយ​គ្រួសារ ប៉ុន្តែ​សំណាងល្អ​មិន​មាន​មនុស្ស​ណា​ម្នាក់​បាន​បាត់បង់​ជីវិត​ទេ តែ​អ្នកបើកបរ​រថយន្ត​ម្នាក់​ដែល​គេ​សង្ស័យ​ថា​ស្លាប់​ពេល​ដែល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក​កំពង់ត្រាច​។ ហេតុការណ៍​គួរ​ឲ្យ​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២០…

ខេត្តកំពត ៖ រថយន្ត​សណ្ដោង​ដឹក​ថ្ម​ធ្យូង​មួយ​គ្រឿង​ត្រូវ​បាន​ក្រឡាប់​ជាប់​នៅ​នឹង​ផ្ទះ​អ្នកស្រុក​មួយ​គ្រួសារ ប៉ុន្តែ​សំណាងល្អ​មិន​មាន​មនុស្ស​ណា​ម្នាក់​បាន​បាត់បង់​ជីវិត​ទេ តែ​អ្នកបើកបរ​រថយន្ត​ម្នាក់​ដែល​គេ​សង្ស័យ​ថា​ស្លាប់​ពេល​ដែល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក​កំពង់ត្រាច​។ ហេតុការណ៍​គួរ​ឲ្យ​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២០ នៅ​លើ​កំណាត់​ផ្លូវ​លេខ​៣៣ ត្រង់​ចំណុច​ភូមិ​ដើម​ចារ ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត​។​

លោក សេង រតនា អធិការ​ង​ទទួល​ផែន​សណ្ដាប់ធ្នាប់ និង​ចរាចរណ៍​បាន​ប្រាប់​ឲ្យ​ដឹង​ថា រថយន្ត​ទំនើប​ផលិត​នៅ​សហរដ្ឋអាមេរិក​នេះ​បាន​ដឹក​ថ្ម​ធ្យូង​តាម​បណ្ដោយ​ផ្លូវ​លេខ​៣៣ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​តែ​មក​ដល់​ចំណុច​ផ្លូវ​កោង​នោះ​ស្រាប់តែ​រថយន្ត​មួយ​គ្រឿង​ដឹក​ថ្ម​ធ្យូង​នោះ​បាន​ក្រឡាប់​តែ​ម្ដង​។

លោក​សេង រតនា អះអាង​ថា រថយន្ត​ដែល​បង្ក​គ្រោះថ្នាក់​ដោយ​ខ្លួនឯង​នេះ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​បំផុត ចំណែក​អ្នកបើកបរ​រង​គ្រោះ​ធ្ងន់​អាច​នឹង​ស្លាប់ ប៉ុន្តែ​ខាង​នគរបាល​មិន​ទាន់​ស្គាល់​អត្ត​ញ្ញាណ​ទៅ​ឡើយ​។​លោក សេង រតនា អធិការ​ង​នគរបាល​ស្រុក​បាន​និយាយ​ថា ការ​សង្ស័យ​ដំបូង​គ្រោះថ្នាក់​ក្រឡាប់​រថយន្ត​នេះ​មក​ពី​អ្នកបើកបរ​ងងុយដេក​ទើប​បណ្ដាល​ឲ្យ​ជួប​ហេតុ​ការ​អាក្រក់​បែប​នេះ​៕ ដោយ ៖ កែវ ឆាត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ