ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាក់​វ៉ាក់សាំង​ដល់​គោក្របី​ជាង​5​មុ​ឺ​ន​ក្បាល​នៅ​ស្រុក​ចំនួន​២​

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ រហូត​មក​ទល់​នឹង​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២០ មាន​គោក្របី​ជាង​៥​ម៉ឺន​ក្បាល ត្រូវ​បាន​មន្ត្រី​បសុព្យាបាល​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​អុតក្តាម​និង​សា​ទឹក បន្ទាប់​ពី​មាន​គោក្របី​រាប់​សិប​ក្បាល​បាន​ងាប់​នា​ពេល​កន្លង​មក នៅ​ឃុំ​សំរោង ស្រុក​ច​ន្ទ្រា…

ខេត្តស្វាយរៀង ៖ រហូត​មក​ទល់​នឹង​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២០ មាន​គោក្របី​ជាង​៥​ម៉ឺន​ក្បាល ត្រូវ​បាន​មន្ត្រី​បសុព្យាបាល​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​អុតក្តាម​និង​សា​ទឹក បន្ទាប់​ពី​មាន​គោក្របី​រាប់​សិប​ក្បាល​បាន​ងាប់​នា​ពេល​កន្លង​មក នៅ​ឃុំ​សំរោង ស្រុក​ច​ន្ទ្រា និង​ឃុំ​ប្រា​សាក់ ស្រុក​ស្វាយ​ជ្រំ។

លោក ប៉ែន ច​ន្ធី ប្រធាន​ការិយាល័យ​ផលិតកម្ម​សត្វ​និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រ
មា​ញ់ និង​នេសាទ​ខេត្ត បាន​ឲ្យ​ដឹង​ថា បើ​គិត​នៅ​ឆមាស​ទី​១ ឆ្នាំ​២០២០ មន្ត្រី​ជំនាញ​បាន​ចុះ
ធ្វើ​សកម្មភាព​អប់រំ​ផ្សព្វផ្សាយ​និង​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺសា​ទឹក​ដល់​គោក្របី​ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្ត​សរុប​ចំនួន​២២.៤៧៧​ក្បាល ក្នុង​នោះ​គោ​១៦.៤១៥​ក្បាល ក្របី​៦.០៦២​ក្បាល ។ ចាក់
វ៉ាក់សាំង​ការពារ​ជំងឺ​អុតក្តាម​បាន​សរុប​៤.៧៣០​ក្បាល ក្នុង​នោះ​គោ​ចំនួន​៣.៣៧៤​ក្បាល និង​ក្របី​ចំនួន​១.៣៥៤​ក្បាល​។

លោក​បន្ត​ថា ចំណែក​នៅ​ត្រីមាស​ទី​៣​នេះ​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺសា​ទឹក​លើ​សត្វ​ដែល​កសិករ​ចិញ្ចឹម​សរុប​បាន​៣០.១៦៧​ក្បាល ក្នុង​នោះ​គោ​បាន​១៥.៧៥២​ក្បាល និង​ក្របី​១៤.៤១៥
ក្បាល និង​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​អុតក្តាម​បាន​សរុប​៥.៣០០​ក្បាល ក្នុង​នោះ​គោ​ចំនួន​​៣.៧០៤​​ក្បាល​និង​ក្របី​បាន​១.៥៩៦​ក្បាល ។

លោក ប៉ែន ច​ន្ធី ថ្លែង​ទៀត​ថា ជា​វិធាន​ការ​ឆ្លើយ​តប​ជួយ​ដល់​កសិករ​ទូ​ទាំង​ខេត្ត បើ​គិតសរុប​មក​ដល់​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០២០ មន្ត្រីជំនាញ​បាន​ចុះ​ចាក់​វ៉ាក់សាំង​ដល់​សត្វ​ដែល​ក​សិករ​ចិញ្ចឹម​ទូ​ទាំង​ខេត្ត​សរុប ចាក់​វ៉ាក់សាំង​ការពារ​ជំងឺសា​ទឹក​ដល់​គោក្របី​សរុប​៥២.៦៦៤​ក្បាល ក្នុង​នោះ​គោ​៣២.១៦៧​ក្បាល​និង​ក្របី​២០.៤៧៧​ក្បាល និង​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​អុតក្តាម​សរុប​បាន​៥.៣០០​ក្បាល ។

សរុប ទាំង​ជំងឺសា​ទឹក​និង​ជំងឺ​អុតក្តាម ទូ​ទាំង​ខេត្ត​ចាក់​វ៉ាក់សាំង​ការពារ​បាន​ចំនួន​៥៧.៩៤៤​ក្បាល ក្នុង​នោះ​គោ​បាន​៣៥.៨៧១​ក្បាល និង​ក្របី​២២.០៧៣​ក្បាល ក្នុង​ឆ្នាំ​២០២០​នេះ ហើយ
យុទ្ធនាការ​នេះ​នឹង​ចាក់​វ៉ាក់សាំង​ដល់​គោក្របី​ជា​បន្តបន្ទាប់​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ