ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​តិចមើល! តម្លៃ​ជួល​នាវា​ដ៏​ប្រណី​ត​របស់​ប្តី​ប្រពន្ធ Beyoncé-Jay Z អំឡុង​ដំណើរ​កម្សាន្ត​ទៅ​កាន់​ក្រូ​អាត

3 ឆ្នាំ មុន

ក្រូ​អាត ៖ ប្តី​ប្រពន្ធ​ដ៏​មាន​ប្រជាប្រិយភាព​បំផុត​គឺ​នាង Beyoncé និង​លោក Jay Z ត្រូវ​បាន​ប្រទះ​ឃើញ​កំពុង​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​លើ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ជាមួយ​នាវា​ដ៏​ប្រណីត​បំផុត​មួយ​កាលពី​ថ្មី​ៗ​នេះ​។ កំពូល​តារាចម្រៀង​ទាំង…

ក្រូ​អាត ៖ ប្តី​ប្រពន្ធ​ដ៏​មាន​ប្រជាប្រិយភាព​បំផុត​គឺ​នាង Beyoncé និង​លោក Jay Z ត្រូវ​បាន​ប្រទះ​ឃើញ​កំពុង​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​លើ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ជាមួយ​នាវា​ដ៏​ប្រណីត​បំផុត​មួយ​កាលពី​ថ្មី​ៗ​នេះ​។

កំពូល​តារាចម្រៀង​ទាំង ២​នាក់​ខាងលើ ដែល​មានទ្រព្យ​សម្បត្តិ​បូក​បញ្ចូល​គ្នា ត្រូវ​បាន​គេ​ប៉ាន់​ស្មានថា​មាន​ចំនួន​សរុប ១,៤​ពាន់​លាន​ដុល្លារ បាន​ប្រារព្ធ​ពិធី​ខួបកំណើត​គម្រប់ ៣៩​ឆ្នាំ របស់ Beyoncé នៅ​លើ​កំពូល​នាវា​ដ៏​ប្រណិត​រួម​ជាមួយ​កូន​ៗ​ទាំង ៣ របស់​ពួក​គេ​គឺ​កូនស្រី Blue Ivy អាយុ ៨​ឆ្នាំ និង​កូនភ្លោះ​ស្រី​-​ប្រុស Rumi និង Sir Carter ដែល​មាន​អាយុ ៣​ឆ្នាំ​។

ប្តី​ប្រពន្ធ​មួយគូ​នេះ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ឯ​ឆ្នេរ Cavtat ក្នុង​ប្រទេស​ក្រូ​អាត​។ រួម​នឹង​ភាព​ភ្ញាក់ផ្អើល​ជាមួយ​វត្តមាន​នាវា​ប្រណិត ដែល​មាន​បណ្តោយ​ប្រវែង ១០៧​ម៉ែត្រ និង​ទទឹង ១៤​ម៉ែត្រ ដែល​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ថា Lana ដោយ​ពួក​គេ​បាន​ជួល​ក្នុង​តម្លៃ ២​លាន​ដុល្លារ​ក្នុង​មួ​យស​ប្តា​ហ៍​។

Lana គឺជា​នាវា​ប្រណិត​ដ៏​ធំ​បំផុត​មួយ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​អ៊ី​តា​លី Shipyard​។ Lana ក៏​ជាប់​ជា​កំពូល​នាវា​កម្សាន្ត​ប្រណិត និង​ទំនើប​បំផុត​មួយ ដែល​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ចុង​ក្រោយបង្អស់​។

នាវា​នេះ មាន​បន្ទប់​គេង​ធំ​ៗ​ចំនួន ៨ ជាមួយ​គ្រឿង​បរិក្ខារ​តម្លៃ​ថ្លៃ និង​ទំនើប​ៗ​ជា​ច្រើន​។ ហើយ​វា​ក៏​មាន​កន្លែង​កម្សាន្ត​ជា​ច្រើន​ផង​ដែរ សម្រាប់​ផ្តល់​ជូន​ភ្ញៀវ​លំដាប់ VIP អំឡុង​ពេល​នៃ​ស្នាក់​នៅ​របស់​ពួក​គេ​។ មាន​ទាំង​បន្ទប់​ស្ប៉ា​ដ៏​ប្រណីត​, បន្ទប់​ព្យាបាល​, បន្ទប់​សម្រាក និង​កន្លែង​ហាត់ប្រាណ ដែល​មាន​បំពាក់​ឧបករណ៍​គ្រប់​ប្រភេទ រួម​ទាំង​គ្រូបង្វឹក​ជំនាញ​ផង​ដែរ​។

បន្ថែម​ពីលើ​នេះ Lana ក៏​មាន​បន្ទប់​រោងកុន ហើយ​អ្វី​ដែល​កាន់តែ​ចាប់អារម្មណ៍​នោះ គឺ​អាង​ហែល​ទឹក​ផ្នែក​ខាងលើ ដើម្បី​ឲ្យ​អ្នក​កម្សាន្ត​រីករាយ​ជាមួយ​ពន្លឺ​ថ្ងៃ​។ បូក​រួម​ជាមួយ​គ្រឿង​បរិក្ខារ​ទំនើប​ៗ និង​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​ជា​ច្រើន​ផ្សេង​ទៀត ដែល​មាននៅ​ក្នុង​នាវា​មួយ​នេះ​៕ (​ដកស្រង់​ចេញពី The Sun)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ