ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោទ​លោក​ត្រាំ​ថា​ ក្បត់​ពលរដ្ឋ​អា​មេ​រិ​ក​លើ​​រឿង​វីរុស COVD-19

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ លោក JOE BIDEN បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​ប្រជា​ធិ​បតេ​យ្យ​សម្រាប់​ការ​បោះ​ឆ្នោត​នា​ថ្ងៃ​ទី​៣ វិច្ឆិកា កាលពី​ថ្ងៃ​ទី​៩ កញ្ញា បាន​ចោទប្រកាន់​គូប្រជែង…

សហរដ្ឋអាមេរិក ៖ លោក JOE BIDEN បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​ប្រជា​ធិ​បតេ​យ្យ​សម្រាប់​ការ​បោះ​ឆ្នោត​នា​ថ្ងៃ​ទី​៣ វិច្ឆិកា កាលពី​ថ្ងៃ​ទី​៩ កញ្ញា បាន​ចោទប្រកាន់​គូប្រជែង លោក​ដូ​ណា​ល់ ត្រាំ ថា បាន​កុហក​និង​ក្បត់​ពល​រដ្ឋ​អា​មេ​រិ​ក​ចំពោះ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19 ដែល​បណ្ដាល​ឲ្យ​មនុស្ស​បាត់​បង់​ជីវិត​​កើន​ដល់​ជាង​១៩០.០០០​នាក់​ហើយ​នៅ​សហរដ្ឋអាមេ​រិក។

យោង​តាម​បទ​សម្ភាសន៍​របស់​លោក​ត្រាំ​ជាមួយ​លោក BOB WOODWARD កាលពី​ខែកុម្ភៈ ក្នុង​ក្រប​ខណ្ឌ​នៃ​សៀវភៅ​មួយ​រៀបរៀង​ដោយ​អ្នកកាសែត​ដ៏​ល្បី​រូប​នោះ ប្រធានាធិបតីអា​មេ​​រិ​ក​បាន​ទទួលស្គាល់​រួច​ហើយ នា​សម័យ​កាលនោះ ពី​ទំហំ​ខ្ពស់​នៃ​ការ​ឆ្លង ​និង​ការ​បាត់​បង់​ជីវិត​​តែ​លោក​បាន​និយាយ​សម្រាល​ពី​គ្រោះថ្នាក់ ដើម្បី​ចៀសវាង​បង្កើត​ការ​ជ្រួលច្របល់ ។

លោក BIDEN ក្នុង​ពេល​ទៅ​កាន់​រដ្ឋ​មី​ជី​ហ្គេ​ន​ជា​រដ្ឋ​គន្លឹះ​មួយ​សម្រាប់​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​បាន​បញ្ចេញ​ប្រតិកម្ម​ថា លោក​ត្រាំ​បាន​និយាយ​សម្រាល​រឿង​នានា​ក្នុង​គោលបំណង​អាក្រក់ លោក​កុហក​ប្រជាជន​អា​មេ​រិ​ក ។ លោក​ថា ខណៈ​ជំ​ងឹ​នោះ​ជា​ជំងឺ​សម្លាប់​មនុស្ស​ដោយ​ងាយ​ឆ្លង​រាលដាល​ខ្លាំង​ក្នុង​ប្រទេស​យើង លោក​ត្រាំ​ពុំ​បាន​ធ្វើការ​របស់​លោក​ឡើយ ។ នោះ​ជា​ការ​បោះ​បង់​ចោល​បណ្ដា​កា​ត្វ​កិច្ច​របស់​ខ្លួន​ដែល​ជា​រឿង​អាម៉ាស់​មួយ ។

ពេល​សួរ​ពី​រឿង​នោះ​កាលពី​ថ្ងៃ​ទី​៩ កញ្ញា អ្នក​នាំពាក្យ​សេត​វិមាន​លោកស្រី KAYLEIGH MCENAMY ថ្លែង​ថា លោក​ត្រាំ​ពុំដែល​និយាយ​សម្រាល​ពី​វីរុស​ឡើយ ។ ចំណែក​លោក​ត្រាំ​ផ្ទាល់​បានការ​ពារ​ខ្លួន​លោក​ថា ខ្ញុំ​សរសើរ​ប្រទេស​យើង ហើយ​ខ្ញុំ​មិន​ចង់​ឲ្យ​មនុស្ស​ម្នា​មានការ​ភ័យ​ខ្លាច ។ យើង​បាន​ធ្វើ​អ្វី​ៗ​ទាំងអស់​តាម​បែបបទ​នានា ។

១​ស​ប្ដា​ហ៍​ក្រោយ​បទ​សម្ភាសន៍​ខាងលើ​នោះ​របស់​លោក ប្រធានាធិបតី​អា​មេ​រិ​ក​ថ្លែង​ក្នុង​ស​ន្និ
សី​ទ​​កាសែត​មួយ​នៅ​សេត​វិមាន​ថា ចំនួន​អ្នក​ឆ្លង​វីរុស​នៅ​សហរដ្ឋអាមេរិក​នឹង​ធ្លាក់​ចុះ​វិញ​រហូត​ដល់​សូន្យ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ ។

លោក​ត្រាំ​ពេល​វីរុស​នោះ​កំពុង​ឆ្លង​រាលដាល​ខ្លាំង​នៅ​តែ​ជា​អ្នក​ស្អប់​ម៉ាស​ពុំ​ព្រម​ពាក់​ម៉ាស់ ទើប​សុខចិត្ត​ពាក់​ក្រោយ​ពី​មាន​មនុស្ស​ជំនិត​នានា​របស់​លោក​ឆ្លង ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ