ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹតិការណ៍ពិភពលោកសំខាន់ៗកើតឡើងថ្ងៃទី០៤ មិថុនា

13 ឆ្នាំ មុន

ឆ្នាំ​១៩៤២
-​ការ​វាយប្រហារ​របស់​កងទ័ព​នាវា​ជប៉ុនលើ​ដែន​កោះ​មី​ដ​វ៉េ នៅ​មហាសមុទ្រ​ប៉ា​ស៊ីហ្វិ​កបាន​ចាប់ផ្ដើម​ក្រោម​ការ​ដឹកនាំ​របស់
លោក​មេទ័ព​ជូ​អ៊ី​ជី​ណា​ហ្គូ​ម៉ា​។
​ឆ្នាំ​១៩៤៣
-​មាន​រដ្ឋប្រហារ​យោធា​ក្នុង​ប្រទេស​អាហ្ស​ង់​ទី​ន ដើម្បី​ទំលាក់​ប្រធានាធិបតី​ទី​២៥លោក​រ៉ា​ម៉ុ​ន​កា​ស្ទី​ឡូ ដែល​ចូល​កាន់​តំណែងនៅ​ថ្ងៃ​ទី​២៥ មិថុនា ឆ្នាំ​១៩៤២ ។
​ឆ្នាំ​១៩៤៤
-​ក្នុង​អំឡុង​មាន​សង្គ្រាមលោក​លើក​ទី​២ នាវា​អា​មេ​រិ​កបាន​ចាប់​នាវាមុជទឹក​របស់ប្រទេស​អា​ល្លឺ​ម៉​ង់​ជា​លើក​ទី​មួយ ។
-​ទីក្រុង​រ៉ូ​ម​បាន​ធ្លាក់​ក្រោម​ការ​គ្រប់គ្រងរបស់​កងទ័ព​សម្ព័ន្ធមិត្ដ ។

ឆ្នាំ​៧៨១  មុន​គ្រឹ​ស្ដ​សករាជ
-​មាន​កំណត់​ត្រា​ក្នុង​ប្រវត្ដិសាស្ដ្រ​ទី​មួយស្ដី​ពី​សូរ្យគ្រាស​នៅ​ក្នុង​ប្រទេស​ចិន ។
ឆ្នាំ​១៧៦៩
-​ភព​ព្រះ​សុក្រ​បាន​ស្ថិត​នៅ​ចន្លោះ​រវាងភព​ផែនដី  និង​ព្រះអាទិត្យ បន្ទាប់​ពី​មាន​សូរ្យគ្រាស​រយៈពេល​៥​ម៉ោង​។
ឆ្នាំ​១៧៨៣
-​បងប្អូន​ត្រកូល​ម៉ុង​ហ្គោ​ល​ហ្វី​យេ បានបង្ហាញ​ការ​រក​ឃើញ​បា​ឡុ​ង​ហោះ ។
ឆ្នាំ​១៨១២
-​បន្ទាប់​ពី​ដែនដី​ល្វី​ស្យា​ណា បាន​ចូល​ជារដ្ឋ​របស់​សហរដ្ឋអាមេរិក​មក ក៏​បាន​ប្ដូរ​ឈ្មោះថ្មី​ថា មី​ស​ស៊ូ​រី ។
ឆ្នាំ​១៩១២
-​រដ្ឋ​ម៉ាសា​ឈូ​សេត​បាន​ក្លាយជា​រដ្ឋ​ទី​មួយរបស់​អា​មេ​រិ​ក​ដែល​បាន​កំណត់​ប្រាក់​ម៉ោង​ធ្វើការ​តិច​បំផុត ។
ឆ្នាំ​១៩១៩
-​សភា​អា​មេ​រិ​កបាន​អនុម័ត​មាត្រា​១៩ នៃ​រដ្ឋធម្មនុញ​ដែល​ប្រគល់​សិទ្ធិ​បោះ​ឆ្នោត​ដល់​ស្ដ្រីនិង​បាន​បញ្ជូន​ទៅ​គ្រប់​រដ្ឋដើម្បី​អនុម័ត ។
ឆ្នាំ​១៩២៨
-​ប្រធានាធិបតី​នៃ​ប្រទេស​ចិន​លោក ហ្សា​ន ហ្ស៊ូ​លី​ន បាន​ត្រូវ​ភ្នាក់ងារ​ជប៉ុន​២​នាក់ គឺ​លោក​ហ្គា​ន​ដុ​ង និង​លោក​កូ​ម៉ូតូ ដាយ​សា​គី ធ្វើឃាត​ដោយ​ការ​ដាក់​គ្រាប់បែក​លើ​ផ្លូវ​រថភ្លើង​ដែល​ចេញពី​ទីក្រុង​ប៉េ​កាំ​ង​ទៅ​ម៉ា​ន់​ជូ​រី ។
ឆ្នាំ​១៩៣៩
-​នាវា MS St.Luis ដែល​ដឹក​ជនជាតិ​ជ្វី​ហ្វ៩៦៣​នាក់ មិន​ត្រូវ​បាន​អនុញាត​ឱ្យ​ចូល​ចតនៅ​ដែនដី​រដ្ឋ​ផ្ល​រី​ដា សហរដ្ឋអាមេរិក បន្ទាប់​ពីប្រទេស​គុយ​បា​ប្រកែក​មិន​ទទួល​ផង​ដែរ ហើយ​ត្រូវ​បង្ខំ​ត្រឡប់​ទៅ​អឺរ៉ុប​វិញ ។ អ្នក ដំណើរ​មួយ​ចំនួន​បាន​ស្លាប់​នៅ​ក្នុង​ជំរំ​របស់​ពួក​អា​ល្លឺ​ម៉​ង់ ។
ឆ្នាំ​១៩៤០
-​កងទ័ព​ណា​ហ្ស៊ី​អា​ល្លឺ​ម៉​ង់​បាន​ចូល​ដល់ទីក្រុងប៉ារីស ប្រទេស​បារាំង ហើយ​ពួក​គេ​បានកាន់កាប់​ទាំងស្រុង​នា​១០​ថ្ងៃ​បន្ទាប់​មក
ទៀត ។
ឆ្នាំ​១៩៤២
-​ការ​វាយប្រហារ​របស់​កងទ័ព​នាវា​ជប៉ុនលើ​ដែន​កោះ​មី​ដ​វ៉េ នៅ​មហាសមុទ្រ​ប៉ា​ស៊ីហ្វិ​កបាន​ចាប់ផ្ដើម​ក្រោម​ការ​ដឹកនាំ​របស់
លោក​មេទ័ព​ជូ​អ៊ី​ជី​ណា​ហ្គូ​ម៉ា​។
ឆ្នាំ​១៩៤៣
-​មាន​រដ្ឋប្រហារ​យោធា​ក្នុង​ប្រទេស​អាហ្ស​ង់​ទី​ន ដើម្បី​ទំលាក់​ប្រធានាធិបតី​ទី​២៥លោក​រ៉ា​ម៉ុ​ន​កា​ស្ទី​ឡូ ដែល​ចូល​កាន់​តំណែងនៅ​ថ្ងៃ​ទី​២៥ មិថុនា ឆ្នាំ​១៩៤២ ។
ឆ្នាំ​១៩៤៤
-​ក្នុង​អំឡុង​មាន​សង្គ្រាមលោក​លើក​ទី​២ នាវា​អា​មេ​រិ​កបាន​ចាប់​នាវាមុជទឹក​របស់ប្រទេស​អា​ល្លឺ​ម៉​ង់​ជា​លើក​ទី​មួយ ។
-​ទីក្រុង​រ៉ូ​ម​បាន​ធ្លាក់​ក្រោម​ការ​គ្រប់គ្រងរបស់​កងទ័ព​សម្ព័ន្ធមិត្ដ ។
ឆ្នាំ​១៩៧០
-​ប្រទេស​តុង​ហ្គោ បាន​ទទួល​ឯករាជ្យភាព​ចេញពី​ប្រទេស​អង់គ្លេស ។
ឆ្នាំ​១៩៧៣
-​វិស្វករ​ម៉ាស៊ីន​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ វេ​ត​ហ្សែ​ល លោក​ថម ប៉ា​នេស និង​លោក​ច​ច ឆា​ស​ស្ទា​ន​បាន​រក​ឃើញ និង​បង្កើត​ម៉ាស៊ីន​ដកប្រាក់ ATM
ឆ្នាំ​១៩៧៩
-​លោក​ជេ​រី រ៉ា​លី​ន បាន​កាន់​អំណាច​ក្នុងប្រទេស​ហ្គា​ណា បន្ទាប់​ពី​ការ​ធ្វើ​រដ្ឋប្រហារយោធា​ទំលាក់​លោក​ហ្វ្រេ​ដ អា​គូ​ហ្វូ ។
ឆ្នាំ​១៩៨៦
-​លោក​ចូ​ណា​ថា​ន់ ផូ​ឡា បាន​រក​ឃើញថា​មាន​ពិរុទ្ធភាព​ចារកម្ម ដោយ​បាន​លក់​ព័​ត៌មាន​កិច្ចការ​សំងាត់​កំពូល​នៃ​ទីភ្នាក់ងារ​យោធា​សហរដ្ឋអាមេរិក​ឱ្យទៅ​ប្រទេស​អ៊ី​ស្រាអែ​ល ។
ឆ្នាំ​១៩៨៩
-​មានការ​ផ្ទុះ​ឆេះ​បំពង់​បង្ហូរ​ប្រេង​យ៉ាងខ្លាំង​នៅ​ទីក្រុង​យូ​ហ្វា ប្រទេស​រុ​ស្ស៊ី បណ្ដាលឱ្យ​ស្លាប់​មនុស្ស​៥៧៥​នាក់ ដោយសារ​រថភ្លើងពីរ​រត់​ជិត​គ្នា​បង្កើត​ជា​ផ្កាភ្លើង​នៅ​ជិត​បំពង់បង្ហូរ​នាំ​ប្រេង ។
ឆ្នាំ​២០០៣
-​អ្នក​វិទ្យាសាស្ដ្រ​បាន​ប្រើ​បច្ចេកទេស​ម៉ាស៊ី​ន​តំណពូជ​ដោយ​អាច​ធ្វើ​ឱ្យ​សត្វ​មាន់​ដុះធ្មេញ ។
ឆ្នាំ​២០០៧
-​កម្មវិធី​បរិស្ថាន​នៃ​អង្គការ​សហ​ប្រជាជាតិ​បាន​ប៉ាន់​ប្រមាណ​ថា មាន​ប្រជាជន៤០ភាគរយ​ក្នុង​ពិភពលោក​នឹង​រង​ការ​ប៉ះពាល់ដោយសារ​ការ​រលាយ​ទឹកកក និង​ព្រិល​នៅលើ​ភ្នំ​នៃ​ទ្វីបអាស៊ី​ដោយសារ​ការ​ឡើង​កំ​ដៅផែនដី ។
-​លោក​ប្រធានាធិបតី​រុ​ស្ស៊ី វ៉ា្ល​ឌី​មៀរ ពូ​ទី​ន​បាន​ប្រកាស​ថា ប្រទេស​រុ​ស្ស៊ី និង​បន្ថែមគោលដៅ​អាវុធ​នុយក្លេអ៊ែរ​ថ្មី​របស់​ខ្លួន​នៅទូ​ទាំង​ទ្វីបអឺរ៉ុប ប្រសិនបើ​អា​មេ​រិ​ក​ដាក់ទីតាំង​ការពារ​មី​ស៊ី​ល​នៅ​តំបន់​អឺរ៉ុប​នោះ ៕