ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេឃុំ​កោះ​ថ្កូវព្រួយបារម្ភ​រឿង​ប្រជាពលរដ្ឋ​ប្រឈម​នឹង​កង្វះ​ទឹក​ធ្វើស្រែ

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ​៖ ​មេឃុំ​កោះ​ថ្កូវ ស្រុក​ជល​គី​រី បាន​សម្តែង​ការ​ព្រួយ​បារ​ម្ភ​ជា​ខ្លាំង ព្រោះតែ​ឆ្នាំ​នេះ​ទឹកទន្លេ​តូច ដែល​ធ្វើ​ឱ្យ​អាង​ស្តុក​ទឹក​ទាំង​១៨​កន្លែង​ក្នុង​ឃុំ ពុំ​មានទឹក​តម្កល់​ទុក សំរាប់​ធ្វើស្រែ​ចំការ​ឡើយ​។ លោក…

ខេត្តកំពង់ឆ្នាំង ​៖ ​មេឃុំ​កោះ​ថ្កូវ ស្រុក​ជល​គី​រី បាន​សម្តែង​ការ​ព្រួយ​បារ​ម្ភ​ជា​ខ្លាំង ព្រោះតែ​ឆ្នាំ​នេះ​ទឹកទន្លេ​តូច ដែល​ធ្វើ​ឱ្យ​អាង​ស្តុក​ទឹក​ទាំង​១៨​កន្លែង​ក្នុង​ឃុំ ពុំ​មានទឹក​តម្កល់​ទុក សំរាប់​ធ្វើស្រែ​ចំការ​ឡើយ​។

លោក ផាត់ ចិន​ណា ធ្វើ​សេចក្តី​រាយ​ការណ៍​ពី​ការ​ព្រួយ​បារ​ម្ម​ណ៍​បែប​នេះ​ទៅ​កាន់​សមាជិក​ព្រឹ​ទ្ឋ​សភា អ្នកតំណាង​រាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង និង​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ក្នុង​ឱកាស​កាន់បិណ្ឌ​ទី​៧ ក្នុង​វត្ត​កោះ​ថ្កូវ ស្ថិត​នៅ​ក្នុងភូមិ​កោះ​ថ្កូវ ឃុំ​កោះ​ថ្កូវ ស្រុ​កេ​ជល​គី​រី នា​ព្រឹក​ថ្ងៃ​ទី​០៩ ខែកញ្ញា ឆ្នាំ​២០២០​។

លោក​មេឃុំ​កោះ​ថ្កូវ​បាន​បន្ត​ថា​ ឃុំ​កោះ​ថ្កូវ​មាន​ប្រជាពលរដ្ឋ​២១១៥​គ្រួសារ ស្មើនឹង​១០​៦៩១​នាក់ ដែល​៩៨% ជាក​សិ​ករ​ធ្វើស្រែ​ចំការ ។ ប៉ុន្តែ​ដោយសារ​ឆ្នាំ​នេះ​ទឹកទន្លេ​តូច ធ្វើ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ព្រួយ​បារ​ម្ភ​ជា​ខ្លាំង ព្រោះ​ត្រូវ​ប្រឈម​ចំពោះ​ការ​ខ្វះខាត​ទឹក​ធ្វើស្រែ​ជាក់​ជា​ពុំខាន​។

ទាក់ទង​និង​ការ​លើក​ឡើង​ខាងលើ​នេះ ​លោក​ ឡុ​ង ឈុ​ន​ឡៃ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​ស្នើ​សុំ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ និង​មន្ទីរ​ពាក់​ព​ន្ធ័ ត្រូវ​យក​ចិ​ត្តូ​ក​ដាក់​ដោះស្រាយ​ការ​លំបាក​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​កោះ​ថ្កូវ ដើម្បី​អោយ​ប្រជាពលរដ្ឋ​មានទឹក​សំរាប់​ធ្វើស្រែ​ចំការ ដោយ​ត្រូវ​ត្រៀម​ម៉ាស៊ីនបូមទឹក ប្រឹង​ដើម្បី​ជួយ​សង្គ្រោះ​ស្រូវ​ពួក​គាត់​ឱ្យទាន់​ពេលវេលា ។

ជាមួយ​គ្នា​នេះ​ដែរ ​លោក​បាន​សំណូមពរ​ដល់​ក្រុមប្រឹក្សា​ឃុំ អាជ្ញាធរ​ភូមិ​ឃុំ​ផ្សព្វផ្សាយ​ប្រជាពលរដ្ឋ អោយ​កូនចៅ​គ្រប់​អាយុ​បោះ​ឆ្នោត​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត និង ចូលរួម​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត នៅ​ថ្ងៃ​ទី​០១ ខែតុលា ឱ្យ​បាន​គ្រប់​ៗ​គ្នា​។

ក្នុង​ឱកាស​នោះ​ដែរ លោក​ជំទាវ កែ ច័ន្ទ​មុនី អ្នកតំណាង​រាស្ត្រ​មណ្ឌល បាន​ថ្លែង​ថា​៖ អ្វី​ៗ​ដែល​យើង​កំពុង​មាន​និង​កំពុង​ទទួល​បាន​ក្នុង​ពេល​នេះ គឺ​ដោយសារ​គុណ​បំ​ណា ច់​ថ្ងៃ​៧​មក​រា និង​ដោយសារ​ការ​អនុវត្តន៍​គោលនយោបាយ​ឈ្នះ​ឈ្នះ​ដោយ​ជោគជ័យ របស់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ទើប​យើ​មាន​សុខ​សន្តិភាព និង​បាន​ជួបជុំ​គ្នា​ធ្វើបុណ្យ​កាន់បិណ្ឌ​ក្នុង​ពេល​នេះ ។

លោក​ជំទាវ​បាន​បន្ថែម​ថា​ ដើម្បី​ចូលរួម​ទប់ស្កាត់​ជំងឺ​កូវ​វី​ដ​១៩ ដែល​កំពុង​វាយលុក​មក​លើ​ពិភពលោក ប្រជាពលរដ្ឋ​យើង​ត្រូវ​តែ​ណែនាំ​កូនចៅ​ធ្វើ​អនាម័យ​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ដូច​ជា​ត្រូវ​ពាក់​ម៉ាស​ក្នុង​ទីប្រជុំជន ត្រូវ​លាងដៃ​នឹង​សាប៊ូ ឬ​អាកុល​ជាដើម និង​បើ​សង្ស័យ​ថា មាន​ជំងឺ​ដ៏​កាច​សាហាវ​នេះ​នៅ​ក្នុង​មូលដ្ឋាន ត្រូវ​បញ្ជូន​អ្នកជំងឺ​ទៅ​ធ្វើ​ច​តា​ឡី​ស័ក​នៅ​ក្នុង​មន្ទីរពេទ្យ​ជា​បន្ទាន់ ។

ដោយ​​លោក​ ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធិ អភិបាលរង​ខេត្ត និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះ​ជួយ​ស្រុក​ជល​គី​រី បាន​បញ្ជាក់​អោយ​ដឹង​ថា​៖ ក្រោយ​ពេល​បញ្ចប់​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ទៅ ឯកឧត្តម​នឹង​ដឹកនាំ​ក្រុមការងារ​សហការ​ជាមួយ​មន្ត្រី​ជំនាញ ចុះ​បូមទឹក​ពី​ទន្លេ​ដាក់​ចូល​អាង​ស្តុក​ទាំង​១៨​កន្លែង ដើម្បី​អោយ​ប្រជា​កសិករ​ក្នុង​ឃុំ​កោះ​ថ្កូវ​មានទឹក​ធ្វើស្រែ​ចំការ​បាន​គ្រប់គ្រាន់ ។

សួ​រ​បញ្ជាក់​ថា​ ក្នុង​ថ្ងៃ​កាន់បិណ្ឌ​នេះ​ដែរ ក្រុមការងារ​ថ្នាក់​ខេត្ត​បាន​នាំ​មក​នូវ​ទេយ្យទាន​និង​បច្ច័យ ប្រ គេ​ន​ព្រះសង្ឃ​ចំនួន​៥​អង្គ ក្នុង​១​អង្គ​ៗ៥​ម៉ឺន​រៀល បច្ច័យ​ជើង​បិណ្ឌ​និង​បច្ច័យ​កសាង ចំនួន​៣.៣៣៣.៣០០​រៀល ជូន​បច្ច័យ​តា​អាចារ្យ​៥​នាក់​ម្នាក់​ៗ៣​ម៉ឺន​រៀល តាជី​យាយជី​៣០០​នាក់​ម្នាក់​ៗ១​ម៉ឺន​រៀល និង​កុមា​រា​កុមារី​ជា​សិស្សសាលា​១០០​នាក់​ម្នាក់​២​ពាន់​រៀល និង​ប្រជា​ការពារ​២៥​នាក់​ម្នាក់​ៗ១​ម៉ឺន​រៀល​ផង​ដែរ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ