ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្មក់​បង្ក្រាប​បាន​ទីតាំង​ចែកចាយ​ដ៏​ធំ​ក្នុង​ស្រុក​ទ្រាំង ឃាត់ខ្លួន​ស្ត្រី​ម្នាក់

3 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ សមត្ថកិច្ច​អាវុធហត្ថ​ខេត្តតាកែវ បាន​ឆ្មក់​បង្ក្រាប​ទីតាំង​ចែកចាយ​សារធាតុ​ញៀន​មួយ​កន្លែង នៅ​ភូមិ​ស្មោង ឃុំ​ស្មោង ស្រុក​ទ្រាំង ខេត្តតាកែវ កាលពី​រសៀល​ថ្ងៃ​ទី​០៩ ខែកញ្ញា…

ខេត្តតាកែវ ៖ សមត្ថកិច្ច​អាវុធហត្ថ​ខេត្តតាកែវ បាន​ឆ្មក់​បង្ក្រាប​ទីតាំង​ចែកចាយ​សារធាតុ​ញៀន​មួយ​កន្លែង នៅ​ភូមិ​ស្មោង ឃុំ​ស្មោង ស្រុក​ទ្រាំង ខេត្តតាកែវ កាលពី​រសៀល​ថ្ងៃ​ទី​០៩ ខែកញ្ញា ឆ្នាំ​២០២០ នេះ ដោយ​ដកហូត​បាន​សារធាតុ​ញៀន​ចំនួន​៥០១​ក្រាម ស្មើនឹង​កន្លះ​គីឡូក្រាម និង​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ។

ការ​ឆ្មក់​បង្ក្រាប​បាន​ទីតាំង​ចែកចាយ​គ្រឿងញៀន​ដ៏​ធំ​នៅ​ក្នុងស្រុក​ទ្រាំង​នេះ គឺ​មានការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ឯក ង៉ែត ចាន់​ធី មេបញ្ជាការ​ង​កងរាជអាវុធហត្ថ​ខេត្ត និង​រួម​សហការ​ដោយ​ការ​សម្របសម្រួល​នីតិវិធី​ច្បាប់​ដោយ​លោក ទេព មុនិន្ទ ព្រះ​រា​ជ្ញា​រង​អម​អាយ្យ​ការ​សាលាដំបូង​ខេត្តតាកែវ ទើប​ឈាន​ទៅ​ដល់​ការ​បង្ក្រាប​ទីតាំង​ចែកចាយ​នៅ​សារធាតុ​ញៀន​ដុះ​ស្លែ​នេះ​បាន​ជោគជ័យ ។

លោក​វរសេនីយ៍ឯក ង៉ែត ចាន់​ធី មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តតាកែវ បានឱ្យ​ដឹង​ថា ការ​បង្ក្រាប​ទីតាំង​ចែកចាយ​សារធាតុ​ញៀន​ដុះ​ស្លែ​ខាងលើ​នេះ​បាន គឺ​ដោយសារ​ការ​ទទួល​ដំណឹង​ពី​ភ្នាក់ងារ​សម្ងាត់ ក្រោយមក​លោក​ក៏​ដឹកនាំ​កម្លាំង​ចុះ​ឡោម​ព័ទ្ធ​ទីតាំង និង​មានការ​សហការ​សម្រប​សម្រួល​នីតិវិធី​ដោយ​លោក​ព្រះ​រា​ជ្ញា​រង ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ស្ត្រី​ម្នាក់​ឈ្មោះ ប៉ា​ល់ ថាវ អាយុ​២៣​ឆ្មាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ និង​ដកហូត​បាន​ម្សៅ​ក្រាម​.​ស​ថ្លា ចំនួន​១៤​កញ្ចប់ មាន​ទម្ងន់​៥០១​ក្រាម ស្មើនឹង​កន្លះ​គីឡូក្រាម ជញ្ជីង​ថ្លឹង​២ និង​ទូរស័ព្ទ​ដៃ ១​គ្រឿង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ស្ត្រី​សង្ស័យ​បាន​សារភាព​ថា ថ្នាំ​ញៀន​ទាំងនេះ មិនមែន​ជា​របស់​នាង​នោះ​ទេ គឺជា​របស់​ប្តី​នាង​មានឈ្មោះ មេ​ង សេង​ហ៊ុយ ដែល​បាន​រត់គេច​ខ្លួន​បាត់ បន្ទាប់​ពី​ក្រុម​សមត្ថកិច្ច​បាន​ចូល​មក​ដល់​ក្នុងផ្ទះ ។

ចំពោះ​ករណី​នេះ​ដែរ លោក​វរសេនីយ៍ឯក ង៉ែត ចាន់​ធី មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​តាកែវ បាន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ជា​ស្ត្រី រួម​ជាមួយ​វត្ថុ​តាង​ទៅ​តុលាការ ចំណែកឯ​ជនសង្ស័យ​ជា​ប្តី កម្លាំង​ជំនាញ​កំពុង​ធ្វើ​សាវតារ ដើម្បី​សុំ​គោលការណ៍​ពី​តុលាការ ធ្វើការ​តាម​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ច្បាប់ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ