ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តៅស្លឹកត្រចៀក​! ពេជ្រ សិរី​រ័​ត្ន ទ្រាំ​លែង​បាន​ព្រលះ​ស្ត្រី​មួយ​រូប​រឿង​បរិហារ​កេរ្តិ៍ឈ្មោះ​នាង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​នាង ពេជ្រ សិរី​រ័​ត្ន ពិធី​ការិនី​ដែល​មួយ​រយៈពេល​ចុង​ក្រោយ​នេះ​កាន់តែ​លេងខ្លួន​ឆើតឆាយ និង​មាន​រូប​សម្រស់​ស្រស់​សោភា ហាក់​ក្តៅស្លឹកត្រចៀក​ខ្លាំង​រហូត​ទប់​លែង​ជាប់​បាន​ផ្ញើ​សារ​ទៅ​កាន់​ស្ត្រី​មួយ​រូប​ឲ្យ​បញ្ឈប់​បរិហារ​កេរ្តិ៍ឈ្មោះ​របស់​នាង មិន​អ៊ីចឹង​នាង​នឹង​លាតត្រដាង​ការ​ពិត ដែល​ស្ត្រី​រូប​នេះ​បាន​ជំពាក់​លុយ​គេ​មិន​ព្រម​សង…

រាជធានី​ភ្នំពេញ ៖ អ្នក​នាង ពេជ្រ សិរី​រ័​ត្ន ពិធី​ការិនី​ដែល​មួយ​រយៈពេល​ចុង​ក្រោយ​នេះ​កាន់តែ​លេងខ្លួន​ឆើតឆាយ និង​មាន​រូប​សម្រស់​ស្រស់​សោភា ហាក់​ក្តៅស្លឹកត្រចៀក​ខ្លាំង​រហូត​ទប់​លែង​ជាប់​បាន​ផ្ញើ​សារ​ទៅ​កាន់​ស្ត្រី​មួយ​រូប​ឲ្យ​បញ្ឈប់​បរិហារ​កេរ្តិ៍ឈ្មោះ​របស់​នាង មិន​អ៊ីចឹង​នាង​នឹង​លាតត្រដាង​ការ​ពិត ដែល​ស្ត្រី​រូប​នេះ​បាន​ជំពាក់​លុយ​គេ​មិន​ព្រម​សង ។

តាម​រយៈ​សំ​ណេ​រ​របស់​អ្នក​ម្តាយកូន​២ ដែល​មិន​ធ្លាប់​បាន​បង្ហាញមុខ​ស្វាមី​សោះ​នោះ អ្នក​នាង ពេជ្រ សិរី​រ័​ត្ន បាន​បង្ហោះ​រូបភាព​នៃ​កាបូបដៃ និង​ស្បែកជើង និង​សា​រលើ​បណ្តាញ​សង្គម នា​រាត្រី​ថ្ងៃ​ទី ៩ ខែកញ្ញា ហើយ​សំ​ណេ​រ​របស់​នាង​អាច​ឲ្យ​អ្នកគាំទ្រ​បានដឹង​ថា​ស្ត្រី​រូប​នោះ​មិនមែន​ជា​អ្នក​រស់នៅ​ស្រុក​ខ្មែរ​ឡើយ តែ​យ៉ាងណាមិញ ពិធី​ការិនី​ដែល​និយម​សម្ញែង​ដើមទ្រូង​រូប​នេះ មិន​បាន​បញ្ចេញ​អត្តសញ្ញាណ​ស្ត្រី​រូប​នោះ​ឡើយ ។

អ្នក​នាង ពេជ្រ សិរី​រ័​ត្ន ដែល​បង្ហោះ​សារ​លក្ខណៈ​ព្រមាន​ទៅ​ស្ត្រី​រូប​នោះ​មាន​ខ្លឹមសារ​ទាំងស្រុង​ថា «​មួយ​រយៈ​នេះ​ខ្ញុំ​លឺ​អ្នកសិល្បៈ​ទាំងប្រុស​ទាំងស្រី​ទាំង​ខ្ទើយ ទៅ​សម្តែង​នៅ​ក្រៅប្រទេស ត្រលប់​មក​វិញ​ប្រាប់​ខ្ញុំ​ច្រើន​គ្នា​ថា នាង​មេ ស • ផ និយាយ​បរិហា​កេរ្តិ៍ឈ្មោះ​ខ្ញុំ​ក្នុង​ន័យ​ប​ន្លើ​ស​បន្ទាបបន្ថោក ខ្ញុំ​សូម​ប្រាប់​នាង​ឯង​ជា​លើក​ចុង​ក្រោយ​ថា ឈប់​ដើរ​និយាយ​បង្ខូច​ខ្ញុំ ឈប់​ដើរ ថា​ខ្ញុំ​សុំ​អង្វរ ទៅ​ស្នាក់​នៅផ្ទះ​នាង​អោយ​លុយ​ចាយ​សុទ្ធតែ​ម៉ឺន​ដុល្លារ ខុស​ការ​ពិត​នោះ ខ្ញុំ​លែង​ទុក​មុខ​អោយ​នាង​ហើយ តើ​នាង​ចង់អោយ​ខ្ញុំ​បង្ហាញ​រូប​នាង​ដែល​គេ​ចុះ​ទស្សនាវដ្តី ជំពាក់​ថ្លៃ​កាបូប​គេ​មិន​សង គ្រានោះ​ទេ ?​នាង​ចាំ​ទេ ? ហើយ​អ្នក​នៅ​ស្រុក​ខ្មែរ​ផ្តាំ អោយ​យក​លុយ​មក​សង​គេ​ផង គេ​នឹក​គេ​ចាំ​ទទួល​នៅ​ព្រ​លាន ជាមួយ​កំរងផ្កា លេខ ( 8 ) #​វគ្គ​ទី​១ ។ បើ​មិន​ប៉ះ​ខ្ញុំ ខ្ញុំ​ក៏​មិន​ប៉ះ​នាង បើ​ចង់​ត​ខ្ញុំកំដរ » ។

ជុំវិញ​សារ​ខាងលើ​នេះ ក៏​មាន​អ្នកគាំទ្រ និង​មិត្តភក្តិ​របស់​ពិធី​ការិនី​រូប​នេះ សួរនាំ​ចង់​ដឹង​អត្តសញ្ញាណ​ពិតប្រាកដ​របស់​ស្ត្រី​ដែល​នាង​បាន​សរសេរ​ឈ្មោះ​កាត់​ថា ស • ផ នោះ​ខ្លាំង​ណាស់ តែ​អ្នក​នាង ពេជ្រ សិរី​រ័​ត្ន មិន​ទាន់​បាន​ឆ្លើយ​តប​ឲ្យ​ដឹង​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ