ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្ត្រ​រំងាប់​អារម្មណ៍​តានតឹង​ពេល​ស្ទះចរាចរណ៍

9 ឆ្នាំ មុន

ចំពោះ​បញ្ហា​កកស្ទះ​ចរាចរណ៍​ពុំ​មាន​នរណា​ម្នាក់​ចង់ឱ្យ​កើត​ទ្បើ​ង​ទ្បើ​យ ព្រោះ​វា​បណ្តាល​ឱ្យ​ខកខាន​និង​យឺតយ៉ាវ​ពេលវេលា ក្នុង​កិច្ចការ​អ្វីមួយ ។ ហេតុ​ដូច្នេះ​ហើយ​ទើប​មាន​អ្នក​កាន់​ចង្កូតរថយន្ត​មួយ

ចំពោះ​បញ្ហា​កកស្ទះ​ចរាចរណ៍​ពុំ​មាន​នរណា​ម្នាក់​ចង់ឱ្យ​កើត​ទ្បើ​ង​ទ្បើ​យ ព្រោះ​វា​បណ្តាល​ឱ្យ​ខកខាន​និង​យឺតយ៉ាវ​ពេលវេលា ក្នុង​កិច្ចការ​អ្វីមួយ ។ ហេតុ​ដូច្នេះ​ហើយ​ទើប​មាន​អ្នក​កាន់​ចង្កូតរថយន្ត​មួយ​ចំនួន​តែង​សម្តែង​ចេញ​មក​នូវ​អារម្មណ៍​ឆេវឆាវ និង​តានតឹង រហូត​ញ៉ាំង​ឱ្យ​បរិយាកាស​នោះ​កាន់តែ​អាប់អួរ​ទៅ​ទៀត ។ ដូចនេះ​កោះសន្តិភាព​សូម​ណែនាំ​ពី​វិធី​រំងាប់​អារម្មណ៍​តានតឹង ខណៈ​ពេល​ស្ទះចរាចរណ៍​ដូច​តទៅ​៖

១-​ត្រូវ​យល់​ថា អ្នក​នឹង​អាច​ចាក​ចេញពី​ស្ថានភាព​ចរាចរណ៍​នោះ​បាន ។ ការ​កកស្ទះ​ចរាចរណ៍​អាច​នឹង​ស៊ីពេល​ច្រើន​បំផុត​ត្រឹមតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ប៉ុន្តែ​បើជា​អ្នក​គិត​ថា វា​នឹង​ស្ទះ​នៅ​ទីនោះ​រហូត​ដល់​ទៅ​ជាង​មួយ​ថ្ងៃ ឬ​រៀង​រហូត​លោក​អ្នក​ប្រាកដជា​នឹង​កើតក្តី​បារម្ភ​ណែនណាន់តាន់តាប់ និង​កើត​ស្ត្រែ​ស​ជា​មិន​ខាន ។

២-​ស្តាប់​ចម្រៀង​កម្សាន្ត​អារម្មណ៍ ។ ការ​ស្តាប់​តន្ត្រី​អាច​ជួយ​ដល់​អ្នក​បំភ្លេច​នូវ​អារម្មណ៍​តានតឹង​អស់ទាំង​នោះ​បាន​ក្នុង​អំ​ទ្បុ​ង​ពេល​ស្ទះចរាចរណ៍ ។

៣-​ព្យាយាម​រក​វិធី​បន្ធូរ​អារម្មណ៍​ផ្សេង​ៗ ។ ការ​សម្រួល​ផ្លូវដង្ហើម សម្មាធិ ឬ​ក៏​ធ្វើ​អ្វី​ៗ​ដែល​អាច​ជួយ​ដល់​អ្នក​ក្នុង​កិច្ចការ​នេះ ។ ការ​ប្រតិបត្តិ​វិធី​បន្ធូរ ឬ​សម្រួល​អារម្មណ៍​នឹង​ធ្វើ​ឱ្យ​ភាព​តានតឹង​ក្នុង​ចិត្ត​អ្នក​ធូរស្រាល​លឿន​បំផុត ។

៤-​ប្រើប្រាស់​អី​ុ​ន​ធើ​រ​ណេ​ត ប្រសិនជា​អ្នក​បាន​ភ្ជាប់​បណ្តាញ ឬ WiFi ស្រាប់ ។

៥-​ទូរស័ព្ទ​ទៅ​មិត្តភក្តិ​របស់​អ្នក ឬ​ក៏​សាច់ញាតិ​ណាមួយ ដែល​អ្នក​ចង់​ជជែក​លេង​ជាមួយ​។ ការ​សន្ទនា​តាម​ទូរស័ព្ទ​អាច​នឹង​ធ្វើ​ឱ្យ​ចិត្ត​របស់​អ្នក​ភ្លេច​អស់​នូវ​អារម្មណ៍​តានតឹង​ពី​បញ្ហា​កកស្ទះ​ចរាចរណ៍​ដែល​កំពុង​ប្រឈម ។ លើស​ពី​នេះ​លោក​អ្នក​ក៏​អាច​ផ្ញើ​សារ​ឆ្លង​ឆ្លើយ​ជាមួយ​នរណា​ម្នាក់​ក៏​បាន​ដែរ ។

៦-​អាន​សៀវភៅ ទស្សនាវដ្តី កាសែត​ឬអ្វី​ៗ​ដែល​អ្នក​ចង់​អាន ។ ការ​អាន​គឺ​វា​អំណោយផល​ល្អ​ដល់​អ្នក ហើយ​ក៏​អាច​ធ្វើ​ឱ្យ​ស្មារតី​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​កាន់ចង្កូត​របស់​អ្នកមាន​ដំណើរការ​ល្អ​ប្រសើរ​ក្នុង​ការ​បើក​ចេញពី​ស្ថានការណ៍​ចរាចរណ៍​នោះ ។
*​សម្គាល់ៈ បន្ថែម​លើ​នេះ​លោក​អ្នក​ក៏​អាច​យក​របស់​ញ៉ាំ ឬ​ភេសជ្ជៈ​ខ្លះ​ៗ ទុក​គ្រាន់​ទទួលទាន ខណៈ​ពេល​កកស្ទះ​ក៏​បាន ព្រោះ​វា​អាច​បណ្តាល​អ្នក​ស្រេកទឹក ឬ​ឃ្លាន​ក្នុង​អំ​ទ្បុ​ង​ពេល​ស្ទះ​យូរ ៕