ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Suarez ថា​ព័ត៌មាន​កន្លង​មក​របស់ខ្លួន​ជាមួយ Barca សុទ្ធតែ​ក្លែងក្លាយ

3 ឆ្នាំ មុន

អេ​ស្ប៉ា​ញ ៖ កីឡាករ Luis Suarez បាន​​បញ្ជាក់​ថា ព័ត៌មាន​ដែល​បាន​ចុះ​ផ្សាយ​ជា​ច្រើន​អំពី​អនាគត​របស់​ខ្លួនជាមួយ​ក្លិប Barcelona កន្លងមក គឺ​សុទ្ធតែ​ក្លែងក្លាយ​ទាំងអស់​។…

អេ​ស្ប៉ា​ញ ៖ កីឡាករ Luis Suarez បាន​​បញ្ជាក់​ថា ព័ត៌មាន​ដែល​បាន​ចុះ​ផ្សាយ​ជា​ច្រើន​អំពី​អនាគត​របស់​ខ្លួនជាមួយ​ក្លិប Barcelona កន្លងមក គឺ​សុទ្ធតែ​ក្លែងក្លាយ​ទាំងអស់​។

សូម​រំលឹក​ថា កន្លង​មក​សារព័ត៌មាន​ជា​ច្រើន​ជុំវិញ​ពិភពលោក បាន​ចុះ​ផ្សាយ​ពី​ការ​ចាក​ចេញពី​ក្លិប Barcelona នៅ​រដូវក្តៅ​នេះ របស់​ខ្សែប្រយុទ្ធ​អ៊ុយ​រ៉ា​ហ្គា​យ​វ័យ ៣៣​ឆ្នាំ​រូប​នេះ​។ បន្ទាប់​ពី​លោក Ronald Koeman គ្រូបង្វឹក​ថ្មី បាន​ប្រាប់​រូបគេ​ថា គេ​អាច​ចាក​ចេញពី​ក្លឹ​បបាន បន្ទាប់​ពី​មិន​ស្ថិត​ក្នុង​ការ​ផែនការ​របស់​លោក សម្រាប់​រដូវ​កាល ២០២០-២១ ឡើយ​។

Suarez ត្រូវ​បាន​ផ្សារ​ភ្ជាប់​យ៉ាង​ជាមួយ​ក្លិប Juventus, ក្លិប​ចាស់​របស់​គេ Ajax និង​ក្លិប Inter Miami របស់​លោក David Beckham នៅ​សហរដ្ឋអាមេរិក​ផង​ដែរ​។

ប៉ុន្តែ​ម្ចាស់​អាវ​លេខ ៩ រូប​នេះ បាន​បង្ហោះ​សារ​បែប​កំប្លែង​មួយ​នៅ​លើ​បណ្តាញ​សង្គម Instagram របស់​ខ្លួន ខណៈ​ដែល​កំពុង​បន្ត​ធ្វើការ​ហ្វឹកហាត់​ជាមួយ​ក្រុម យ៉ាង​សប្បាយ​រីករាយ ដោយ​ដាក់​ចំណងជើង​រូបភាព​របស់​ខ្លួន​សើច​ថា «​នៅ​ពេល​មាន​ព័ត៌មាន​ក្លែងក្លាយ​ចេញ​មក …»​។

សូម​បញ្ជាក់​ថា Luis Suarez នៅ​សល់​កុងត្រា ១​ឆ្នាំទៀត ​ជាមួយ Barcelona ហើយ​បច្ចុប្បន្ន​ ​រូបគេកំ​ពុ​ង​ឈរ​នៅ​លំដាប់​ទី ៣ ក្នុង​បញ្ជី​កីឡាករ​រក​គ្រាប់​បាល់​ច្រើន​ជាងគេ​របស់​ក្លិប ដោយ​តាម​ពីក្រោយ César (​វីរបុរស​ក្លិប​) និង​ប្រធាន​ក្រុម Lionel Messi ដែល​នៅ​កំពូល​តារាង​៕ (​ដកស្រង់​ចេញពី Goal.com)