ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើង​ឆេះ​ព្រៃ​យ៉ាង​ខ្លាំង​ពុំ​ធ្លាប់​មាន ​ធ្វើ​ឲ្យ​ផ្ទៃមេឃ​ប្រែ​​ក្លាយទៅជា​ពណ៌​ទឹកក្រូច​(វីដេអូ)

3 ឆ្នាំ មុន
  • ភ្នំពេញ

សហរដ្ឋអាមេរិក ៖ ទិដ្ឋភាព​មើលទៅ​ប្រៀប​ដូច​ជា​ឋាននរក ដោយ​ផ្ទៃមេឃ​បាន​ប្រែ​ពណ៌​ទៅ​ជា​ទឹកក្រូច មក​ពី​ភ្លើង​ឆេះ​ព្រៃ​ដែល​ជាមួយ​ខ្យល់​បោកបក់​ខ្លាំង ព្រមទាំង​ភាពរាំងស្ងួត បាន​បន្ត​ឆេះ​រាលដាល កាលពី​ថ្ងៃ​ទី​៩ ​កញ្ញា​ ខ្លាំងក្លា​បំផុត…

សហរដ្ឋអាមេរិក ៖ ទិដ្ឋភាព​មើលទៅ​ប្រៀប​ដូច​ជា​ឋាននរក ដោយ​ផ្ទៃមេឃ​បាន​ប្រែ​ពណ៌​ទៅ​ជា​ទឹកក្រូច មក​ពី​ភ្លើង​ឆេះ​ព្រៃ​ដែល​ជាមួយ​ខ្យល់​បោកបក់​ខ្លាំង ព្រមទាំង​ភាពរាំងស្ងួត បាន​បន្ត​ឆេះ​រាលដាល កាលពី​ថ្ងៃ​ទី​៩ ​កញ្ញា​ ខ្លាំងក្លា​បំផុត ពុំ​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​។

ភ្លើង​បន្ត​រាតត្បាត​តំបន់ឆ្នេរ​សមុទ្រ​ខាងលិច​សហរដ្ឋអាមេរិក ពី​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា​ដល់​រដ្ឋ​វ៉ា​ស៊ិ​ន​តោន បណ្ដាល​ឲ្យ​មានការ​ជម្លៀស​មនុ​ស្ស្ចេ​ញ​ច្រើន​ពាន់​នាក់ និង​បង្ក​ការ​ខូចខាត​ធ្ងន់ធ្ងរ​។

កន្លែង​ភ្លើង​ឆេះ​ព្រៃ​លាតសន្ធឹង​ពី​ព្រំដែន​ជាមួយ​កា​ណា​ដា ក្នុង​រដ្ឋ​វ៉ា​សិ​ុ​ន​តោន​រហូត​ដល់​ព្រំដែន​ម៉ិក​​ស៊ិ​ក ជិត​ទីក្រុង​សាន់​ឌី​យេ​ហ្គោ​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា ដែល​នៅ​ទីនោះ​ព្រៃឈើ​ជិត​៧.០០០​ហិ​កតា​ត្រូវ​ភ្លើង​បំផ្លាញ​។

នៅ​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ ប្រជាជន​ពេល​ក្រោកពីដំណេក ស្រាប់តែ​ឃើញ​ផ្ទៃមេឃ​ប្រែ​ពណ៌​ទៅ​ជា​ពណ៌​​ទឹកក្រូច​កា​ម៉ៅ ដោយសារ​ការ​លាយឡំ​គ្នា​នៃ​ផ្សែង​និង​ពន្លឺភ្លើង​ដែល​ជះ ។ មាន​ភ្លើង​ឆេះ​ព្រៃ​ជាង​២០​កន្លែង ដែល​មាន​ភាព​ខ្លាំងក្លា​នៅ​កាលី​ហ្វ័​រ​នី​ញ៉ា ហើយ​អ្នក​ពន្លត់ភ្លើង​ប្រមាណ​ជា​១.០០០​នាក់ ត្រូវ​បាន​ប្រមូល​ដើម្បី​ប្រយុទ្ធ​តតាំង​នឹង​ភ្លើង ឆេះ​ព្រៃ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា CREK FIRE ក្នុង​តំបន់​FRESNO​ដែល​ឆេះ​រាលដាល​ព្រៃឈើ​ទំហំ​ជាង​៦៥.០០០​ហិ​កតា​។ នៅ​ជិត​ក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស ភ្លើង​ឆេះ​ព្រៃ​មានឈ្មោះ​ថា​BOBCAT FIRE បាន​បំផ្លាញ​ព្រៃឈើ​ជាង​៤.៥០០​ហិ​កតា ហើយ​នៅ​តែ​មិន​ទាន់​អាច​ត្រួតត្រា​បាន​។

បទបញ្ជា​ឲ្យ​ជម្លៀស​មនុស្ស​ចេញ ក៏​ត្រូវ​បាន​ធ្វើ​ដែរ​សម្រាប់​ប្រជាជន​ដែល​រង​ការ​គំរាមកំហែង​ដោយ​​ភ្លើងព្រៃ នៅ​ជិត​ទីក្រុង​សាន់​ឌី​យេ​ហ្គោ​។ នៅ​រដ្ឋ​អូ​រី​ហ្គោ​ន​អភិបាល​រដ្ឋ​លោកស្រី​KATE BROWN​លើក​ឡើង​ពី​ភ្លើង​ឆេះ​ព្រៃ​ដ៏​សាហាវ​ពុំ​ធ្លាប់​មាន​ពី​មុន​មក​នា​ឆ្នាំ​នេះ​។ អភិបាល​រដ្ឋ​វ៉ា​ស៊ិ​ន​តោន​លោក ​JAY INSLEE​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​៨​កញ្ញា​ថា ក្នុង​រដ្ឋ​លោក​មាន​ភ្លើង​ឆេះ​ព្រៃ​៩​កន្លែង​ដោយ​បំផ្លាញ​ព្រៃឈើ​ជាង​១៣៣.០០០​ហិ​កតា រយៈពេល​ត្រឹម​២៤​មោ់ង​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

https://twitter.com/i/status/1303739490674946048

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ