ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​ប្រពន្ធ​ប្តី​កំពុង​គេចខ្លួន ពាក់ព័ន្ធ​រឿង​ចេញ​សែក​ស្អុយ​ចំនួន​៣៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ដែល​ជា​អ​និ​ជន​ខ្មែរ​រស់នៅ​ក្រៅប្រទេស កាលពី​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០២០ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ចេញ​មូល​ប្ប​ទា​នប​ត្រ​អត់​សាច់ប្រាក់​(​សែក​ស្អុយ​)​ចំនួន​៣៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។ ស្ត្រី​ជាប់​សង្ស័យ​ឈ្មោះ…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ដែល​ជា​អ​និ​ជន​ខ្មែរ​រស់នៅ​ក្រៅប្រទេស កាលពី​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០២០ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ចេញ​មូល​ប្ប​ទា​នប​ត្រ​អត់​សាច់ប្រាក់​(​សែក​ស្អុយ​)​ចំនួន​៣៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។ ស្ត្រី​ជាប់​សង្ស័យ​ឈ្មោះ ហុ​ក ផល្លា អាយុ​៤៧ ឆ្នាំ​ស្នាក់​នៅផ្ទះ​លេខ​២ ផ្លូវ​លេខ​៧ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

បើ​តាម​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ឲ្យ​ដឹង​ថា ស្ត្រី​ឈ្មោះ ហុ​ក ផល្លា ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​លើក​មុន​ម្តង​រួច​ហើយ ពាក់ព័ន្ធ​លើ​បណ្តឹង​របស់​លោក ហ៊ា​ង រតនា ករណី​ឆបោក​.​ដាក់​ប្លង់​ដី​បញ្ចាំ​យក​ប្រាក់​៤០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ប៉ុន្តែ​ប្លង់​ដី​នោះ​ជា​ប្លង់​ដី​ខ្យល់​។ បន្ទាប់​មក​ដើមបណ្តឹង​បាន​ប្តឹង​សមត្ថកិច្ច​រហូត​មានការ​ឃាត់ខ្លួន​ស្ត្រី​ឈ្មោះ ហុ​ក ផល្លា តែ​ពេល​នោះ​ប្តី​អ្នកស្រី​ដែល​មានឈ្មោះ ឃឹម ស្តើង បាន​យក​ប្រាក់​ចំនួន​៥​ម៉ឺន​ដុល្លារ​ទៅ​ដាក់​តម្កល់​ឲ្យ​ដើមបណ្តឹង ហើយ​ចេញ​សែក​លើ​ទឹកប្រាក់​ចំនួន​៣៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​ធានា​ប្រពន្ធ​បាន​នៅ​ក្រៅ​ឃុំ​។

មន្ត្រី​នគរបាល​បន្ត​ថា មូល​ប្ប​ទា​នប​ត្រ​ដែល​មាន​ទឹកប្រាក់​៣៥​ម៉ឺន​ដុល្លារ ដែល​ឈ្មោះ ឃឹម ស្តើង ចេញ​ឲ្យ​ទៅ​ដើមបណ្តឹង​នោះ​ជា​សែក​គ្មាន​សាច់ប្រាក់​ទៅ​ទៀត ម្លោះ​ហើយ​ទើប​ជន​រង​គ្រោះ​ស​ម្រេ​ចិត្ត​ដាក់​ពាក្យ​ប្តឹង​ទៅ​សមត្ថកិច្ច​រហូត​មាន​ដីកា​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ បញ្ជា​ឲ្យ​ចូលខ្លួន​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ ប៉ុន្តែ​ពេល​នេះ​ចាប់​បាន​ប្រពន្ធ ចំណែក​ប្តី​កំពុង​គេចខ្លួន ។ យ៉ាងណា​ក្តី​ស្ត្រី​ជា​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​ដំ​ណុំ​រឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២០ ស្អែក​នេះ ដើម្បី​បន្ត​នីតិវិធី​៕ ដោយ ៖ ឃឹម ប៊ុ​ន​ណា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ