ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀបចំ​ពិធី​កាន់បិណ្ឌ​ទី​6​ក្នុង​ពន្ធនាគារ​ខេត្តកំពង់ឆ្នាំង

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ក្នុង​ឱកាស​ដឹកនាំ​មន្ត្រី​តុលាការ​និង​មន្ត្រី​ពន្ធនាគារ ទៅ​សួរសុខទុក្ខ​និង​នាំ​យក​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន ទៅ​ផ្តល់​ជូន​ដល់​ជនជាប់ចោទ ពិរុទ្ធជន និង​ទណ្ឌិត ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត កាលពី​ព្រឹក​ថ្ងៃ​ទី​៨ ខែកញ្ញា…

ខេត្តកំពង់ឆ្នាំង ៖ ក្នុង​ឱកាស​ដឹកនាំ​មន្ត្រី​តុលាការ​និង​មន្ត្រី​ពន្ធនាគារ ទៅ​សួរសុខទុក្ខ​និង​នាំ​យក​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន ទៅ​ផ្តល់​ជូន​ដល់​ជនជាប់ចោទ ពិរុទ្ធជន និង​ទណ្ឌិត ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត កាលពី​ព្រឹក​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០២០ ឯកឧត្តម អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបាន​មាន​ប្រសាសន៍​ផ្ដាំផ្ញើ​ដល់​អ្នក​ដែល​កំពុង​ជាប់​ពន្ធនាគារ សូម​ប្រឹងប្រែង​កសាង​ខ្លួន និង​អប់រំ​ផ្លូវចិត្ត​ឱ្យ​បាន​ល្អ ដើម្បី​ឆាប់​បាន​ចេញ​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​ជួបជុំ​ក្រុម​គ្រួសារ​វិញ ។

ឯកឧត្តម អ៊ិ​ត សុធា ថ្លែង​ទៀត​ថា ថ្វីបើ​បងប្អូន​ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​ក៏​ពិតមែន ក៏​ប៉ុន្តែ​ថ្ងៃនេះ ដោយ​មានការ​យកចិត្តទុកដាក់​ពី​ស្ថាប័ន​តុលាការ រូប​លោក​ផ្ទាល់​បាន​ដឹកនាំ​មន្ត្រី​តុលាការ និង​មន្ត្រី​ពន្ធនាគារ នាំ​យក​គ្រឿង​ឧ​ប​ភោគ​បរិភោគ​រួម​មាន មី ទឹកត្រី ទឹក​ស៊ី​អ៊ី​វ ទឹកក្រូច ទឹក​បរិ​សុទ្ធ អង្ករ សាច់​ជ្រូក មក​ចែក​ជូន​បងប្អូន​ដែល​កំពុង​ជាប់​ពន្ធនាគារ ។

ជាមួយ​នេះ បាន​និមន្ត​ព្រះសង្ឃ​ធ្វើ​ពិធី​កាន់​បិណ្ឌ​វេន​ទី​៦ ឱ្យ​បងប្អូន​បាន​ចូលរួម​ធ្វើបុណ្យ​ដាក់​បាត្រ ដើម្បី​ឧ​ទិ​ស្ទ​កុសល​ជូន​ដល់​ញាតកា បុព្វការី​ជន​ដែល​បាន​ចែក​ឋាន​ទៅ ព្រោះថា​បង
ប្អូ​ន​មិន​អាច​ទៅ​ធ្វើបុណ្យ​នៅ​គេហ​ឋាន ឬ​ក៏​នៅ​វត្ត​អារាម​បាន​ក៏​ពិតមែន ប៉ុន្តែ​ថ្ងៃនេះ​បងប្អូន​អាច​ធ្វើបុណ្យ​កាន់បិណ្ឌ និង​ឧទ្ទិស​មគ្គផល​ដែល​បាន​ចែក​ជូន​នៅ​ពេល​នេះ ដើម្បី​ឱ្យ​ដល់​បុព្វការី​ជន​របស់​បងប្អូន ក៏​ដូច​បងប្អូន​ធ្វើបុណ្យ​នៅ​តាម​ទី​អារាម​ផង​ដែរ ។

ឯកឧត្តម​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត សំណូមពរ​ដល់​បងប្អូន​ទាំងអស់​ដែល​កំពុង​ជាប់​ពន្ធនា​គារ ត្រូវ​គោរព​វិន័យ កែ​លំអ​កសាង​ខ្លួន​ឱ្យ​បាន​ល្អ ដើម្បី​ឆាប់​បាន​វិល​ត្រឡប់​ទៅ​ជួបជុំ​ក្រុម​គ្រួសារ​វិញ ហើយ​ត្រូវ​គោរព​ច្បាប់​បទដ្ឋាន​នានា របស់​ព្រះរាជាណាចក្រ​កម្ពុជា ។ ជាមួយ​គ្នា​នេះ ត្រូវ​ថែរក្សា​សុខភាព​ឲ្យ​បាន​មាំមួន ដោយ​ហូប​ចុក​មាន​អនាម័យ ចៀសវាង​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ។

សូ​ម​បញ្ជាក់​ថា នៅ​ក្នុង​ឱកាស​នោះ​មាន​រៀបចំ​ដាក់​បិណ្ឌ​វេន​ទី​៦ ដោយ​បាន​និមន្ត​ព្រះសង្ឃ​ចំនួន​១៥​​អង្គ ធ្វើ​ពិធីរាប់បាត្រ ប្រគេន​ទេយ្យទាន​តាម​ពិធី​ព្រះពុទ្ធ​សាសនា​របស់​មន្ត្រី​ពន្ធនាគារ ក៏​ដូច​ជា​អ្នក​ជាប់​ពន្ធនាគារ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ