ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ការ​ប្រមូល​ផ្តុំ​​គ្នា​របស់​អ្នក​​ជិះ​ម៉ូតូ​ធំ​​ជាង​៤០​ម៉ឺន​នាក់​ ទាក់ទិន​អ្នក​ឆ្លងកូវីដ​ជាង​២​​សែន​នាក់

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ អ្នក​ជិះ​ម៉ូតូ​ធំ​ប្រមាណ​ជា៤៦០.០០០​នាក់ ដែល​ប្រមូលផ្ដុំ​គ្នា​​កាលពី​ខែសីហា នៅ​រដ្ឋ​ដា​កូតា​ខាងត្បូង ​ដោយ​មិន​អើពើ​ចំពោះ​ការ​ឆ្លង​រាលដាល​នៃ​វីរុស COVID-19 បានញ៉ាំ​ង​ឲ្យ​មាន​អ្នក​ឆ្លង​វីរុស​នោះ​សរុប​២៦០.០០០នាក់ ។ នេះ​ជា​ការ​វាយតម្លៃ​របស់​បណ្ដា​អ្នក​ស្រាវជ្រាវ…

សហរដ្ឋអាមេរិក ៖ អ្នក​ជិះ​ម៉ូតូ​ធំ​ប្រមាណ​ជា៤៦០.០០០​នាក់ ដែល​ប្រមូលផ្ដុំ​គ្នា​​កាលពី​ខែសីហា នៅ​រដ្ឋ​ដា​កូតា​ខាងត្បូង ​ដោយ​មិន​អើពើ​ចំពោះ​ការ​ឆ្លង​រាលដាល​នៃ​វីរុស COVID-19 បានញ៉ាំ​ង​ឲ្យ​មាន​អ្នក​ឆ្លង​វីរុស​នោះ​សរុប​២៦០.០០០នាក់ ។ នេះ​ជា​ការ​វាយតម្លៃ​របស់​បណ្ដា​អ្នក​ស្រាវជ្រាវ ក្នុង​ការ​សិក្សា​មួយ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៨ កញ្ញា ។

តួលេខ​នោះ​មិន​ត្រូវ​បាន​អះអាង​ដោយ​ប្រភពឯករាជ្យ​នាំ​ឲ្យ​ការ​ប្រមូលផ្ដុំ​គ្នា​ហៅ STURGIS MOTORCYCLE RALLY រយៈពេល​១០​ថ្ងៃនោះ​ក្លាយជា​ព្រឹត្តិការណ៍​ធំ​បំផុត​នាំ​ឲ្យ​មានការ​ឆ្លង​វីរុស​ក្នុង​ទ្រង់ទ្រាយ​ធំ​នៅ​សហរដ្ឋអាមេរិក ។ ការ​សិក្សា​នោះ​ធ្វើ​ឡើង​ដោយ​បណ្ដា​សេដ្ឋកិច្ចវិទូ​នៃ​សាកលវិទ្យាល័យ SAN DIEGO ហើយ​ចេញផ្សាយ​ដោយ​វិទ្យាស្ថាន INSTITUTE OF
LABOR ECONOMICS ជា​ស្ថិតិ​ផ្អែក​លើ​បណ្ដា​ទិន្នន័យ​ដែល​ប្រមូល​បាន​តាម​រយៈ​ទូរស័ព្ទ​ដៃ ខាង​ក្នុង និង​ជុំវិញ​ក្រុង STURGIS ជាទី​ក្រុង​តូច​មួយ​មាន​ប្រជាជន​តិច ។

តួលេខ​នេះ​អាច​អះអាង​តាម​រយៈ​ចំនួន​ដ៏​ច្រើន​នៃ​មនុស្ស​ដែល​លើកគ្នា​មក​បោះ​ជំរំ​ពពាក់ពពូន​គ្នា​ផឹក​ស៊ី ស្ដាប់​ការ​ប្រគំ​តន្ត្រី ដោយ​ភាគច្រើន​មិន​បាន​ពាក់​ម៉ាស​ក្នុង​ការ​ប្រមូលផ្ដុំ​គ្នា​ពី​ថៃ្ង​ទី​៧​ដល់ទី​១៦ សីហា ។ បណ្ដា​អ្នក​ស្រាវជ្រាវ​វាយតម្លៃ​រលក​នៃ​ការ​ឆ្លង កើត​ចេញពី​ទីក្រុង STURGIS ថា​ជា​ប្រភព​នៃ​ការ​ចម្លង​ក្នុង​ទូ​ទាំង​ប្រទេស ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ