ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំពាក់​ឋានន្តរស័ក្តិ​ដល់​មន្ត្រី​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​សៀម​រាប

3 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ​កាលពី​រសៀល​ថ្ងៃ​ទី​៨ ​ខែកញ្ញា​ ឆ្នាំ​២០២០ មាន​រៀបចំ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង មុខ​តំណែង និង​បំពាក់​ឋានន្តរ​ស័ក្តិ…

ខេត្ត​សៀម​រា​ប ៖ ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ​កាលពី​រសៀល​ថ្ងៃ​ទី​៨ ​ខែកញ្ញា​ ឆ្នាំ​២០២០ មាន​រៀបចំ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង មុខ​តំណែង និង​បំពាក់​ឋានន្តរ​ស័ក្តិ ជូន​ដល់​មន្ត្រី​នៃ​ស្នង​ការដ្ឋាន​នគរ​បាល​ខេត្តសៀមរាប​ចំនួន​១៧០​នាក់ ក្នុង​នោះ ស្រីចំនួន៦​នាក់ ។

ពិធីខាងលើប្រព្រឹត្តទៅ​ក្រោម​អ​ធិ​តី​ភាព​លោក​នាយ​ឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គ​ស្នង ការ​រង​នគរបាល​ជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​បុគ្គលិក តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​នាយ​ឧត្តម សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គ​ស្នងការ​នគរបាល​ជាតិ និង​លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត តំណាង​ដ៏​ខ្ពង់​ខ្ពស់ លោក ទៀ សីហា អភិ​បាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប និង​ដោយ​មាន​ការ​ចូលរួម​ពី​ឧត្តមសេនីយ៍ត្រី តូច សា​កល ស្នងការ​រង​ទទួល​ផែន ការងារ​ធន​ធាន​មនុស្ស​តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​ឧត្តមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុ​ង ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត សៀមរាប​លោក លោកស្រី​ស្នងការ​រង នាយ នាយ រង​ការិយាល័យ អធិការ​ក្រុង ស្រុក លោក លោកនាយ​ផ្នែក​និង​ភ្ញៀវ​កិត្ត​យស​តំណាង ឱ្យ​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​សៀមរាប​ជា​ច្រើន​នាក់​ផង​ដែរ​។

លោក​ឧត្តមសេនីយ៍ត្រី តូច សាកល ស្នង ការ​ស្តីទី​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ឡើង​មាន​មតិ​ស្វា គម​ន៍​និង​រៀបរាប់​ពី​សកម្មភាព​ការងារ​ដែល​កម្លាំង​សមត្ថកិច្ច​នៃ​ស្នង​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​អនុវត្ត​កន្លង មក​។

បន្ទាប់​មក លោក​ឧត្តមសេនីយ៍ទោ នួន កក្កដា អនុប្រធាន​នាយកដ្ឋាន​ប​បុគ្គលិក បាន​ឡើង​អាន​ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស​របស់​ក្រសួងមហាផ្ទៃ ស្តី​ពី​ការ​ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខ​តំណែង និង បំពាក់​ឋានន្តរស័ក្ដិ​ជូន​ដល់​មន្ត្រី​នគរបាល​ជាតិ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ចំនួន ១៧១​នាក់ ស្រី​ចំនួន​០៦​នាក់​។

ឆ្លៀត​ក្នុង​ឱកាស​នោះ ដែរ លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត​តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក ទៀ សីហា អភិបាល​នៃ​គណ​: អភិ បាល​ខេត្តសៀមរាប​ក៏​បាន​ចូលរួម​អបអរ សាទរ​ចំពោះ​កម្លាំង​នគរបាល ដែល​ទេ​ី​បទ​ទួល​បានការ​តម្លើង​មុខ​តំណែង​និង​បំពាក់​ឋានន្តរស័ក្តិ​ថ្មី​ត្រូវ​ខិតខំ​ប្រឹងប្រែង​បន្ត​ទៀត​ក្នុង​ការ​បំពេញភារកិច្ច​ការពារ​សន្តិភាព សុវត្ថិភាព សណ្តាប់​ធ្នាប់​សាធារណៈ​ជូន​ថ្នាក់ដឹកនាំ ភ្ញៀវ​ជាតិ អន្តរជាតិ និង​ប្រជា ពលរដ្ឋ​នៅ​ក្នុង​ខេត្តសៀមរាប ផង​ដែរ​។

ក្នុង​ឱកាស ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង មុខ​តំណែង និង​បំពាក់​ឋានន្តរ​ស័ក្តិ​ជូន​ដល់​មន្ត្រី​នៃ​ស្នង ការដ្ឋាន​នគរបាល​ខេត្តសៀមរាប នា​ពេល​នេះ លោក​នាយ​ឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គ​ស្នង ការ​រង​នគរបាល​ជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​បុគ្គលិក បាន​ចូលរួម​សំណេះសំណាល និង​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​របស់​សម្តេច​ក្រឡា ហោម ស ខេ​ង ឧ​ប​នា យក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ព្រម ទាំង​ចូលរួម​អបអរសាទរ​ចំពោះ​កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត សៀមរាប ដែល​ទទួល​បានការ​យក ចិត្ត​ទុកដាក់​ពី​រាជរដ្ឋាភិបាល និង​ក្រសួង មហាផ្ទៃ ហើយ​ត្រូវ​បាន​ទទួល​ការ​លើក ទឹកចិត្ត តែងតាំង​មុខ​តំណែង និង​បំពាក់​ឋានន្តរស័ក្តិ ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង ក្នុង​ការ​ការពារ​សន្តិ សុខ​ជូន​ជាតិ​មាតុភូមិ និង​ប្រជាពលរដ្ឋ​កន្លង​មក​។

លោក​នាយ​ឧត្តមសេនីយ៍​អគ្គស្នងការ​រង ក៏​បាន​ផ្តល់​អនុសាសន៍ និង​ផ្តាំផ្ញើ​ដល់ នាយ​នគរបាល និង​ពល​នគរបាល​ទាំង អស់ ត្រូវ​រួបរួម​គ្នា​ធ្វើ​ការងារ សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង ខិតខំ​ទប់ស្កាត់​ឲ្យ​បាន​នូវ​បទល្មើស​នានា ដូច​ជា ការ​ជួញដូរ​គ្រឿង ញៀន បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ បទល្មើស​នេសាទ បន្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង​កូ​វី​ដ​-១៩ និង​ខិតខំ​បំពេញ​តួនាទី​ភារកិច្ច​របស់​ខ្លួន ដែល​រាជរដ្ឋាភិបាល​បាន​ប្រគល់​ជូន និង​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​អភិក្រម​ទាំង​៥​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ៕​(កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ