ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​ដេក​ក្នុងផ្ទះ​សំណាក់​សុខ​ៗ សមត្ថ​កិច្ច​ចូល​ក្របួច​ទាំង​២​នាក់​ជា​មុខសញ្ញា​យ៉ាង​​សកម្ម

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយ​មានការ​ចង្អុលបង្ហាញ​ដោយ​ផ្ទាល់​ពី​លោក​អធិការ​ខណ្ឌ​សែន បានឱ្យ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ ធ្វើការ​សហការ​គ្នា​ជាមួយនឹង​កម្លាំង​ព្រហ្មទណ្ឌ និង​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី ដើម្បី​ស្រាវជ្រាវ​រកមុខ​សញ្ញា​ដែល​ធ្វើ​សកម្មភាព​លួច​កាច់​សោ​.​ក​ម៉ូតូ​ជា​ញឹកញាប់​នៅ​ក្នុង​ខណ្ឌ​សែន​សុខ រហូត​ចាប់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​2​នាក់​ដែល​កំពុង​តែ​ដេក​ក្នុងផ្ទះ​សំណាក់​សេះស ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​4​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​9…

រាជធានី​ភ្នំពេញ ៖ ដោយ​មានការ​ចង្អុលបង្ហាញ​ដោយ​ផ្ទាល់​ពី​លោក​អធិការ​ខណ្ឌ​សែន បានឱ្យ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ ធ្វើការ​សហការ​គ្នា​ជាមួយនឹង​កម្លាំង​ព្រហ្មទណ្ឌ និង​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី ដើម្បី​ស្រាវជ្រាវ​រកមុខ​សញ្ញា​ដែល​ធ្វើ​សកម្មភាព​លួច​កាច់​សោ​.​ក​ម៉ូតូ​ជា​ញឹកញាប់​នៅ​ក្នុង​ខណ្ឌ​សែន​សុខ រហូត​ចាប់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​2​នាក់​ដែល​កំពុង​តែ​ដេក​ក្នុងផ្ទះ​សំណាក់​សេះស ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​4​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​9 ខែកញ្ញា ឆ្នាំ​2020 តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង នៅ​ចំណុច​ផ្ទះសំណាក់​យីហោ «​សេះស​» ស្ថិត​នៅ​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ​។

តាម​ប្រភព​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា មុន​ដំបូង​ជនសង្ស័យ​មួយ​ក្រុម​នេះ​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ហើយ​ក្នុង​មួយ​អាទិត្យ​នេះ ក្រុម​ជនសង្ស័យ​នេះ​បាន​កាច់​សោ​.​ក​ម៉ូតូ​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខណ្ឌ​សែន​សុខ យក​អស់​ជា​ច្រើន​គ្រឿង ទើប​លោក​វរសេនីយ៍ឯក ហួង ម៉េ​ង​វ៉ាង បាន​ដាក់​បទ​បញ្ជាក់​ឱ្យ​លោក​អធិការរង​ព្រហ្មទណ្ឌ​ខណ្ឌ​សែន​សុខ ធ្វើការ​ស្រាវជ្រាវ ។

ប្រភព​ដដែល​បន្ត​ថា ក្រោយមក​ទើប​ឈាន​ទៅ​ដឹកនាំ​កម្លាំង​ជំនាញ​ប៉ុស្តិ៍​រដ្ឋបាល ដើម្បី​ស្វែងរក និង​វែកមុខ​ជនសង្ស័យ​២​នាក់ ដែល​កំពុង​តែ​ដេក​ក្នុងផ្ទះ​សំណាក់​យីហោ «​សេះស​» នៅ​ផ្លូវ​វេ​ង​ស្រេង ។ ក្នុង​នោះ​ផង​ដែរ សមត្ថកិច្ច​បាន​បញ្ជាក់​ថា ជនសង្ស័យ​ខាងលើ​នេះ គឺជា​អ្នក​កាច់​.​ក​ម៉ូតូ​ស៊ុ​យ​សុ​គិ​និ​ច និង​ហុងដា​ឌ្រី​ម​មិន​ចាំ​ម៉ាក ថែម​ទាំង​ម៉ូតូ​ផ្សេង​ៗ​ទៀត​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ​ខាងលើ​នេះ ជនសង្ស័យ​ទាំង​២​នាក់ ត្រូវ​បាន​សមត្ថ​កិច្ចការ​បញ្ជូន​ខ្លួន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​សួរនាំ​រក​បក្សពួក​ជា​បន្ត​ទៅ​ទៀត​ដែល​នៅ​សេសសល់​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ