ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន សូ​នី​តា ប្រតិកម្ម​ខ្លាំង លើ​អ្នកវិភាគ​ហ្វេ​ស​ប៊ុ​ក ម៉ៃ​រាជិនី​ក្រមា ថា​យកប្តី​គេ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រឿង​មួយ​ដែល​កំពុង​តែ​ជ្រួលច្របល់ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នា​ព្រឹក​ថ្ងៃ​ទី​៩ កញ្ញា​នេះ គឺ​ទាក់ទង​នឹង​ផេ​កមួយ​ឈ្មោះ Confessions ដែល​ផ្ដើម​សរសេរ​អំពី​រឿងរ៉ាវ​លួចលាក់ មាន​ស្នេហា​ត្រីកោណ​(​មនុស្ស​៣​នាក់​)…

រាជធានី​ភ្នំពេញ ៖ រឿង​មួយ​ដែល​កំពុង​តែ​ជ្រួលច្របល់ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នា​ព្រឹក​ថ្ងៃ​ទី​៩ កញ្ញា​នេះ គឺ​ទាក់ទង​នឹង​ផេ​កមួយ​ឈ្មោះ Confessions ដែល​ផ្ដើម​សរសេរ​អំពី​រឿងរ៉ាវ​លួចលាក់ មាន​ស្នេហា​ត្រីកោណ​(​មនុស្ស​៣​នាក់​) ប៉ុន្តែ​មិន​បាន​បញ្ចេញ​ឈ្មោះ​អោយ​ចំ​បុគ្គល​ណាមួយ​នោះ​ទេ ។

សំ​ណេ​រ​របស់​ផេ​ក Confessions នេះ ត្រូវ​បាន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នាំ​គ្នា​ចែករំលែក​បន្ត​ៗ​គ្នា​យ៉ាង​ព្រោងព្រាត ដោយ​ក្នុង​នោះ​ពួក​គេ វិភាគ​រក​មនុស្ស​ទី​៣ ចូល​ជ្រៀតជ្រែក​ក្នុង​ជីវិត​គ្រួសារ​គេ ក្នុង​រឿង​ស្នេហា​ត្រីកោណ​នោះ ដោយ​ដាក់​រូបភាព​២​សន្លឹក គឺ​រូប «​ក្រមា និង​សាលាដ​» នៅ​តែ​មិន​សរសេរ​ចំ​ឈ្មោះ​ដដែល ។

រូបភាព​២​សន្លឹក​នេះ​ហើយ ធ្វើ​អោយ​មិត្តភក្តិ ក៏​ដូច​អ្នកគាំទ្រ​តារា​ខ្មែរ​ជា​ច្រើន មានការ​ជ្រួលច្របល់​យ៉ាង​ខ្លាំង ដោយ​គិត​ថា «​រូប​ក្រមា​»​នោះ អាច​ជា រាជិនី​ក្រមា គឺ​តារា​សម្ដែង មាន សូ​នី​តា និង​«​រូប​សាលាដ​» ទំនងជា​តារា​សម្ដែង សាឡា​ត់ ស្រី​ឡា​ង ។ រហូត​មាន​អ្នកក្លាហាន​ខ្លះ បញ្ចេញមតិ ធ្វើការ​វាយប្រហារ​ចំ​ៗ ទៅ​លើ​កញ្ញា មាន សូ​នី​តា យ៉ាង​ដូច្នេះ​ថា «​រក​ឃើញ​ហើយ នេះ​មែនទែន​ហើយ​… អញ​ថា​មែន​… មី​ពួក​តារា​តែ​អ៊ីចឹង​… ខ្វះ​ប្តី​មែន បាន​យក​របស់​គេ​… » ។

អ្នកលេង​អ៊ី​ន​អឺ​ណេ​ត បាន​ចោទប្រកាន់ មិន​មានការ​ពិត​បែប​នេះ ធ្វើ​អោយ​កញ្ញា មាន សូ​នី​តា មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង ហើយ​ហៅ ផេ​ក​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Confessions ថា​ជា​កន្លែង​ដើមហេតុ ។

រាជិនី​ក្រមា មាន សូ​នី​តា បាន​សរសេរ​សារ​បង្ហោះ នៅ​ម៉ោង​១១​និង​០៣​នាទី​ព្រឹក​ថ្ងៃ​ទី​៩ កញ្ញា​នេះ​ថា មាន​ទាំងស្រុង​ដូច​ខាងក្រោម​៖

ជូន​ចំពោះ​អ្នកក្លាហាន​វិភាគ​សង្គម ហ្វេ​ស​ប៊ុ​ក facebook ទាំងឡាយ​!

ខ្ញុំ​បាន​ទទួល​សារ និង​ការ​ទាក់ទង​ពី​មិត្តភក្តិ អ្នកគាំទ្រ​ច្រើន​មែនទែន ប្រាប់​ខ្ញុំ​ពី​រឿង​ដែល​អ្នកក្លាហាន​វិភាគ​សង្គម​ហ្វេ​ស​ប៊ុ​ក កំពុង​ជ្រួលច្របល់ លើ​ហ្វេ​ស​ប៊ុ​ក​ថ្ងៃនេះ ។ រួច​ខ្ញុំ​ក៏​ចូល​មើល​ផេ​ក Confessions ដែល​ជា​កន្លែង​ដើមហេតុ ។ មិន​គួរ​អោយ​ជឿ ថា​សង្គម​យើង ប្រជាជន​យើង (​ចំពោះតែ​មនុស្ស​ប្រភេទ​ហ្នឹង​) មិន​មានការ​គិត​ទាល់តែ​សោះ លឿន​ហួសការ​ស្មាន !

មិន​ចប់​ត្រឹមហ្នឹង​ទេ អ្នក​ទាំងនោះ​បាន​សរសេរ comment មក​លើ​រូបភាព ដែល​នាង​ខ្ញុំ​បាន​បង្ហោះ ពេល​ថ្ងៃ​ត្រង់នេះ​ទៀត ហើយ​កំពុង​តែ​ចូលលុក​លុយ នៅ​ការ​ផុស​ចាស់​ៗ​របស់ខ្ញុំ​ថែម​ទៀត សុទ្ធតែ «​រក​ឃើញ​ហើយ នេះ​មែនទែន​ហើយ​… អញ​ថា​មែន​… មី​ពួក​តារា​តែ​ច្ចឹ​ង​…​ខ្វះ​ប្តី​មែន បាន​យក​របស់​គេ​… » ច្រើន មហា​ច្រើន​! ប្លែក​ចំលែក​ភ្នែក សឹងតែ​មិន​ជឿ​ថា អ្នក​ហ៊ាន​ពេក !

សំណួរ​ទី​១ សួរ​ថា អ្នក​ប្រាកដ​ចិត្ត​ម្ល៉េះ ? សរសេរ comment ផង ចែករំលែក​ផង ហ្នឹង​ចោទ​ប្រមាថ​ទំលាក់​កំហុស​មក​ខ្ញុំ ចង់បាន​អ្វី ? ដឹង​នេះ ដឹង​ជាង​ខ្ញុំ​ខ្លួនឯង​ទៀត​! ឯណា​ភស្តុ​តាង ? ឬ​តាម​គេ តាម​ឯង ?

សំណួរ​ទី​២ សួរ​ថា អ្នក​ប្រាកដ​អត់ថា រឿង​ដែល​បងស្រី ឬ​ប្អូនស្រី​ម្នាក់​នោះ ចែករំលែក​លើ​ផេ​ក Confessions ហ្នឹង ជា​រឿង​ពិត ? ចុះបើ​វា​គ្រាន់តែ​ជា​ការ​សរសេរ​ចេញពី​ការ​ស្រមើ​ស្រ​ម៉ៃ​របស់​អ្នកនិពន្ធ​ម្នាក់​នោះ ? ចុះបើ​ការ​សរសេរ​នោះ គ្រាន់តែ​ជា​រឿងប្រឌិត ដើម្បី​ទទួល​បាន ការ​ចាប់អារម្មណ៍ ? អ្នកមាន​គិត​ចំពោះ​ចំណុច​នេះ​ទេ ?

សំណួរ​ទី​៣ សួរ​ថា ម្ចាស់​ផេ​ក Confessions នឹង​មាន​វិធានការ​បែប​ណា នៅ​ពេល​ការ​បង្កើត​ទំព័រ​របស់​អ្នក បាន​ក្លាយជា​ស្ពាន​បំផ្លាញ​អ្នក​មិនដឹង​អី និង​មិន​មាន​កំហុស​ដូច​ខ្ញុំ ? គិត​ថា បង្ហោះ​មិន​ទទួលខុសត្រូវ​ហ្នឹង ចប់​ហើយ ? ស្រួល​ម្ល៉េះ !! អ្វី​ជា​គំនិត​ក្នុង​ការ​បង្កើត​ផេ​ក​ហ្នឹង​ឡើង ? មាន​បំណង​អ្វី ?

សំណួរ​ទី​៤ សួរ​ថា អ្នក​រាល់គ្នា ដែល​ចូលរួម អ្នក​អត់​មាន​របស់​មួយ (​ដុំ​មួយ​) ។ ខ្ញុំ​ចង់​និយាយ​ពី​របស់​មួយ​ដុំ ដែល​មាន​វត្ត​មាននៅ​ក្នុង​ក្បាល​របស់​អ្នក ។ បាន​ចេះ​តែ​ហ៊ាន មិន​ប្រមាណ​ខ្លួន ។ កុំ​បណ្តោយ​អោយ​ការ​លេងសើច​របស់​អ្នក មក​សម្លាប់​មនុស្ស​ដែល​មិន​មាន​កំហុស ។ នេះ​ធ្លាក់​មក​ខ្ញុំ ផ្លូវចិត្ត​ខ្ញុំ​រឹង​មាំ ព្រោះ​ខ្ញុំ​ដឹង​ថា ខ្ញុំ​ជា​អ្នក​ណា​អោយ​ប្រាកដ ខ្ញុំ​ចេះ​គ្រប់គ្រង​អារម្មណ៍ ។ ចុះបើ​ធ្លាក់​លើ​អ្នក​ផ្សេង មាន​ផ្លូវចិត្ត​ខ្សោយ​ជាង​ហ្នឹង គាត់​អាច​នឹង​គិត​ខ្លី ធ្វើ​អ្វី​ដែល​មិនល្អ​ចំពោះ​ខ្លួនឯង​ទៅ អ្នក​សប្បាយ​អរ​មែន ? ហេតុ​អ្វី​ក៏​ចោរ​ម្សៀត​ម៉េ​ស ? ហេតុ​អ្វី​ក៏​អាត្មា​និយម​ម្ល៉េះ ? អ្នក​ទាំងអស់​គ្នា ពិតជា​ក្លាហាន​ណាស់ ខ្ញុំ​សុំ​សរសើរ​អស់ពី​បេះដូង ។ អ្នក​ហ៊ាន​និយាយ​ហួស​ពី​អ្វី ដែល​អ្នក​គិត​ថា អ្នកមាន ។

ខ្ញុំ មាន សូ​នី​តា ជា​តារា​សម្ដែង Actress និង​អ្នកជំនួញ​ម្នាក់ មាន​មុខរបរ​អាជីព​ត្រឹមត្រូវ ដែល​ត្រូវ​បាន​ប្រជាពលរដ្ឋ​ខ្មែរ អោយ​រហ័ស​នាម​ថា «​រាជិនី​ក្រមា​» ។ ខ្ញុំ​មាន​វត្តមាន នៅ​ក្នុង​សង្គម​សិល្បៈ​នេះ ១០​ឆ្នាំ​មក​ហើយ សម្រាប់​អ្នកគាំទ្រ ខ្ញុំ​ដឹង​ច្បាស់​ណាស់​ថា អ្វី​ដែល​ជា​គោល​ចំហរ ជា​តម្លៃ​ជីវិត​របស់ខ្ញុំ ចំពោះ​ការងារ (​អាជីព​) មួយ​នេះ ។ អ្វី​ដែល​ខ្ញុំ​មាន មក​ដល់​សព្វថ្ងៃ សុទ្ធ​សឹង​ចេញពី​ការ​ខំធ្វើការ​ទាំងអស់ This is all hard work ! កុំមក​ចោទ​ខ្ញុំ​នេះ នោះ ទាំង​អ្នក​មិនមែន​ជា​ខ្ញុំ​!

ខ្ញុំ​ជា​តារា​សម្ដែង​មែនពិត តែ​ខ្ញុំ​មិន​សម្ដែង​ជាមួយ​ជីវិត​ពិត​របស់ខ្ញុំ​ទេ ។ ខ្ញុំ មិន​បាន​សម្ដែង​ជា​តួកំប្លែង ជាមួយ​អ្នក​ទាំងអស់​គ្នា​ទេ​។ ហើយ​រឿង​របស់​អ្នក ដែល​បាន​សរសេរ​នេះ មិន​កំប្លែង​លេង​ទេ តែ​ជា​វិនាសកម្ម​មួយ​ចំពោះ​សង្គម​របស់​យើង ។

ខ្ញុំ​សុំ​ទោស​មែនទែន ដែល​ខ្ញុំ​នឹង​មិន​មាន​ពេល​ចូលរួម ឆ្លើយឆ្លង​ជាមួយ​អ្នក​រាល់គ្នា​ឡើយ ព្រោះ​ខ្ញុំ​មិន​ទំនេរ បង្ករឿង បំពុលសង្គម​ដូច​អ្នក​រាល់គ្នា​ទេ ។ សុំ​អោយ​វគ្គ ដែល​សរសេរ​មាន​វត្តមាន​ខ្ញុំ សុំ​ចប់​ត្រឹមនេះ ។ តែបើ​អ្នក​មិន​បញ្ចប់​ទេ អ្នក​ណាមួយ នៅ​តែ​ក្លាហាន ចោទ ទម្លាក់ បរិហារកេរ្តិ៍​នាង​ខ្ញុំ ដោយ​ប្រើប្រាស់​ឈ្មោះ ឬ​ចូល​មក​សរសេរ ដាក់​រូប​នាង​ខ្ញុំ​នោះ ខ្ញុំ​សុំ​អោយឈ្មោះ​ថា «​នាង​កន្លាត ឬ ពួក​កន្លាត​» ប្រភេទ​សត្វ​រស់​អោយ​បាន តែ​រស់​គ្មាន​ប្រយោជន៍​អ្វី​សោះ ហើយ​ស្អុយ គ្មាន​អនាម័យ ! ហើយ​លើស​ពី​ហ្នឹង​ទៀត ខ្ញុំ​នឹង​ចាត់វិធានការ​តាម​ច្បាប់ ។ កុំ​ចេះ​តែ​ហ៊ាន​លេង ជាមួយ​តម្លៃ និង​ជីវិត​របស់​អ្នក​ដទៃ បើ​អ្នក​មិនដឹង​ការ​ពិត ។

អូ មួយទៀត ! ចំពោះ​សំណួរ​មួយទៀត សួរ​ថា «​យក​របស់​គេ​ហើយ បាន​មិន​ដែល​បង្ហាញមុខ​ដៃគូរ​ស្នេហា​សោះ​… » ខ្ញុំ​ចង់​ប្រាប់​ថា ខ្ញុំ​ជា​បុគ្គល​សារ​ធារ​ណៈ (Public Figure) មែន ជា​តារា​សម្តែង​មែន តែ​ខ្ញុំ​មិន​សម្ដែង​ជាមួយ​ជីវិត​ពិត​របស់ខ្ញុំ​ទេ (​សុំ​និយាយ​ម្តងទៀត​) ជីវិត​ស្នេហា​របស់ខ្ញុំ ជា​ជីវិត​ផ្ទាល់ខ្លួន​របស់ខ្ញុំ និង​ដៃគូរ​ខ្ញុំ ។ ពីរ​នាក់​ខ្ញុំ​ស្រលាញ់​គ្នា មិន​ចាំបាច់​ត្រូវ​តែ​បង្ហោះ ដើរ​ប្រាប់​គេឯង​នោះ​ទេ បាន​ថា យើង​ស្រលាញ់​គ្នា ឬ​ក៏​ដើម្បី​បង្ហាញ​ថា ខ្ញុំ​ពិតជា​មិន​យក​របស់​គេ​មែន ។ ខ្ញុំ​មាន​សិទ្ធ លើ​ការ​សម្រេចចិត្ត​របស់ខ្ញុំ តែ​ខ្ញុំ​មិន​បាន និង​មិន​បំផ្លាញ រំលោភសិទ្ធិ បុគ្គល​ណាមួយ​ឡើយ ។

ចំពោះ​អ្នកគាំទ្រ​ពិត អរគុណ​ចំពោះ​ការ​គាំទ្រ អាណិត ស្រលាញ់ ។ អរគុណ​ដែល​តែងតែ​នៅ​ជាមួយ​ខ្ញុំ​រហូត​មក ។ ដោយ​សេចក្តី​គោរព​ពី សូ​នី​តា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ